​អង្គ​វេទិកាសំ​ណេះ​សំ​ណាល​ជាមួយសហគ្រាស​«ក្នុង​បីបុព្វហេតុ​អភិវឌ្ឍសហគមន៍»

ព្រឹក​ថ្ងៃទី​ ១២ខែធ្នូ     មហាវិទ្យាល័យកសិកម្មនិងជលវប្បកម្ម បានរៀប​ចំ​វេទិកា​ពិភាក្សា​ជា​មួយ​នឹង​សហគ្រាស ដើម្បីអភិវឌ្ឍសហគមន៍       ដោយមាន សមាជិកមកពីមន្ទីរ       ស្ថាប័នរដ្ឋ​ សហគ្រាស ក្រុម​ហ៊ុន ​កសិករ​ពូកែ នៅ​ក្នុង​និង​ក្រៅ​ខេត្តចំនួន២០០រូប​ អញ្ជើញ​ចូល​រួម។

dai bieu

លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការីរង​បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ​ចំពោះ​វត្តមានរបស់សមាជិកដែល​បានចូលរួមក្នុង​អង្គ​វេទិកានេះ។       លោកស្រីបានបញ្ជាក់ថាឆ្លងតាមការប្រជុំលើកនេះ ចំ​​ណងសហការ​​រវាង​ សាលានិងសហគ្រាសកាន់​តែ​ជិត​ស្និទ្ធ​     ជាពិសេសក្នុងការអនុវត្តតាមទម្រង់​​ផ្សារ​ភ្ជាប់​រវាង «រដ្ឋ-អ្នក​វិទ្យាសាស្ត្រ​-អាជីវកម្ម-​កសិករ»      ដើម្បី​កសិករ​លើកកម្ពស់បច្ចេកទេសដាំដុះ​តាមបែប​ផែន​ថ្មី​ រួមចំណែកអភិវឌ្ឍនិងកសាងខឿនកសិកម្មរបស់ខេត្តតាមគោលដៅស្ថេរភាព        សម​ស្រប​តថភាព​នឹង​បរិស្ថាន។

នៅអង្គ​ប្រ​ជុំ    បណ្តាសមាជិកបានលើកយោបល់ស្តីពី ភាពលំបាកក្នុងការជំនួយបច្ចេកទេស​ ការជ្រើសសត្វចិញ្ចឹម និងពូជដំណាំមានគុណភាព ព្រមទាំង កត្តាមួយចំនួន​ គួរ​​យកចិត្តទុកដាក់អំពីគម្រោង​ការ​ពិសោធ​ បណ្តាកម្មវិធីជំនួយការហ្វឹកហ្វិនដល់កសិករ បណ្តា​សហករណ៍​នៅ​មូល​ដ្ឋានក្នុង​រយៈពេល​ខាងមុខ ដល់​សហគ្រាសអោយបានជ្រាប។      បង្ក​មូលដ្ឋាន សហការស៊ីជម្រៅ      ក្នុងកិច្ចសហការនិងកសាងខឿនសេដ្ឌកិច្ចកសិកម្មរបស់ខេត្តត្រាវិញ​​​បានអភិវឌ្ឍដោយស្ថេរភាពក្នុងបណ្តាឆ្នាំខាងមុខ។


អ្នក​តំ​ណាង​ចូល​រួម​ក៏បានដោះ​ដូរ​ ពិភាក្សាជា​មួយ​អ្នកវិទ្យាសាស្រ្ត អាជីវកម្ម​ អំពីមធ្យោបាយដំណោះស្រាយ បញ្ហាមួយចំនួនរបស់ប្រជាជន នូវបណ្តា​មុខ​ជំ​នាញនិងសភាពការណ៍បច្ចុប្បន្នក្នុងវិស័យកសិកម្ម។

ទន្ទឹមនឹងនោះ ក្រុមហ៊ុន APC បានផ្តល់​អាហារូបករណ៍​ចំ​នួន ៣ ចំ​ណែក​ដល់​និស្សិត​ព្យាយាម​ក្នុង​ការ​សិក្សា​​ នៃ​មហាវិទ្យាល័យ​កសិកម្មនិងជល​វប្បកម្ម ដោយមាន​ទឹក​ប្រាក់​ម្នាក់​ៗ ទទូល​បាន​​ ២០០០ ០០០ ដុង។

ក្រោយពេលបញ្ចប់អង្គ​ប្រ​ជុំ  បណ្តាអ្នកដំណាងបានទៅ​ទស្សនា​ទី​​តាំងផលិតផលរបស់ ក្រុមហ៊ុន អាជីវកម្ម​ នៅទីលាន​មហាវិទ្យាល័យ។

image006

 

trung bay san pham

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ​អង្គ​វេទិកាសំ​ណេះ​សំ​ណាល​ជាមួយសហគ្រាស​«ក្នុង​បីបុព្វហេតុ​អភិវឌ្ឍសហគមន៍»