សំ​ណេះ​សំ​ណាល​ជុំ​វិញ​បញ្ហាផ្តើម​អាជីព​ជា​មួយ​អ្នក​ឯកទេស​សហគ្រិន

ល្ងាច​ថ្ងៃទី ២៧ កុម្ភៈ លោក ត្រឹន វ៉ាន់​ ទ្រុង សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ជួប​និង​ពិគ្រោះ​យោបល់​ជា​មួយ​លោក ហីវ តម ប៊ីយ នាយក​នៃ​កម្មវិធី​វៀត​ណាម​នៅ​ អូតាវ៉ា ប្រទេស​កាណាដា។ វត្ថុបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នេះគឺ​​ដើម្បី​ដោះ​ដូរ​ស្តីអំពី​កិច្ច​ការ​ឧបត្ថម្ភផ្តើម​អាជីព​របស់​ខេត្ត​ត្រាវិញ​ និង​កិច្ច​ការ​អាទិភាព​ចម្បង​ដើម្បី​លើក​ទឹក​ចិត្ត​​នូវ​គំនិត​ច្នៃ​ប្រឌិត​ក្នុង​ការ​ផ្តើម​អាជីពរបស់​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​។

tvu

នៅ​អង្គ​ជំ​នួប​ លោក ហីវ​ តម ប៊ីយ បាន​គូស​តម្លៃ​ខ្ពស់​លើ​ស្មារតី​ផ្តើម​អាជីព​របស់​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​ លោក​មាន​ទំ​នុក​ចិត្ត​ថា​ស្មារតី​​ច្នៃ​ប្រឌិត​របស់​និស្សិត​បន្ត​មាន​ការ​​រីក​ចម្រើន​នូវ​គំនិត​ប្រឌិត​ញាណ​ថ្មីៗ ហើយ​​បាន​ពង្រាយ​អនុវត្ត​នៅ​ខេត្ត​ត្រាវិញ​ ក៏​ដូច​បង្កបង្កើត​គម្រោង​ការណ៍​សម្រាប់ខឿន​​​សហគ្រាស។

លោក​ក៏​មាន​​អារម្មណ៍​សប្បាយ​រីក​រាយ​​​​ដែល​សកម្មភាព​ផ្តើម​អាជីព​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​តែង​ផ្សារភ្ជាប់​នឹង​សមភាព​យន្តឌ័រ​ និង​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អភិបាល​សាកលវិទ្យាល័យ​។

លោក​ លី ដីញ ក្វឹង តំ​ណាង​ឱ្យ​គណៈគ្រប់​គ្រង់​គម្រោង​ការណ៍​សហគ្រាសខ្នាត​មធ្យម​និង​តូច​​ខេត្ត​ត្រាវិញ(SME)​ បានមាន​របាយការណ៍​ជា​សារវន្ត​អំពី​ស្ថានភាព​ផ្តើម​អាជីព​នៅ​ខេត្ត​ត្រាវិញ។ ម្យ៉ាង​វិញ​ទៀត​បាន​ដាក់​ចេញនូវ​​កត្តា​មួយ​ចំ​នួន​ជាក់​ស្តែង​ដើម្បី​ដំ​ណើរ​ការ​គម្រោង​ការណ៍​ផ្តើម​អាជីព​បាន​អនុវត្ត​ជាក់​ស្តែង​​និង​ជោគ​ជ័យ​ក្នុង​ក្រប​ខ័ណ្ឌ​គម្រោង​ការណ៍​ផ្តើម​អាជីព។

លោក​ថ្លែង​ថា៖ ផ្តើម​អាជីព​ត្រូវ​សហការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​អង្គ​ភាព​នីមួយៗ និង​អនុវត្ត​យ៉ាង​សកម្ម​ ប្រឌិត​ញាណ​​ អភិក្រម​អង្គ​ភាព​ឯក​ជន​នានា​ អ្នក​ឯកទេស​និង​បង្កើន​សហប្រតិបត្តិ​ការ​អន្តរជាតិ។ លោក​ឱ្យ​ដឹង​បន្ថែម​ថា​ SME ត្រាវិញ​នឹង​កសាង​ប្រព័ន្ធ​ទំ​នាក់​ទំ​នងយ៉ាង​ជិត​ស្និទ្ធ​​​​​រួម​ចំ​ណែក​សម្រេច​ជោគ​ជ័យ​ប្រ​ព័ន្ធ​អេកូឡូស៊ី​ផ្តើម​អាជីព​របស់​ខេត្ត។

តំ​ណាង​គណៈអភិបាល​សាកលវិទ្យាល័យ​ត្រាវិញ​ លោក ត្រឹន វ៉ាន់ ទ្រុង បាន​ឱ្យ​ដឹង​ថា​ សាកលវិទ្យាល័យ​ត្រាវិញ​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​សកម្មភាព​ផ្តើម​អាជីព​ចំពោះ​និស្សិត​ និង​តែង​បង្ក​លក្ខណៈ​ងាយ​ស្រួយ​ដើម្បី​និស្សិត​បង្កើត​គំ​និត​ច្នៃ​ប្រ​ឌិត​អាជីព​​ពេល​កំពុង​សិក្សានៅ​​សាកលវិទ្យាល័យ។​ លោក​កោត​សរសើរ​និង​ជូន​ពរ​នូវ​ដំ​ណើរ​ទស្សនកិច្ច​ដល់​​អ្នក​ឯកទេស​​នានា​អំពី​បញ្ហា​ផ្តើម​អាជីព​របស់​សាកលវិទ្យាល័យ​ត្រាវិញ​ លោក​សង្ឃឹម​ថា​នឹង​បន្ត​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​និង​ការ​ឧបត្ថម្ភ​ពី​អង្គ​ភាព​នានា​​ដើម្បី​នាំ​កម្ម​វិធី​ផ្តើម​អាជីព​របស់​សាកលវិទ្យាល័យ​ត្រាវិញ​កៀក​ជិត​នឹង​និស្សិត​។

ឱកាស​នេះ​ គណៈ​គ្រប់​គ្រង​គម្រោងការណ៍​ SME ត្រាវិញ​រួម​ជា​មួយ​មជ្ឈមណ្ឌល​ឧបត្ថម្ភ​យុវជន​ផ្តើម​អាជីព​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​ រួម​គំ​និត​ពិភាក្សា​ឯកភាព​វិធានការណ៍​​ដើម្បី​បន្ត​រៀប​ចំ​សម័យ​ប្រឡង​គំនិតប្រឌិតញាណ​ផ្តើម​អាជីពសម្រាប់​និស្សិត​ និង​អតីត​និស្សិត​សាកលវិទ្យាល័យ​ត្រាវិញ​នៅ​​ថ្ងៃ​អនាគត។

ហ្វិញ សាង

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សំ​ណេះ​សំ​ណាល​ជុំ​វិញ​បញ្ហាផ្តើម​អាជីព​ជា​មួយ​អ្នក​ឯកទេស​សហគ្រិន