ពិធីតែងតាំងលោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung ជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 15 វិច្ឆិកា 2021
- ចុចដង៖ 501
TVU– កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ រួមជាមួយនឹងសាកលវិទ្យាល័យត្រាវិញបានចាត់តាំងពិធីប្រកាសនិងប្រគល់សេចក្ដីសម្រេចតែងតាំងមុខតំណែងសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យត្រាវិញដល់លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងនីតិសាស្ត្រ។
លោក Le Van Han អនុលេខាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានប្រគល់សេចក្តីសម្រេចតែងតាំងសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ។
អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងនេះ រួមមានលោក Le Van Han អនុលេខាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ, លោកស្រី Kim Thi Thanh Nu អនុប្រធានមន្ទីរមហាផ្ទៃខេត្តត្រាវិញ, លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ និងអស់លោកអ្នកដែលជាសាកលវិទ្យាធិការរង, អតីតសាកលវិទ្យាធិការរង, សមាជិកក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញ និងប្រមុខអង្គភាពនានាចំណុះសាកលវិទ្យាល័យ។
មានប្រសាសន៍ក្នុងពិធីប្រកាសតែងតាំងនេះ លោក Le Van Han បានអបអរសាទរ និងថ្លែងនូវក្តីសង្ឃឹមថា លោកសាកលវិទ្យាធិការរងទើបបានតែងតាំងថ្មី បណ្ឌិត Diep Thanh Tung ក្នុងតួនាទីនិងភារកិច្ចថ្មី ត្រូវតែរួបរួមសាមគ្គីគ្នាក្លាយជាធ្លុងមួយកសាងអង្គភាពដ៏រឹងមាំ រួមគ្នារក្សាសមិទ្ធិផលដែលសម្រេចបាន និងត្រូវបន្តការសិក្សាលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ វិធីសាស្ត្រគ្រប់គ្រង ដើម្បីរួមចំណែកកសាងសាកលវិទ្យាល័យត្រាវិញមួយថ្ងៃកាន់តែរីកចម្រើនជឿនលឿនថែមទៀត។
លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការ បានមានប្រសាសន៍ថា៖ “សាកលវិទ្យាល័យត្រាវិញមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងពិធីស្វាគមន៍សាកលវិទ្យាធិការរងថ្មីនេះ ហើយសង្ឃឹមថា សមមិត្ត Diep Thanh Tung នឹងផ្សារភ្ជាប់ជាមួយនឹងវិទ្យាស្ថានទាំងមូលនាពេលឆាប់ៗនេះ ដើម្បីរក្សានូវសមិទ្ធិផលដែលទទួលបាន ហើយជម្រុញការអភិឌ្ឍបន្ថែមទៀត ជាពិសេសជម្រុញឲ្យបានច្រើនជាងនោះទៅទៀតនូវកម្មវិធីសិក្សាបានវាយតម្លៃនិងទទួលស្គាល់គុណភាពនៅក្នុងនិងក្រៅប្រទេស និងធ្វើសមាហរណកម្មយ៉ាងរឹងមាំនូវគុណភាពនៃការអប់រំស្របតាមស្ដង់ដាអន្តរជាតិ។"
ថ្លែងការក្នុងពិធីនេះផងដែរលោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung ក្នុងឋានៈជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានសន្យាថានឹងចូលរួមជាមួយនឹងសាកលវិទ្យាល័យទាំងមូល ថ្នាក់ដឹកនាំក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញនិងកងជួរគ្រូបង្រៀនទាំងអស់ខិតខំអស់ពីសមត្ថភាពដើម្បី សម្រេចការងារដែលបានដាក់ឱ្យ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញនាពេលខាងមុខ៕
អត្ថបទ៖ Quốc Vinh
ប្រែសម្រួលដោយ ៖ Thạch Thị Omnara