ពិធី​ជួប​ជុំ​របស់​និស្សិត​កម្ពុជា​នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ឆ្នាំ ២០១៥

ថ្ងៃ​ទី​៨ មេសា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​គឺវ​ឡុង គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត​ត្រាវិញ​ បាន​រៀប​ចំ​ពិធី​ជួប​ជុំ​​​អោយ​និស្សិត​ខ្មែរ ទាំង ១១៤​រូប ជា​មួយ​និស្សិត​ជនជាតិ​ខ្មែរសម្រេច​លទ្ធ​ផល​សិក្សា​ពូ​កែ ​ក្នុង​នោះ​មាន​និស្សិត​កម្ពុជា​៩៤​រូប​​សិក្សា​នូវ​សាកលវិទ្យាល័យ​ត្រាវិញ​ នាឱកាស​ចូល​ឆ្នាំ​ថ្មី​ ២០១៥​នេះ។

Kim-Ngoc-Thai

ចូល​រួម​កម្ម​វិធី មាន​លោក​ គឹម ​ង៉ុក​ ថាយ អនុ​លេខា​ធិការ​​នៃ​​គណៈ​​កម្មាធិការ​បក្ខ​ខេត្ត - អនុប្រធាន​នៃ​គណៈ​កម្មាធិការ​​ប្រជា​ជន​ខេត្ត​ត្រាវិញ​ និង​ថ្នាក់​ដឹក​នាំ​នៃ​គណៈ​ជន​ជាតិ​ខេត្ត  ​គណៈ​កម្មាធិការ​សាកលវិទ្យាល័យ​ត្រាវិញ។

គណៈ​កម្មាធិការ​សាកលវិទ្យាល័យ​ត្រាវិញ បាន​អោយ​ដឹងថា សព្វ​ថ្ងៃ​និស្សិតកម្ពុជា​​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យត្រាវិញ​រួម​មាន​៩៤​រូប ក្នុង​នោះ​​និស្សិត​ប្រុស​មាន ៥៧​រូប ស្រី​មាន ៣៧​រូប ជា​និស្សិត​ឆ្នាំ​ទី​១ ចំ​ណែក​ឆ្នាំ​ទី​ពីរ​រួម​មាន ៨០​រូប​ ​។ ក្នុង​ឆ្នាំ​២០១៥​នេះ សាលា​បាន​ទ​ទួលសិស្ស​បន្ថែម​ចំ​នួន ១៤​រូប កំពុង​​សិក្សាភាសា​វៀត​ណាម។

លោក​ គឹម​ ង៉ុក​ ថាយ ​តំ​ណាង​គណកម្មាធិការ​ប្រ​ជា​ជន​ខេត្ត​ត្រាវិញ​​​ បាន​អប​អរ​សាទរ​អំ​ណរ​ឆ្នាំ​ថ្មី​២០១៥ ដល់​និស្សិត​កម្ពុជា​ និង និស្សិត​ជា​ជន​ជាតិ​ខ្មែរគ្រប់រូប ដែល​ទ​ទួល​បាន​លទ្ធផល​សិក្សា​ល្អ​ នៅ​សាកល​វិទ្យាល័យ​ត្រាវិញ។

ខេត្ត​ត្រាវិញ ត្រេក​អរ​ដែល​និស្សិត​កម្ពុ​ជា​​បាន​មកសិក្សា​នៅ​ប្រទេស​វៀត​ណាម ដោយ​បាន​ជ្រើស​សាកលវិទ្យាល័យ​ត្រាវិញ​ជា​កន្លែង​សិក្សា​និង​ស្រាវ​ជ្រាវ លើក​កំ​ពស់​សមត្ថភាព​ បំ​ណិន​ការ​ងារ​ វត្ត​មាន​របស់​និស្សិត​កម្ពុជា​​​ បាន​ចូល​​រួម​រាល់​សកម្ម​ភាព​​សិក្សា​  មាន​ខឿន​វប្បធម៌​ដ៏​សម្បូរ​បែប​ កាន់​តែ​ជួយ​រឹត​បន្តឹង​សាមគ្គី​ភាពរវាង​​​ខេត្ត​​កក្រុង​ទាំង​ពីរ និយាយ​ដោយ​ឡែក​ និង ប្រទេស​វៀត​ណាម​ -​កម្ពុជា​និយាយ​រួម ។ លោក​ សង្ឃឹម​ថា​ពិធី​ជួប​ជុំ​អំណរ​ឆ្នាំ​ថ្មី​នេះ នឹង​ញ៉ាំង​អោយ​បរិយា​កាស​ចូល​ឆ្នាំ​ខែ្មរកាន់​តែ​កក់​ដ្តៅ​ថែម​ទៀត ពង្រឹង​ស្មា​រតី​សិក្សា​រៀន​សូត្រ​សម្រាប់​និស្សិត​គ្រប់​រូប កំ​ពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ត្រាវិញ៕

 

dai-bieu-tham-du

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពិធី​ជួប​ជុំ​របស់​និស្សិត​កម្ពុជា​នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ខ្មែរ​ឆ្នាំ ២០១៥