សាកលវិទ្យាល័យត្រាវិញ៖ ពង្រីកវិស័យបណ្តុះបណ្តាល កូ-អប់ ផ្នែកបច្ចេកទេសអគ្គិសនី
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 27 មករា 2018
- ចុចដង៖ 648
រសៀលថ្ងៃទី ២៤ មករា មហាវិទ្យាល័យបច្ចេកទេស និងបច្ចេកវិទ្យា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអគ្គិសនី ថូ ឌឺក លើវិស័យបណ្តុះបណ្តាលនិងសហការជាមួយសហគ្រិន (Co-op) ចំពោះផ្នែកបច្ចេកវិទ្យាអគ្គិសនី។
ស្ថិតនៅក្នុងកិច្ចចុះហត្ថលេខា ភាគីទាំងពីរបានពិភាក្សាពីឱកាសនិងសក្តានុពលអាចសហការបណ្តុះបណ្តាលលើវិស័យបច្ចេកទេសនិងបច្ចេកវិទ្យា។ ឆ្លងតាមការណ៍នោះ នឹងបង្កើតឡើងទីកន្លែងធ្វើសកម្មភាពសម្រាប់និស្សិតសាកលវិទ្យាល័យត្រាវិញ រៀនផង ធ្វើការផង អនុវត្តនូវវិជ្ជាដែលសិក្សាក្នុងថ្នាក់ចូលក្នុងភាពជាក់ស្តែង។
លោក ឌូរ ថាញ់ ត្វៀន នាយកក្រុមហ៊ុអគ្គិសនី ថូ ឌឹកចែករំលែកថា៖ ក្រុមហ៊ុនយើងខ្ញុំជាទីកំណើតផ្គត់ផ្គង់ធនធានមនុស្សសម្រាប់ផ្នែកអគ្គិសនី និងបំប៉នបច្ចេកវិទ្យាដល់គ្រូបង្រៀនថែមទៀត។ ការបង្កើតទំនាក់ទំនងផ្លូវការជាមួយនឹងសាកលវិទ្យាល័យត្រាវិញ គឺដើម្បីបើកទូលាយសហការពីរង្វង់បណ្តុះបណ្តាល ជួយអោយនិស្សិតខិតទៅជិតនឹងភាពជាក់ស្តែង។”
អំពីអនុវត្តកម្មវត្ថុរបស់កិច្ចព្រមព្រៀង លោក ត្វៀន បានអោយដឹងថា ក្រុមហ៊ុននឹងជំនួយបង្រៀនសម្រាប់និស្សិត គ្រូបង្រៀន និងការស្រាវជ្រាវវិទ្យាសាស្ត្ររបស់និស្សិតនៃមហាវិទ្យាល័យ។
អ្នកដឹកនាំក្រុមហ៊ុនមានរំពឹងថា ភាគីទាំងពីរនឹងមានកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រ មានផលិតផលរួមក្នុងពេលវេលាខាងមុខ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននឹងរៀបចំមូលដ្ឋានសម្ភារៈ រៀបចំបន្ទប់សិក្សា អន្តេវាសិកដ្ឋាន ដើម្បីបម្រើអោយនិស្សិតមកធ្វើកម្មសិក្សានៅក្រុមហ៊ុន។ ជាពិសេស ខាងក្រុមហ៊ុននឹងពិនិត្យជំនួយថវិកាអោយនិស្សិតពេលចូលរួមធ្វើកម្មសិក្សាតាមកម្មវិធី Co-op។
លោកបណ្ឌិត ង្វៀន ម៉ិញ ហ្វា ព្រឹទ្ធបុរសនៃមហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យាមានប្រសាសន៍ថា៖ “មហាវិទ្យាល័យបច្ចេកទេសនិងបច្ចេកវិទ្យា កំពុងបណ្តុះបណ្តាលជាជម្រៅលើវិស័យនេះ ដើម្បីអោយនិស្សិតខិតទៅជិតនឹងភាពជាក់ស្តែងពីម៉ាស៊ីន សម្ភារៈឧបទេសនៅក្រុមហ៊ុន។ សាកលវិទ្យាល័យមានតម្រូវការនៃសហការនិងផ្តល់ឱកាសពីក្រុមហ៊ុន ដើម្បីអោយនិស្សិតចូលរួមធ្វើកម្មសិក្សា ពិសោធ ដើម្បីឆ្លើយតបនូវតម្រូវការរបស់និយោជកក្រោយពេលបញ្ចប់ការសិក្សា”។
លោកស្រី ថាច់ ធី យ៉ឹន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញក៏បានអំណរគុណដល់ក្រុមហ៊ុនអគ្គិសនី ថូ ឌឹក ដែលបានជំនួយកិច្ចការបណ្តុះបណ្តាលដល់សាកលវិទ្យាល័យក្នុងប៉ុន្មានឆ្នាំកន្លង។ លោកស្រីសាកលវិទ្យាធិការរងរំពឹងថា ភាគីទាំងពីរនឹងបន្តសហការ ចែករំលែកបទពិសោធន៍ ដើម្បីបណ្តុះបណ្តាលក្លាយជាវិស្វករពូកែ សម្រាប់បម្រើការងារដល់សង្គម។
CO-OP – ជាវិធីបណ្តុះបណ្តាលសហការរវាងសាកលវិទ្យាល័យនឹងសហគ្រិន នាំមកផលប្រយោជន៍ដល់និស្សិត។ នេះជាកម្មវិធីបណ្តុះបណ្តាលយ៉ាងពិសេសនៅសាកលវិទ្យាល័យត្រាវិញដែលបានកសាងឡើងនិងអនុវត្តនៅឆ្នាំ២០០៧។
ពេលចូលរួមកម្មវិធី Co – op និស្សិតនឹងមានឱកាសអនុវត្តនិងធ្វើការនៅក្រុមហ៊ុនដូចបុគ្គលិកពិតប្រាកដ ទទួលបានបៀវត្សរ៍ពីសហគ្រិនក្នុងរយៈពេលបណ្តុះបណ្តាល និងមានឱកាសបានទទួលចូលបម្រើការងារក្រោយពេលបញ្ចប់ការសិក្សា។
ដា វី