អង្គពិភាក្សាតុមូលជួបជាមួយសិស្ស-និស្សិត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 22 សីហា 2013
- ចុចដង៖ 1705
ត្រាវិញ, 20.8.2013 ថ្ងៃទី ១៦ សីហាកន្លង មហាវិទ្យាល័យភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូចំណុះសាកលវិទ្យាល័យត្រាវិញ(TVU) បានចាត់តាំងពិធីជួបពិភាក្សាជាមួយសិស្ស-និស្សិតរួមមាននិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ និស្សិតកម្ពុជាផងដែរ។ អង្គពិភាក្សាបានទាក់ទាញសិស្ស-និស្សិតចូលរួមជាង៣០០ រូប។
ចូលរួមជាវាគ្មិនរួមមានថ្នាក់ដឹកនាំមហាវិទ្យាល័យ ដេប៉ាតឺម៉ង់ ការិយាល័យចំណុះ ព្រមទាំងលោកស្រី សាស្ត្រាចារ្យរង បណ្ឌិត ផានធីធូអៀន និងលោកបណ្ឌិត ដិញ លឺ យ៉ាង។
សំនួរជាច្រើនប្រមាន ៤០សំនួរបានដាក់ឡើងជុំវិញបញ្ហាទាក់ទងនឹងការស្រាវជ្រាវវិទ្យាសាស្ត្រ កម្មវិធីសិក្សា គោលនយោបាយ អាហារូបករណ៍ និងឱកាសការងារក្រោយពីចេញសាលា។
បណ្តាទុក្ខកង្វល់ បំណងរបស់និស្សិតបានថ្នាក់ដឹកនាំមហាវិទ្យាល័យ និងអង្គភាពដែលមានពាក់ព័ន្ធយកចិត្តទុកដាក់ដោះបំភ្លឺដោយរួសរាយ។
ក្នុងចំណោយសំនួរនោះ និស្សិតមួយរូបបានលើកឡើងថា៖ បញ្ចប់បរិញ្ញាបត្រមុខជំនាញវប្បធម៌បណ្តាជនជាតិភាគតិចវៀតណាមអាចទៅធ្វើការនៅប្រទេសកម្ពុជាបានឬទេ? ដើម្បីលើកកម្ពស់សមត្ថភាពភាសាខ្មែរ មហាវិទ្យាល័យអាចចាត់តាំងវគ្គសិក្សាខ្លីនិងបើកសម័យប្រឡងភាសាខ្មែរឱ្យនិស្សិតជារៀងរាល់ឆ្នាំបានទេ?
ចំពោះសំនួរនេះ លោកអនុបណ្ឌិត ង៉ូ ភូ ហាយ ប្រធានដេប៉ាតឺម៉ង់ភាសាវិទ្យាឱ្យដឹងថា៖ បញ្ចប់មុខជំនាញនេះ មិត្តទាំងឡាយគ្រប់លទ្ធភាព និងមានសមត្ថភាពយល់អំពីវប្បធម៌ខ្មែរ ប្រើប្រាស់ភាសាខ្មែរបានស្ទាត់ជំនាញ ងាយស្រួលចាប់យកការងារគ្រប់វិស័យដូចជា៖ បំរើសេវាទូរគមនាគមន៍ ទេសចរណ៍ វប្បធម៌ គរុកោសល្យ។ល។ ម្យ៉ាងវិញទៀតមិត្តទាំងឡាយគ្រប់សមត្ថភាពធ្វើការនៅបណ្តាក្រុមហ៊ុនរបស់វៀតណាមកំពុងវិនិយោគទុននៅកម្ពុជា។ មហាវិទ្យាល័យនូវបង្កើតក្លប់វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូដើម្បីលត់ដំបំណិនសម្រាប់សិស្ស-និស្សិតដូច បង្ហាត់ក្បាច់រាំ របាំប្រពៃណី សម្តែងសិល្បៈ ល្លោន សិក្សាអក្សរសាស្ត្រខ្មែរ។ល។
លោកស្រីបណ្ឌិត ង្វៀន ធី ហ្វេ ព្រឹទ្ធបុរសមហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូបានឱ្យដឹងបន្ថែមទៀតថា៖ មហាវិទ្យាល័យយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការបណ្តុះបណ្តាល និងស្រាវជ្រាវវិទ្យាសាស្ត្រ។ ដល់ឆ្នាំ ២០០៦ មហាវិទ្យាល័យនឹងបើទូលាយទម្រង់បណ្តុះបណ្តាលបរិញ្ញាបត្រនិងក្រោយបរិញ្ញាបត្រ ឈានទៅអនុវត្តបណ្តុះបណ្តាលសញ្ញាបត្រទី២ ផ្នែកភាសាវិទ្យា វប្បធម៌ និងវិចិត្រសិល្បៈ ឈានទៅប្រើប្រាស់ស្តង់ដាត្រួតពិនិត្យ AUN និងអនុវត្តវិធីសាស្ត្របង្ហាត់បង្រៀនយកអ្នករៀនធ្វើជាត្រីវិស័យ សកម្មអ្នកសិក្សា។
ចូលរួមចែករំលែកបទពិសោធ លោកបណ្ឌិត ដិញ លឺ យ៉ាង មានប្រសាសន៍៖ មិត្តសិស្ស-និស្សិតទាំងឡាយកំរិតសិក្សាបរិញ្ញាបត្រជាកំរិតសិក្សាមុខជំនាញខ្ពស់ ការសិក្សាមិនដូចការសិក្សានៅវិទ្យាល័យនោះទេ។ មិត្តទាំងឡាយត្រូវការអានសៀវភៅច្រើន សិក្សា ស្រាវជ្រាវដោយខ្លួនឯង។ នៅទីនេះ មិនសំខាន់ថាយើងរាល់គ្នាត្រូវទៅដល់គោលដៅតាមវិធីណា ប៉ុន្តែសំខាន់គឺយើងរាល់គ្នាត្រូវជ្រើសយកវិធីណាដើម្បីសម្រាប់នូវគោលដៅនោះ។
ដំណឹងនិងរូបភាព៖ ហ្វិញសាង