បណ្ណា​ល័យ​សាកលវិទ្យាល័យ​ត្រាវិញ​​បើក​ពិធី​តាំង​ពិព័រណ៍​ថ្ងៃ​សៀវ​ភៅវៀត​ណាម​ឆ្នាំ​២០១៥

TVU – ព្រឹក​ថ្ងៃ​ទី 21.4.2015, បណ្ណាល័យ​សាកលវិទ្យាល័យ​ត្រាវិញ​​បាន​បើក​ពិធី​តាំង​ពិព័រណ៍​ថ្ងៃ​សៀវ​ភៅ​​វៀត​ណាម​ដោយ​មាន​ប្រធាន​បទ៖ «ចំ​ណេះ​ដឹង​ថ្ងៃនេះ បទ​ពិសោធ​ថ្ងៃ​ស្អែក» បាន​ប្រ​ ព្រឹត្ត​ឡើង​នៅ​ទី​ស្នាក់​ការ​កណ្តាល​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​។ លោក​ វ៉​ ហ្វាង ខាយ អញ្ជើញ​ចូល​រួម​ និង​​មាន​ប្រសាសន៍​បើក​អង្គ​ពិធី។.

tham-quan-trung-bay-sach

នេះ​ជា​ឆ្នាំ​ដំ​បូង​ បណ្ណា​ល័យ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​រៀប​ចំ​សកម្មភាព​ជា​ច្រើន​ចូល​រួម​ទិវា​​ថ្ងៃ​សៀវ​ភៅ​វៀត​ណាម ចាប់​តាំង​នាយក​រដ្ឋ​មន្ត្រី​​ចុះ​សេចក្តី​សម្រេច​​ជ្រើស​យក​ថ្ងៃ​ ២១ មេសា​  ជា​ថ្ងៃ​សៀវ​ភៅ​វៀត​ណាម។

នៅ​សាកលវិទ្យាល័យ​ត្រាវិញ​ សកម្មភាព​អំណរ​ថ្ងៃ​សៀវ​ភៅ​វៀត​ណាម​ បាន​​រៀប​ចំ​ឡើង​​តាំង​ពី​ថ្ងៃ​ ១៦ មីនាឆ្នាំ ២០១៥ បាន​មាន​សកម្មភាព​ចល​នា​អាន​សៀវ​ភៅ​នៅ​បណ្ណា​ល័យ ទាក់​ទាញ​​និស្សិត​ជា​ច្រើន​ចូល​រួម។ លទ្ធផល​គឺ​​ប្រ​គល់​រង្វាន់​ជូន​​និស្សិត​ ៦ រូប​​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំណាក់​អ្នក​អាន​ លោក​ស្រី​ ង្វៀន ធី គីម ថាញ នាយក​រង​នៃ​បណ្ណាល័យ​បាន​ឱ្យ​ដឹង​ដូច្នោះ។

មាន​ប្រ​សាសន៍​បើក​អង្គ​ពិធី​ លោក​ វ៉ ហ្វាង ខាយ ថ្លែង​ថា៖ ព្រឹត្តិការណ៍​នេះ​នាំ​មក​នូវ​សរៈ​សំ​ខាន់​ បំ​ផុស​ឡើង​នូវ​ទឹក​ចិត្ត​មនសិការ​​ក្នុង​កង​ជួរ​បុគ្គលិក គ្រូ​បង្រៀន និង​និស្សិត ជំ​រុញ​ចលនា​អាន​សៀវ​ភៅ​ក្នុង​និស្សិត ឆ្ពោះ​ទៅ​កសាង​និង​អភិវឌ្ឍ​វប្បធម៌​សិក្សា​ បង្កើត​ទម្លាប់​អាន​សៀវ​ភៅ​ និង​លើក​ដំ​កើង​វប្បធម៌​អាន​ នៃ​មនុស្ស​វៀត​ណាម។

ក្រៅ​ពី​បណ្តា​តូប​សៀវ​ភៅ​​ដាក់​តាំង​ពិព័រណ៍​​ដោយ​មាន​ប្រ​ធាន​បទ​សម្បូរ​បែប​ដូច​ជា៖ សៀវ​ភៅ​និង​វប្បធម៌​វៀត​ណាម ឃ្លាំង​សៀវ​ភៅ​បរទេស​ប្រ​ភព​ចំ​ណេះ​ដឹង​ កោះ​សមុទ្រ​វៀត​ណាម ទី​ដែល​សម្រាប់​អ្នក​ស្រ​ឡាញ់​អាន​សៀវ​ភៅ​ កាសែត និង​សេវាបម្រើ​ Internet អត់​គិត​ថ្លៃ។ បណ្តា​និស្សិត​ថែម​ទាំង​ចូល​រួម​ពិភាក្សា​ ដោះ​ដូរ​​ជា​មួយ​អ្នក​ឯកទេសស្រាវ​ជ្រាវ​ផ្នែក​​វប្បធម៌​ប្រជា​ប្រិយ​ លោក ហ្វិញ​ ង៉ុក ត្រាង និង​អ្នក​ឯកទេស​ស្រាវ​ជ្រាវ​ផ្នែក​វប្បធម៌​ណាម​បូ​ លោក ទ្រឿង ង៉ុក តឿង។ 

huynh-ngoc-trang

 

sinh-vien-trao-doi

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បណ្ណា​ល័យ​សាកលវិទ្យាល័យ​ត្រាវិញ​​បើក​ពិធី​តាំង​ពិព័រណ៍​ថ្ងៃ​សៀវ​ភៅវៀត​ណាម​ឆ្នាំ​២០១៥