សមាគមអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌អប់រំដាយវៀតចុះសន្ធិសញ្ញាសហការជាមួយសាកលវិទ្យាត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 02 មិថុនា 2017
- ចុចដង៖ 585
ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យត្រាវិញ បណ្ឌិត តាវ ជែន ផាន នាយកសមាគមអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌អប់រំដាយវៀតជាមួយបណ្ឌិតង្វៀន តៀន យ៉ុង សកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញចុះសន្ធិសញ្ញាសហការលើវិស័យអភិវឌ្ឍ វប្បធម៌ អប់រំ។
ថ្លែងក្នុងកិច្ចប្រជុំ បណ្ឌិត ង្វៀន តៀន យ៉ុង អំណរស្មារតីសហការ និងការធ្វើបេសកកម្មនៃគណៈប្រតិភូនៅសាកលវិទ្យាល័យត្រាវិញ សាកលវិទ្យាធិការរងថ្លែងថា“គ្រូបង្រៀននៃសាកលវិទ្យាល័យត្រាវិញជាច្រើនកំពុងរៀនបណ្ឌិត ក្នុងនោះមានគ្រូបង្រៀនមួយចំនួនបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យតៃវ៉ាន ប្រការនេះពិតជាមានប្រយោជន៍ដល់ការជំរុញចំណងសហការរវាងសមាគមអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌អប់រំដាយវៀតជាមួយសាកលវិទ្យាល័យត្រាវិញ”។
បណ្ឌិត តាវ ជែន ផានបានអោយវដឹងថា៖ ក្នុងកិច្ចសហការនេះ ពួកយើងនឹងមានភាពងាយស្រួលជាច្រើននៅក្នុងការរៀបចំបណ្ដាសកម្មភាពដោះដូរវប្បធម៌ វិទ្យាសាស្ត្របច្ចេកទេសរវាងបណ្ដាសាកលវិទ្យាល័យនៅតៃវ៉ាននិងសាកលវិទ្យាល័យត្រាវិញ រៀបចំបណ្ដាសកម្មភាពក្រៅម៉ោង ដើម្បីពង្រឹងពង្រីកជំនាញទាន់អំពីវប្បធម៌ ភាសា បង្កើតឱកាសផ្សារភ្ជាប់ ជំនួយអោយនិស្សិតវៀតណាមទៅសិក្សានៅក្រៅប្រទេសគឺតៃវ៉ានហើយផ្ទុយមកវិញ។ ជាពិសេសឧទ្ទេសនាមការងារដល់និស្សិតក្រោយពេលរៀនចប់និងប្រឡងសញ្ញាប័ត្រភាសាចិន។
ក្រោយពេលចុះសន្ធិសញ្ញា សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៌អប់រំដាយវៀតបន្តការជួបជុំជាមួយ សិស្ស និស្សិតតំបន់ទីក្រុងត្រាវិញដើម្បីឧទ្ទេសនាមអំពីកម្មវិធីសិក្សានៅតៃវ៉ាន នៅសាលាអនុវត្តន៍គរុកោសល្យ។
សុខខើយ