សំណេះសំណាលជុំវិញបញ្ហាផ្តើមអាជីពជាមួយអ្នកឯកទេសសហគ្រិន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 08 ឧសភា 2018
- ចុចដង៖ 559
ល្ងាចថ្ងៃទី ២៧ កុម្ភៈ លោក ត្រឹន វ៉ាន់ ទ្រុង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានជួបនិងពិគ្រោះយោបល់ជាមួយលោក ហីវ តម ប៊ីយ នាយកនៃកម្មវិធីវៀតណាមនៅ អូតាវ៉ា ប្រទេសកាណាដា។ វត្ថុបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីដោះដូរស្តីអំពីកិច្ចការឧបត្ថម្ភផ្តើមអាជីពរបស់ខេត្តត្រាវិញ និងកិច្ចការអាទិភាពចម្បងដើម្បីលើកទឹកចិត្តនូវគំនិតច្នៃប្រឌិតក្នុងការផ្តើមអាជីពរបស់និស្សិតនៃសាកលវិទ្យាល័យត្រាវិញ។
នៅអង្គជំនួប លោក ហីវ តម ប៊ីយ បានគូសតម្លៃខ្ពស់លើស្មារតីផ្តើមអាជីពរបស់និស្សិតសាកលវិទ្យាល័យត្រាវិញ លោកមានទំនុកចិត្តថាស្មារតីច្នៃប្រឌិតរបស់និស្សិតបន្តមានការរីកចម្រើននូវគំនិតប្រឌិតញាណថ្មីៗ ហើយបានពង្រាយអនុវត្តនៅខេត្តត្រាវិញ ក៏ដូចបង្កបង្កើតគម្រោងការណ៍សម្រាប់ខឿនសហគ្រាស។
លោកក៏មានអារម្មណ៍សប្បាយរីករាយដែលសកម្មភាពផ្តើមអាជីពនៃសាកលវិទ្យាល័យត្រាវិញតែងផ្សារភ្ជាប់នឹងសមភាពយន្តឌ័រ និងបានការយកចិត្តទុកដាក់ពីអភិបាលសាកលវិទ្យាល័យ។
លោក លី ដីញ ក្វឹង តំណាងឱ្យគណៈគ្រប់គ្រង់គម្រោងការណ៍សហគ្រាសខ្នាតមធ្យមនិងតូចខេត្តត្រាវិញ(SME) បានមានរបាយការណ៍ជាសារវន្តអំពីស្ថានភាពផ្តើមអាជីពនៅខេត្តត្រាវិញ។ ម្យ៉ាងវិញទៀតបានដាក់ចេញនូវកត្តាមួយចំនួនជាក់ស្តែងដើម្បីដំណើរការគម្រោងការណ៍ផ្តើមអាជីពបានអនុវត្តជាក់ស្តែងនិងជោគជ័យក្នុងក្របខ័ណ្ឌគម្រោងការណ៍ផ្តើមអាជីព។
លោកថ្លែងថា៖ ផ្តើមអាជីពត្រូវសហការយ៉ាងជិតស្និទ្ធរវាងអង្គភាពនីមួយៗ និងអនុវត្តយ៉ាងសកម្ម ប្រឌិតញាណ អភិក្រមអង្គភាពឯកជននានា អ្នកឯកទេសនិងបង្កើនសហប្រតិបត្តិការអន្តរជាតិ។ លោកឱ្យដឹងបន្ថែមថា SME ត្រាវិញនឹងកសាងប្រព័ន្ធទំនាក់ទំនងយ៉ាងជិតស្និទ្ធរួមចំណែកសម្រេចជោគជ័យប្រព័ន្ធអេកូឡូស៊ីផ្តើមអាជីពរបស់ខេត្ត។
តំណាងគណៈអភិបាលសាកលវិទ្យាល័យត្រាវិញ លោក ត្រឹន វ៉ាន់ ទ្រុង បានឱ្យដឹងថា សាកលវិទ្យាល័យត្រាវិញតែងយកចិត្តទុកដាក់ដល់សកម្មភាពផ្តើមអាជីពចំពោះនិស្សិត និងតែងបង្កលក្ខណៈងាយស្រួយដើម្បីនិស្សិតបង្កើតគំនិតច្នៃប្រឌិតអាជីពពេលកំពុងសិក្សានៅសាកលវិទ្យាល័យ។ លោកកោតសរសើរនិងជូនពរនូវដំណើរទស្សនកិច្ចដល់អ្នកឯកទេសនានាអំពីបញ្ហាផ្តើមអាជីពរបស់សាកលវិទ្យាល័យត្រាវិញ លោកសង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់និងការឧបត្ថម្ភពីអង្គភាពនានាដើម្បីនាំកម្មវិធីផ្តើមអាជីពរបស់សាកលវិទ្យាល័យត្រាវិញកៀកជិតនឹងនិស្សិត។
ឱកាសនេះ គណៈគ្រប់គ្រងគម្រោងការណ៍ SME ត្រាវិញរួមជាមួយមជ្ឈមណ្ឌលឧបត្ថម្ភយុវជនផ្តើមអាជីពនៃសាកលវិទ្យាល័យត្រាវិញ រួមគំនិតពិភាក្សាឯកភាពវិធានការណ៍ដើម្បីបន្តរៀបចំសម័យប្រឡងគំនិតប្រឌិតញាណផ្តើមអាជីពសម្រាប់និស្សិត និងអតីតនិស្សិតសាកលវិទ្យាល័យត្រាវិញនៅថ្ងៃអនាគត។
ហ្វិញ សាង