លោក​ស្រី Kate Reekie​ ​​​បាន​ធ្វើ​ទស្សនៈកិច្ច​នៅ​​​សាកលវិទ្យា​ល័យ​ត្រាវិញ

ត្រាវិញ​ រសៀល​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥ លោក​ស្រី​ Kate Reekie​ ​នាយក​រង​កម្មវិធី​អភិវឌ្ឍកាណាដា ស្ថាន​ទូត​កាណា​ដា​​ប្រចាំ​​ការ​នៅ​ហា​ណូយ ដឹក​នាំ​​គណៈប្រតិភូ​​មក​បំ​ពេញ​ទស្សនៈ​កិច្ច​នៅ​សាកលវិទ្យា​ល័យ​ត្រាវិញ។​ លោក​បណ្ឌិត​ ផាម ​ទៀត ​ខាញ់ ទ​ទួលស្វាគមន៍។

Ts. Pham Tiet Khanh va ba kate Reekie

ក្នុង​អង្គ​ជំ​នួប​ ​​លោក​ បណ្ឌិត ​ផាម ​ទៀត​ ខាញ់ ​រំ​លឹក​​គួស​បញ្ជាក់​ ​នូវ​​កិច្ច​សហការ​រវាង​សាលា​និង​​បណ្តា​អង្គ​ការនៅ​​ប្រទេស​កាណាដា មួយ​ថ្ងៃ​កាន់​តែ​បានជំ​រុញ​មាំ​​ ឆ្លង​តាម​ការ​ដោះ​ដូរក្នុង​សិក្សា​ស្រាវ​ជ្រាវ ជួយទំ​នុក​បំ​រុង​ ​ពីអង្គការ​នានារបស់​កាណាដា​នៅ​វៀតណាម។

លោក​ស្រី​ Kate Reekie​ បាន​ស្តាប់​នឹង​ស្វែង​យល់បណ្តា​​កម្មវិធីបណ្តុះ​បណ្តាលរបស់សាលា​ បាន​គាំ​​ទ្រ​ និង​ចាប់​អារម្មណ៍​ចំពោះ​កម្មវិធី​សិក្សា​​តាម​ទំ​រង់​​​សាកលវិទ្យាល័យរង​សហគមន៍​កាណាដា គឺ​​បណ្តុះ​បណ្តាល​ច្រើន​កំ​រិត ច្រើន​វិស័យ តាម​តម្រូវ​ការ​សិក្សា​អស់​មួយ​ជី​វិត​របស់សហគមន៍។

ក្នុង​កិច្ច​ពិភាក្សា​ ស្វែង​យល់​អំ​ពី​កម្មវិធី​សិក្សា​នៅ​ទី​នេះ​​​ លោកស្រី ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​ការ​បណ្តុះបណ្តាល ​ផ្សារ​ភ្ជាប់​ជា​មួយ​ក្រុម​ហ៊ុន អ្នក​ប្រើ​ប្រាស់​ពលកម្ម ​។

ទាក់​ទង​នឹង​កម្មវិធី​នេះ លោក​ស្រី​ ហ្វិញ ម៉ាយ ​ទ្វី ​វឹង នាយករង​នៃ​មជ្ឈមណ្ឌលជំ​នួយ​ការ​អភិវឌ្ឍ​ន៍​បង្ហាត់​បង្រៀន​ និងរៀន​​ បាន​អោយ​ដឹង​ថា​៖ «​ដើម្បី​ផល​ប្រយោជន៍​និស្សិត ដើម្បីផ្សារ​ភ្ជាប់នឹង​សង្គម ដើម្បី​ផ្សារ​ភ្ជាប់​ការ​សិក្សាទៅ​នឹងវិជ្ជាជីវៈ និង​​​​ការ​បទ​ពិសោធ​»​ ធ្វើ​យ៉ាង​ណា​អោយ​ការ​បណ្តុះ​បណ្តាល​មាន​ភាព​ជាក់​ស្តែង​​ ស្រប​តាម​តម្រូវ​ការ​សង្គម ដោយ​មិន​ចំ​ណាយ​ពេល​វេលា​បណ្តុះ​បណ្តាល​សារឡើង​វិញ។

លោក​បណ្ឌិត​ ផាម ​ទៀត ​ខាញ់ ថ្លែង​អំ​ណរ​គុណ​​គណៈ​ប្រតិភូ​ បាន​ចំ​ណាយ​ពេល​វាលា​មក​ទស្សនា​និង​​​ស្វែង​យល់​​ស្ថានភាព​នៅ​មូល​ដ្ឋាន​ ក្នុង​នោះ​​បាន​​បំ​ពេញ​ទស្សនៈ​កិច្ច​នៅ​សាកលវិទ្យា​ល័យ​ត្រាវិញ​ ហើយ​ថ្លែង​អំ​ណរ​គុណ​ដល់​រដ្ឋាភិបាល​កាណាដាដែល​បាន​បណ្តាក់​ទុន​ដើម្បី​ការ​អភិវឌ្ឍន៍​របស់​ខេត្ត​ក្រុង ព្រម​ទាំងសាកលវិទ្យាល័យ​ត្រាវិញ​ ជា​ពិសេស​ក្នុង​គម្រោង​ការ ​សាកលវិទ្យា​ល័យ​រងសហគមន៍​​វៀត​ណាម​​​-កាណា​ដា បាន​នាំមកនូវ​ឱកាស​សិក្សា​សំ​រាប់​សហគមន៍​ រួម​ចំ​ណែក​បង្កើន​ចំ​ណេះ​ដឹង ផ្តល់​ឱកាស​ការងារ​​ បន្ថយភាព​ក្រី​​ក្រនៅ​ភូមិភាគ​ខេត្ត​ត្រាវិញ៕

TVU-tham-quan-khu-trong-cay-luu-niem

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន លោក​ស្រី Kate Reekie​ ​​​បាន​ធ្វើ​ទស្សនៈកិច្ច​នៅ​​​សាកលវិទ្យា​ល័យ​ត្រាវិញ