សាកល​វិទ្យាល័យ​ត្រាវិញ​​ប្រគល់​សញ្ញា​បត្រ​អនុបណ្ឌិត​​និង​បើក​វគ្គ​សិក្សា​ថ្មី

ត្រាវិញ​ ព្រឹក​ថ្ងៃ​ទី​១១​ ខែ​មករា ឆ្នាំ ​​២០១៥ នៅ​សកលវិទ្យា​ល័យ​ត្រាវិញ បាន​​រៀប​ចំ​កម្មវិធី​បិទ​វគ្គ​សិក្សា​​ប្រគល់​សញ្ញា​បត្រ​កំ​រិត​អនុបណ្ឌិត​ផ្នែក​វប្បធម៌វិទ្យា​ជំ​នាញ​វប្បធម៌ខ្មែរណាម​បូ​ (​២០១២ ២០១៤ )​និង​បើក​វគ្គ​សិក្សា​ក្រោយ​បរិញ្ញា​បត្រ វគ្គ​ទី​១​ថ្នាក់​​បណ្ឌិត និង​វគ្គ​ទី​៣​​អនុបណ្ឌិតជ្រើស​លើក​ទី​​២ឆ្នាំ​២០១៤។

Trao bang Ths VHH Tapthe Son

ចូល​រួម​កម្មវិធីរួម​មាន​ គណៈចង្អុល​ការ​តៃ​ណាម​បូ គណៈកម្មាធិការ​បក្ស​ខេត្ត និង​គ្រួ​បង្រៀន​សាកល​វិទ្យាល័យ​ត្រាវិញ។

លោកបណ្ឌិត ង្វៀន ធៀន​​ ងៀ ប្រធាន​ករិយាល័យ​​បច្ចេកវិទ្យា​និង​បណ្តុះ​បណ្តាល​ក្រោយ​បរិញ្ញា​ បាន​អោយ​ដឹង​ថា​៖​ ​វគ្គ​សិក្សា​មាន​សិក្ខាកម្ម ៤១/៦០​រូប ជាប់​អត្រា​​៦៩,៥%​។

លោកបណ្ឌិត ង្វៀន ធៀន ​​ងៀ​ បាន​អោយ​ដឹង​ទៀត​ថា​​ កម្មវិធី​បណ្តុះ​បណ្តាល​បាន​ឆ្លើយ​តប​តាម​តម្រូវ​ការ​អភិវឌ្ឍខឿន​អប់​រំ​ ​​ក្នុង​ដំ​ណាក់​កាលភាវូបនីយ្យកម្ម របស់ប្រទេស​ជាតិ។ អត្រា​សិក្ខា​កម្ម​ទ​ទួល​ពិន្ទុះគ្រាន់​បើ​ និង​កំ​រិតប្រសើរ​ មាន​ចំ​នួន​​​៨០%​  នេះ​គឺ​​សញ្ញា​បង្ហាញ​​នូវ​​ការ​ខិត​ខំ​ផ្លាស់​ប្តូរ​បែប​សិក្សា ​បង្ហាត់​បង្រៀន​របស់​សិស្ស​និង​គ្រូ​​ យ៉ាង​មាន​ប្រយោជន៍​​បាន​នាំ​មក​នូវ​ជោគមជ័យគួរ​កត់​សម្គាល់។

មិត្ត​ ឡេ ​ធី ​​យីម ​ភុក បានអោយដឹង​ថា​ សញ្ញា​បត្រនេះ​ គឺ​ចាប់​ផ្តើម​​នូវ​ការតព្វកិច្ចថ្មី​​ក្នុងបុព្វហេតុ​ខាង​មុខ ប៉ន្តែ​​ចំ​ណេះដឹង​ធំ​ល្វឹង​ល្វើយដូច​ផ្ទៃ​មេឃ​។ រាល់​ អនុបណ្ឌិតថ្មី​ ត្រូវ​មាន​ការ​ខិត​ខំ​សិក្សា​ស្រាវ​ជ្រាវ​បន្ត​ទៀត ដើម្បី​បំ​ពេញ​តម្រូវ​ការសង្គម​​។ ដំ​ណាង​អោយ​អនុបណ្ឌិតថ្មី​ទាំង​៤១​រូបរបស់​សាលា មិត្ត ឡេ ​ធី​ ​យីម​ ភុក​​​សន្យា​​ថា​«​​យើង​ខ្ញុំ​នឹង​អនុវត្ត​យ៉ាង​សកម្ម ​ច្នៃ​ប្រឌិតបម្រើ​​ក្នុង​ទិដ្ឋភាព​ជាក់​ស្តែង ដើម្បី​ស​បញ្ជាក់​អោយ​សង្គម​បាន​ដឹង​​ច្បាស់​អំ​ពីគុណ​ភាពនៃ​​ប្រភព​ធនធាន​មនុស្ស​នៅ​សាកល​វិទ្យា​ល័យ​ត្រាវិញ​​ដែល​បាន​ផ្គត់​ផ្គង់​អោយ​​សហគមន៍​គឺ​ពិត​មាន​តម្លែ»។

