សន្និសីទអន្តរជាតិវៀតណាម-បារាំងលើកទី១ស្តីអំពីវិស័យវិទ្យាសាស្ត្រសរសៃប្រសាទ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 30 មីនា 2017
- ចុចដង៖ 657
ថ្ងៃទី១៧ខែមីនាឆ្នាំ២០១៧ សន្និសិទអន្តរជាតិវៀតណាម-បារាំងលើកទី១បានរៀបចំឡើងនៅទីស្នាក់ការកណ្តាលនៃសាកលវិទ្យាល័យត្រាវិញ។ កម្មវិធីប្រារពឡើងដោយសាកលវិទ្យាល័យត្រាវិញសហការជាមួយសមាគមន៍សរសៃប្រសាទនៃទីក្រុងហូជីមិញព្រមជាមួយនឹងបណ្ដាវេជ្ជបណ្ឌិតដែលមកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Pitiè – Salpeetrièreនិងមន្ទីរពេទ្យសាកលវិទ្យាល័យLille នៃប្រទេសបារាំង។
អង្គសន្និសិទបានទាក់ទាញអ្នកឯកទេស អ្នកវិទ្យាសាស្ត្រពីប្រទេសបារាំងនិងប្រទេសវៀតណាមចំនួនជាង ១០០ រូប មានកិត្យានុភាពលើវិស័យសរសៃប្រសាទថ្នាក់ដឹកនាំមណ្ឌលសុខាភិបាលត្រាវិញ, បណ្ដាមន្ទីរពហុព្យាបាលក្នុងខេត្តនិងក្នុងតំបន់ ជាមួយគ្រូបង្រៀននិងពួកប្អូននិស្សិតមហាវិទ្យាល័យវេជ្ជសាស្ត្រ - ឱសថនៃសាកលវិទ្យាល័យត្រាវិញ។
សេចក្ដីថ្លែងការណ៍នៅក្នុងអង្គសន្និសីទនេះរួមមាន៖ ផលវិបាកកើតឡើងក្រោយពេលកើតជំងឺដាច់សរសៃឈាមខួរក្បាលនិងការថែទាំក៏ដូចជាដំណោះស្រាយនៅពេលឈឺក្បាលបកស្រាយដោយសាស្រ្តាចារ្យ Sophie Crozier - មន្ទីរពេទ្យសាកលវិទ្យាល័យPitiè – Salpeetrière; ការព្យាបាលជំងឺស្កន្ទអោយកុមារភាព និងអការៈកន្ត្រាក់នៃទារកបកស្រាយដោយសាស្ត្រចារ្យSylvie ង្វៀន តិច - មន្ទីរពេទ្យសាកលវិទ្យាល័យ Lille; ការជំនួយខាងក្រៅសម្រាប់ជំងឺដាច់សរសៃឈាមខួរក្បាលរបស់បណ្ឌិត វ៉ តឹន ស៊ឺន ព្រឹទ្ធបុរសមហាវិទ្យាល័យវេជ្ជសាស្ត្រ - ឱសថនៃសាកលវិទ្យាល័យត្រាវិញ។
នេះគឺអត្ថបទចម្បងនៃសន្និសីទដែលអ្នកឯកទេសជំងឺស្កន្ទនិងដាច់សរសៃឈាមខួរក្បាលបានធ្វើការបកស្រាយផ្ដល់ចំណាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកចូលរួមក្នុងអង្គសន្និសីទ។
បណ្ឌិតផាម ទៀត ខាញ់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញបានអោយដឹងថា៖ សន្និសីទលើកនេះគឺជាឱកាសដើម្បីអោយអ្នកឯកទេសបានជួបជុំប្ដូរយោបល់ ចែករំលែកចំណេះដឹង បទពិសោធអំពីវិស័យវិទ្យាសាស្ត្រសរសៃប្រសាទ។ ទន្ទឹមនឹងនោះ សន្និសីទក៏បានជួយអោយនិស្សិត និងកងជួរគ្រូបង្រៀនមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញមានឱកាសចាប់យកបន្ថែមចំណេះដឹង ដើម្បីបន្តការលើកកម្ពស់សមត្ថភាពបណ្ដុះបណ្ដាលផ្នែកវេជ្ជសាស្ត្រដល់សាកលវិទ្យាល័យត្រាវិញ។
សាកលវិទ្យាធិការសាលាសង្ឃឹមថាក្រោយអង្គសន្និសិទនេះ សាកលវិទ្យាល័យត្រាវិញនឹងបន្ថែមដៃគូសហការជាមួយនឹងបណ្ដាអង្គភាព បណ្ដាវេជ្ជបណ្ឌិត និងបណ្ដាអ្នកឯទេសក្នុងនិងក្រៅប្រទេសលើស្មារតីសាមគ្គី- មេត្រីភាព។
បកប្រែដោយ៖ សុខ ខើយ