ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យត្រាវិញ និងសាកលវិទ្យាល័យ SINGAPERBANGSA KARAWANG ប្រទេសឥណ្ឌូនេស៊ី
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 30 ធ្នូ 2021
- ចុចដង៖ 399
(TVU) – នារសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០២១ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យត្រាវិញនិងសាកលវិទ្យាល័យSingaperbangsa Karawang ប្រទេសឥណ្ឌូនេស៊ីបានប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ។
ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យបណ្ឌិតSri Mulyani ជាសាកលវិទ្យាធិការនិងបណ្ឌិតAmirudin ជាសាកលវិទ្យាធិការងនៃសាកលវិទ្យាល័យ Singaperbangsa Karawang។នៅខាងសាកលវិទ្យាល័យត្រាវិញមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យរងបណ្ឌិតPham Tiet Khanh ជាសាកលវិទ្យាធិការ សាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung ជាសាកលវិទ្យាធិការរងរួមជាមួយថ្នាក់ដឹកនាំនៃការិយាល័យសហប្រតិបត្តិការអន្តរជាតិ តំណាងនៃវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សនិងថ្នាក់ដឹកនាំនៃមហាវិទ្យាល័យនានាបានចូលរួម។
សាកលវិទ្យាល័យSingaperbangsa Karawang និងសាកលវិទ្យាល័យត្រាវិញមានចំណុចស្រដៀងគ្នាជាច្រើនទាក់ទងទៅនឹងកម្មវិធីសិក្សាលើវិស័យអប់រំស្រាវជ្រាវនិងអភិវឌ្ឍន៍សហគមន៍។ដូច្នេះហើយថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងពីរបានឯកភាពគ្នាចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរកម្មវិធីសិក្សាការផ្លាស់ប្តូរនូវគ្រូបង្រៀនក៏ដូចជាសហការលើវិស័យបណ្តុះបណ្តាលដើម្បីការលើកកម្ពស់គុណភាពនៃការបង្រៀនបង្កើតជាលក្ខណៈសម្រាប់ការអភិវឌ្ឍនៃសាកលវិទ្យាល័យទាំងពីរ។
ថ្លែងក្នុងពិធីនេះសាស្ត្រាចារ្យរង បណ្ឌិតPham Tiet Khanh បានមានប្រសាសន៍ថា៖ «UNSIKA ផ្តល់ជូននូវកម្មវិធីសិក្សាចម្រុះលើវិស័យផ្សេងៗគ្នាជាច្រើនដូចជា៖ សេដ្ឋកិច្ចនីតិសាស្ត្រ វិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ កសិកម្ម។ល។ ដូច្នេះហើយនឹងមានឱកាសសហប្រតិបត្តិការជាច្រើនដែលមានសក្តានុពលរវាងភាគីទាំងពីរក្នុងសកម្មភាពបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ ការរៀបចំសន្និសីទ និងសិក្ខាសាលា ដើម្បីបង្កើតលក្ខណៈក្នុងការលើកកម្ពស់គុណភាពនៃការបង្រៀននិងគុណវុឌ្ឍិរបស់គ្រូបង្រៀននិងនិស្សិត។»
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យត្រាវិញនិងសាកលវិទ្យាល័យSingaperbangsa Karawang គឺជាឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងសាកលវិទ្យាល័យនិយាយរួមនិងប្រជាជននៃប្រទេសទាំងពីរនិយាយដោយឡែក។ ដូច្នេះហើយបង្កើតបាននូវលក្ខណៈសម្រាប់គ្រូបង្រៀននៃTVU និងUNSIKA មានឱកាសសិក្សាចែករំលែកចំណេះដឹងនិងវិធីសាស្រ្តបង្រៀនក្នុងគោលបំណងដើម្បីបង្កើននូវគុណភាពនៃការបណ្តុះបណ្តាល។
អត្ថបទដោយ៖ Nguyen Trung
ប្រែសម្រួលដោយ៖ Seha Thach