លោក​បណ្ឌិត​ ផាម​ ទៀត ​ខាញ់ សាកលវិទ្យាធិការនៃ​សាកល​វិទ្យាល័យ​ត្រាវិញ បាន​អប​អរ​សាទរ​ដល់​បណ្តា​អនុបណ្ឌិតថ្មី​ ​ដែល​ សម្រេច​កម្មវិធី​សិក្សា​បានល្អ​ប្រសើរ សង្ឃឹម​ថា​រាល់​អនុបណ្ឌិត​ដែល​បានសិក្សា​នៅ​សាកលវិទ្យា​ល័យ​ត្រាវិញ​និងក្លាយ​ជា​អ្នកឯកទេស​សំ​ខាន់​រួម​ចំណែក​កសាង​និង​អភិវឌ្ឍ​ប្រទេស​ជាតិ។

សាកលវិទ្យា​ធិការ​មាន​ទំ​នុក​ចិត្ត​ថា​​​ បណ្តា​​អនុបណ្ឌិតថ្មី​​ពេល​បាន​សិក្សា​​រួចស្រេច នឹង​បន្ត​លើក​កំ​ពស់​ចំ​ណេះ​ដឹងវិទ្យា​សាស្រ្ត ដើម្បី​រួម​ចំ​ណែក​ស្រាវ​ជ្រាវ ពង្រឹង​និង​ពង្រីក​បណ្តា​តម្លៃ​វប្បធម៌​ វិចិត្រសិល្បៈ​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ខិត​ខំ​សិក្សា​ សែ្វង​យល់​ មិន​ឈប់​ឈរ រួម​ចំ​ណែក​អភិវឌ្ឍន៍ ​តម្លៃ​វប្បធម៌​នៃ​ជន​រួមជាតិ​ដំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុងនិយាម​រួម​ និង​ជន​រួម​ជជាតិ​ខ្មែរ​នៅ​ណាម​​បូ​និយាយ​ដោយ​ឡែក​ អោយ​បាន​ស្ថេរភាព​តទៅ​អនាគត។

លោក​​បាន​បញ្ជាក់ថា​ ៖​​     «​​សិក្សា​ក្រោយ​បរិញ្ញា​បត្រ គឺ​​សិក្ខាកម្ម​​ម្មាក់​ៗ ត្រូវ​មាន​ការព្យាយាម​​ ត​ស៊ូ​ ស្រាវ​ជ្រាវ​ដោយ​ខ្លួន​ឯង​​ ទប់​ទល់​​នឹង​ភាព​លំ​បាក​ជា​ច្រើន ដើម្បី​មាន​ចំ​ណេះ​ដឹង​ស៊ី​ជម្រៅវ​​ក្នុងមុខ​ជំនាញ​នោះ​ ​។

ហេតុ​ដូច្នោះ​ សិក្ខាកម្ម​​គ្រប់​រូបត្រូវ​មាន​វិធី​ស្រាវ​ជ្រាវ​សម​​ស្រប ទៅ​តាម​​មុខវិជ្ជា ពិសេសគឺ​បញ្ជាក់​ក្នុង​​សារណា​បញ្ចប់​ថ្នាក់​​​។

ត្រាវិញ​មាន​ប្រជា​ជន​ខ្មែរ​ប្រមាណ​១.២​លាន​នាក់ ដោយ​មាន​ខឿន​វប្បធម៌​ ភាសា​​​ យ៉ាងវិសេស​វិសាល សប្បូរ​បែប​គួរ​មាន​ការ​ស្រាវ​ជ្រាវ​ ដើម្បី​ពង្រឹង​និង​ពង្រីក​​អត្ត​សញ្ញាណវប្បធម៌​​ជន​ជាតិ​។​

Trao bang Ths VHH  TS PhamTietKhanhtraobang Son

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកល​វិទ្យាល័យ​ត្រាវិញ​​ប្រគល់​សញ្ញា​បត្រ​អនុបណ្ឌិត​​និង​បើក​វគ្គ​សិក្សា​ថ្មី