ក្រុមអ្នកឯកទេសផ្នែកភាសានៃព្រះរាជាណាចក្រកម្ពុជាបំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 01 កញ្ញា 2017
- ចុចដង៖ 625
(TVU) – ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែសីហា ២០១៧ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាព្រះរាជាណាចក្រកម្ពុជាព្រមទាំងលោកបណ្ឌិតនៅ ស៊ុន ប្រធានស្តីទីក្រុមប្រឹក្សាជាតិភា'សាខ្មែរ និង លោកបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្ត្រ វេជ្ជសាស្ត្រនិងកសិកម្ម(រាជបណ្ឌិត្យសភាកម្ពុជា) បានបំពេញការងារជាមួយក្រុមរៀបរៀងវចនានុក្រមទេ្វភាសា វៀតណាម-ខ្មែរ និងខ្មែរ-វៀតណាម។
គណៈគ្រប់គ្រងគម្រោងនេះបានឱ្យដឹងថា៖ ក្រុមអ្នកឯកទេសផ្នែកភាសាកម្ពុជាបានបំពេញការងារផ្ទាល់ជាមួយក្រុមចងក្រងវចនានុក្រមទ្វេភាសារបស់សាកលវិទ្យាល័យត្រាវិញក្នុងរយៈពេល ៤ ថ្ងៃ អ្នកឯកទេសទាំងនោះបានយកចិត្តទុកដាក់ត្រួតពិនិត្យនិងពិគ្រោះយោបល់ ឯកភាពលើមេពាក្យនិងន័យ ដើម្បីត្រៀមដាក់ទៅពិនិត្យនិងទទួលស្គាល់រួចចុះផ្សាយនៅចុងឆ្នាំ២០១៧។
លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡាព្រះរាជាណាចក្រកម្ពុជា ឱ្យតម្លៃខ្ពស់ទៅលើស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្ររៀបរៀងវចនានុក្រមទ្វេភាសារបស់សាកលវិទ្យាល័យត្រាវិញ។ លោកជំទាវមានប្រសាសន៍ថា៖ ខ្ញុំកោតសរសើរការខិតខំប្រឹងប្រែងរបស់បញ្ញវន្ត លោកគ្រូអ្នកគ្រូសាកលវិទ្យាល័យត្រាវិញ បើយោងតាមវចនានុក្រមរបស់សម្តេចសង្ឃរាជជួនណាតអាចមិនទាន់គ្រប់គ្រាន់ ប៉ុន្តែនៅទីនេះពួកគាត់បានសកម្មដាក់ចូលបន្ថែមពាក្យថ្មីៗសម្បូរបែប ធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលនៅតួលេខ ៤២ ០០០ ពាក្យ។
លោកបណ្ឌិត នៅ ស៊ុន ប្រធានស្តីទីក្រុមប្រឹក្សាជាតិភាសាខ្មែរគួសបញ្ជាក់ថា កសាងវចនានុក្រមតម្រូវប្រើភាសាយាន និងបែងចែកឱ្យដាច់វចនានុក្រមសាកល និងវចនានុក្រមឯកទេស។ បណ្តាមេពាក្យដែលយើងខ្ញុំស្នើឱ្យដក់ចេញគឺមិនមែនបោះបង់ចោលទេគឺទុកសម្រាប់កសាងសទ្ទានុក្រមទៅតាមផ្នែកឯកទេស។
សាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញវាយតម្លៃខ្ពស់ការងាររបស់អ្នកឯកទេសដែលបានចំណាយពេលមានតម្លៃ មកបំពេញការងារ ប្រឹក្សាយោបល់ជាមួយក្រុមការងាររៀបរៀងវចនានុក្រម ផ្តល់នូវគំនិត សំខាន់ៗ កែតម្រូវន័យ មេពាក្យ សមស្របទៅនឹងវចនានុក្រមសាកល។
សាកលវិទ្យាធិការបានថ្លែងអំណរអរគុណចំពោះលោកជំទាវ ទន់ សាអ៊ីម លោក បណ្ឌិត នៅ ស៊ុន លោកបណ្ឌិត នុត សម្បត្តិ បានជួយដល់សាកលវិទ្យាល័យត្រាវិញ ក៏ដូចជួយដល់វៀតណាមក្នុងការចងក្រងវចនានុក្រម ដោយរដ្ឋាភិបាលវៀតណាមប្រគល់ឱ្យសាកលវិទ្យាល័យត្រាវិញរៀបរៀង។
លោកថ្លែងថា សាកលវិទ្យាល័យយើងខ្ញុំនៅបន្តទំនាក់ទំនងតាមបណ្តាញអ៊ិនធឺណែតជាមួយអ្នកឯកទេសដើម្បីជំនួយការងារដល់ក្រុមរៀបរៀងវចនានុក្រមសម្រេចជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ក្នុងពេលខាងមុខ រួមចំណែកក្នុងការសិក្សា ស្រាវជ្រាវផ្នែកភាសារបស់ជនជាតិទាំងពីរ និងជំរុញចំណងមិត្តភាពរវៀងប្រទេសវៀតណាម និងកម្ពុជា។
ហ្វិញ សាង