និស្សិត Tran Minh Nam - ដំណើរឆ្ពោះទៅកាន់កិត្តិនាម “និស្សិត៥ល្អ” ថ្នាក់មជ្ឈិម នោះគឺចំណង់ និងក្ដីរីករាយ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 16 មករា 2022
- ចុចដង៖ 421
(GSV-GV) – ពាក្យស្លោក “គ្មានអ្វីពិបាកធ្វើឡើយ រអែងតែចិត្តមិនប្រឹង” តែងដិតជាប់ក្នុងអារម្មណ៍របស់និស្សិតដ៏ស្វាហាប់ម្នាក់ គឺប្អូន Tran Minh Nam និស្សិតថ្នាក់បរិញ្ញាបត្រគណនេយ្យឆ្នាំ២០១៨ នៃ សាកលវិទ្យាល័យត្រាវិញ។
កើតមក និងធំដឹងក្ដីក្នុងគ្រួសារកសិករមិនសូវបានធូរធារមួយ នៅភូមិអាន ងៀប ឃុំអាន ថាញ៣ ស្រុកកោះទុង (Cu Lao Dung) ខេត្តសុក្រត្រាំង ប្អូនតែងខិតខំពុះពារក្ដីលំបាកសព្វបែបយ៉ាង ដើម្បីបន្តការរៀនសូត្រ និងធ្វើបានសម្រេចក្តីសុបិនរបស់ខ្លួន។ បញ្ចប់ការសិក្សាវិទ្យាល័យនាឆ្នាំ២០១៥ភ្លាម ប្អូនមានបំណងចង់ក្លាយជានិស្សិតនៃសាកលវិទ្យាល័យ ប៉ុន្តែក្តីស្រមៃនោះមិនអាចកើតឡើងសម្រាប់ប្អូនឡើយ។ ព្រោះនៅឆ្នាំនោះដែរ គ្រួសាររបស់ប្អូនជួបការលំបាកយ៉ាងខ្លាំង ហើយគាត់ក៏ត្រូវបង្អាក់ការរៀនសូត្រវិញ ដើម្បីទៅទីក្រុងហ៊ូ ជី មិញ ធ្វើការរកប្រាក់ចំណូលជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារ។
ពេលចាប់ផ្ដើមការសិក្សានៅសាកលវិទ្យាល័យនាឆ្នាំ២០១៨ ដោយការប្ដេជ្ញាចិត្ត រួមជាមួយនឹងការយល់ដឹងអំពីទំនួលខុសត្រូវរបស់ខ្លួន Nam ក៏ខិតខំព្យាយាមរៀនសូត្របង្កើនចំណេះវិជ្ជានិងលត់ដំសីលធម៌ សម្រាប់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះទេ Namតែងចូលរួមយ៉ាងសកម្មដោយក្ដីរីករាយ ក្នុងសកម្មភាពនានារបស់សម្ព័ន្ធយុវជននិងសមាគមនិស្សិតហើយដោយសម្រេចបានលទ្ធផលសិក្សាល្អឥតខ្ចោះ ជាច្រើនឆមាសបន្តបន្ទាប់ Nam ត្រូវបានលោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្តិជឿជាក់ និងទុកចិត្តប្រគល់ជូនតួនាទីសំខាន់ៗ ដូចជា ប្រធានថ្នាក់បរិញ្ញាបត្រគណនេយ្យAឆ្នាំ២០១៨, សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្លឹបស្រាវជ្រាវវិទ្យាសាស្ត្រចំណុះសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញសមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្លឹប "និស្សិត ៥ល្អ" ចំណុះសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញ។ ក្នុងពេលបំពេញការងារ និងសកម្មភាពនានា