ក្រុមការងារសាកលវិទ្យាល័យរង Richland និងសាកលវិទ្យាល័យរងសហគមន៍តំបន់ Dallas សហរដ្ឋអាមេរិកបំពេញការងារនៅសាកលវិទ្យល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 23 កក្កដា 2018
- ចុចដង៖ 549
នៅថ្ងៃទី ១៨ កក្កដា ២០១៨ លោកសាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញមានកិច្ចជួបនិងពិភាក្សាជាមួយក្រុមការងារនៃសាកលវិទ្យាល័យរង Richland និងសាកលវិទ្យាល័យរងសហគមន៍តំបន់ Dallas (សហរដ្ឋអាមេរិក)
វត្ថុបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះគឺជំរុញចំណងសហប្រតិបត្តិការរវាងសហព័ន្ធសាកលវិទ្យាល័យរងសហគមន៍តំបន់ Dallas និងសហព័ន្ធសាកលវិទ្យាល័យរងសហគមន៍វៀតណាម។
សាកលវិទ្យាល័យរង Richland មានបំណងស្វែងយល់អំពីវប្បធម៌ ប្រព័ន្ធអប់រំវៀតណាមនិយាយរួម និងខេត្តត្រាវិញនិយាយដោយឡែក។ ម្យ៉ាងវិញទៀតស្វែងរកឱកាសសហការយូរអង្វែងរវាងអង្គភាពជាសមាជិកនៃសហព័ន្ធសាកលវិទ្យាល័យរងសហគមន៍វៀតណាម ក្នុងនោះមានសាកលវិទ្យាល័យត្រាវិញ។
ក្នុងអង្គជំនួបភាគីទាំងពីរបានសំណេះសំណាល និង ចែករំឡែកបទពិសោធានូវសកម្មភាពបណ្តុះបណ្តាល ស្រាវជ្រាវវិទ្យាសាស្ត្រនៅគ្រប់វិស័យ ស្វែងរកឱកាសសហការបណ្តុះបណ្តាលនិងសកម្មភាពជំនួយដល់កិច្ចការនៃសាស្ត្រាចារ្យ និងនិស្សិត។
លោក បណ្ឌិត ផាម ទៀត ខាញ់ ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់គណៈប្រតិភូនៃសាកលវិទ្យាល័យរង Richland បានឆ្លៀតពេលបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ និងរួមវិភាគទានជាក់ស្តែងសម្រាប់សកម្មភាពបណ្តុះបណ្តាល។
លោកថ្លែងថា «ក្រោយកិច្ចជួបពិភាក្សានេះ យើងខ្ញុំមានទំនុកចិត្តថាភាគីទាំងពីររឹតចំណងមិត្តភាពថែមទៀត និងបណ្តាសាកលវិទ្យាល័យរងសហគមន៍តំបន់ Dallas និងសាកលវិទ្យាល័យរងសហគមន៍វៀតណាម បង្កើតមានកម្មវិធីសិក្សាល្អប្រសើរសម្រាប់សាស្ត្រាចារ្យនិងនិស្សិត។»
ដំណើរទស្សនកិច្ចបានគូសបញ្ជាក់ចំណងសហការល្អ រវាងសាកលវិទ្យាល័យត្រាវិញ និងសហព័ន្ធសាកលវិទ្យាល័យរងសហគមន៍តំបន់ Dallas។