សាកលវិទ្យាល័យត្រាវិញអបអរសាទរបេក្ខជនអនុបណ្ឌិតថ្មីលើកទី ១ នាឆ្នាំ ២០១៨
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 27 កក្កដា 2018
- ចុចដង៖ 691
នៅថ្ងៃទី ២០ កក្កដា សាកលវិទ្យាល័យត្រាវិញរៀបចំពិធីបិទវគ្គសិក្សានិងប្រគល់សញ្ញាបត្រអនុបណ្ឌិតលើកទី ១ នាឆ្នាំ ២០១៨ ដល់បេក្ខជនអនុបណ្ឌិតថ្មីចំនួន ២៨៧ នាក់។
ពិធីនេះមានវត្តមានអញ្ជើញចូលរួមរបស់លោក ង្វៀន ថាញ់ តឹម សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ព្រមទាំងក្រុមប្រឹក្សាភិបាល គណៈសាកលវិទ្យាធិការ សាស្ត្រាចារ្យបង្ហាត់បង្រៀនទាំងឡាយ។
អ្នកស្រី ត្រឹង ធី គីម ហ្វាង ប្រធានការិយាល័យបណ្តុះបណ្តាលបញ្ញាបត្រជាន់ខ្ពស់ថ្លែងឱ្យដឹងថា៖ ក្នុងកម្មវិធីប្រគល់សញ្ញាបត្រលើកនេះ មានបេក្ខជនអនុបណ្ឌិតចំនួន ២៨៧/៥០០នាក់បានបញ្ចប់ការសិក្សានិងទទួលបានសញ្ញាបត្រជាស្ថាពរ។ នេះក៏ជាលើកដំបូងក្នុងឆ្នាំ ២០១៨ សាកលវិទ្យាល័យត្រាវិញប្រគល់សញ្ញាបត្រដល់បេក្ខជនអនុបណ្ឌិតនៅគ្រប់វិស័យរួមមាន៖ វប្បធម៌វិទ្យា វិធីសាស្ត្រក្នុងការបង្រៀនអក្សរសាស្ត្រ គណនេយ្យ បច្ចេកវិទ្យាគីមីសាស្ត្រ បច្ចេកវិទ្យាអគ្គិសនី គ្រប់គ្រងសេដ្ឋកិច្ច អភិវឌ្ឍន៍ជនបទ គ្រប់គ្រងអាជីវកម្ម នីតិសេដ្ឋកិច្ច។
លោកសាស្ត្រាចារ្យ បណ្ឌិត ផាម ទៀត ខាញ់ សាកលវិទ្យាធិការថ្លែងសារជូនពរដល់បេក្ខជនអនុបណ្ឌិតទាំងឡាយបានសម្រេចជោគជ័យវគ្គសិក្សារបស់ខ្លួន។ លោកថ្លែងថា៖ «សាកលវិទ្យាល័យត្រាវិញតែងយកចិត្តទុកដាក់និងមានទិសដៅឆ្ពោះទៅមុខជានិច្ចនូវភារកិច្ចបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់នៅតំបន់វាលរាបទន្លេគឺវឡុង និងទូទាំងប្រទេស។ ខ្ញុំមានជំនឿទុកចិត្តថាបេក្ខជនអនុបណ្ឌិតទាំងឡាយបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យត្រាវិញនឹងចូលរួមយ៉ាងសកម្មក្នុងការបម្រើប្រយោជន៍ដល់សង្គមជាតិនិងអភិវឌ្ឍមាតុប្រទេស។»
ទន្ទឹមនឹងព្រឹត្តិការណ៍នោះ សាកលវិទ្យាល័យត្រាវិញរីករាយស្វាគមន៍សិក្ខាកម្មថ្នាក់អនុបណ្ឌិតថ្មីចំនួន ៣៧៣ នាក់ទើបតែសម្រេចជោគជ័យនូវសម័យប្រឡងជ្រើសរើសកន្លងទៅនិងបានបំពេញគ្រប់លក្ខខណ្ឌនៃសុំណុំលិខិតចូលរៀន។
ហ្វិញ សាង