Namទទួលបានប័ណ្ណសរសើរជាច្រើនដូចជា សិស្សជាប់ជ័យលាភី ៣ឆ្នាំបន្តបន្ទាប់ជាកិត្តិនាម និស្សិត៥ល្អ ថ្នាក់សាលា និស្សិត៥ល្អ ថ្នាក់ខេត្តក្នុងឆ្នាំសិក្សា ២០២០-២០២១ រង្វាន់លេខ១ ក្នុងការប្រកួតគំនិតផ្ដួចផ្ដើម «អនុវត្តកម្មវិធីតំណភ្ជាប់រវាងអ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់សេវាកម្មទាក់ទងនឹងវិស័យសំណង់” រង្វាន់លេខ ៣ នៃពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់និស្សិតក្នុងគ្រឹះស្ថានឧត្តមសក្សាឆ្នាំ ២០២១ ដែលរៀបចំដោយក្រសួងអប់រំនិងបណ្តុះបណ្តាល។
ទោះបីកាន់មុខតំណែងណាក៏ដោយ Nam តែងតែបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ ដោយដឹងពីទុក្ខលំបាករបស់គ្រួសារ Nam បានខិតខំក្រោកឡើងក្លាយជានិស្សិតគំរូទាំងក្នុងការសិក្សា ទាំងក្នុងសកម្មភាពនានារបស់សមាគមនិស្សិត ហើយ Nam តែងតែទទួលបានក្ដីស្រលាញ់ពីលោកគ្រូ អ្នកគ្រូ និងការគោរពរាប់អានពីមិត្តភក្តិ។ Nam គឺជាគំរូល្អម្នាក់ នៃការខិតខំប្រឹងប្រែងដើម្បីបញ្ជាក់ខ្លួនជំនះរាល់ការលំបាក និងបញ្ហាប្រឈមក្នុងជីវិត សក្តិសមជានិស្សិតឆ្នើម និងជាគំរូសម្រាប់មិត្តភក្តិរៀនសូត្រតាម។
ក្នុងឱកាសរំលឹកខួបលើកទី៧២ឆ្នាំ ទិវាប្រពៃណីសិស្ស-និស្សិត និងសមាគមនិស្សិតវៀតណាម (09/1/1950 – 09/01/2022) Nam មានកិត្តិយសទទួលបានកិត្តិនាម "និស្សិត៥ល្អ" ថ្នាក់មជ្ឈិម របស់មជ្ឈិមសមាគមនិស្សិតវៀតណាមឆ្នាំ២០២១ ហើយនេះជាឆ្នាំទី២ បន្តបន្ទាប់ដែល Nam ទទួលបានកិត្តិនាម “និស្សិត៥ល្អ” ថ្នាក់ខេត្ត ដែលជាសក្ខីភាពមួយអំពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់និស្សិតឆ្នាំចុងក្រោយពោរពេញទៅដោយថាមពល។
Minh Nam ចែករំលែកថា៖ «ដំណើរឆ្ពោះទៅកាន់កិត្តិនាម “និស្សិត៥ល្អ” ថ្នាក់មជ្ឈិម គឺបំណងប្រាថ្នារបស់ប្អូន។ ក្នុងវ័យអាយុ២៥ឆ្នាំ ប្អូនបាននិងកំពុងសម្រេចបាននូវកិច្ចការជាច្រើនដែលខ្ញុំបានកំណត់សម្រាប់ជីវិត។ ក្នុងការសិក្សា ក្រៅពីម៉ោងរៀនក្នុងថ្នាក់ ប្អូនចំណាយពេលវេលាជាច្រើនក្នុងការស្វ័យសិក្សា ក្រៅពីនេះ ប្អូនតែងតែរៀបចំផែនការសិក្សាអោយបានសមស្រប។ ថ្ងៃអនាគត ខ្ញុំនឹងបន្តការសិក្សាបន្ថែមទៀត ដើម្បីមានឱកាសការងារកាន់តែប្រសើរសម្រាប់ខ្លួនប្អូន និងរួមចំណែកកសាងសង្គម»។
អត្ថបទដោយ៖ Phuong Thao
ប្រែសម្រួលដោយ៖ Van Thon