និស្សិត Tran Minh Nhut៖ «ចំណង់ចំណូលចិត្តចំពោះការស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​គឺជាកត្តាជំរុញឱ្យទទួលបានជោគជ័យ»

ក្នុងឆ្នាំ2021Tran Minh Nhut និស្សិតផ្នែក​វិស្វកម្មបរិស្ថាន ឆ្នាំ២០១៧​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបរិស្ថាន សាកលវិទ្យាល័យត្រាវិញ មាន​កិត្តិយស​ទទួល​បាន​កត្តិនាម​ជា​និស្សិត៥ល្អថ្នាក់មជ្ឈិម។ ក្រៅ​ពី​នោះ Minh Nhut ក៏​មាន​កំណត់ត្រា​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​​នៃ​សមិទ្ធិ​ផល​ក្នុង​វិស័យ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ។ បច្ចុប្បន្នប្អូន​ជា​ប្រធាន​ក្លឹប​ស្រាវ​ជ្រាវ​​វិទ្យាសាស្ត្រចំណុះ​សមាគម​និស្សិត​នៃ​សាកលវិទ្យាល័យ​ត្រាវិញផង​ដែរ។

ឆ្ងាយពីក្ដីស្រមើស្រមៃនៃគំរូ «ជក់ចិត្តជាមួយ​នឹង​ការ​អាន​សៀវភៅ» ​ដែល​យើង​គេ​ជា​ច្រើន​បាន​គិត។ ចំណាប់អារម្មណ៍ដំបូងដែលគ្រូបង្រៀន និងមិត្តភក្តិគិតដល់ Minh Nhut គឺ​ជា​បុរស​ម្នាក់​ដែល​រួសរាយរាក់ទាក់​ ស្វាហាប់ រវាសរវៃក្នុងការងារ ហើយ​តែង​ត្រៀម​ខ្លួន​ដើម្បី​ចែករំលែកចំណង់ចំណូលចិត្តរបស់ប្អូនចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រជាមួយមនុស្ស​គ្រប់គ្នា។

16-1

និស្សិត Tran Minh Nhut (ឈរទី៣រាប់ពីស្ដាំទៅ)

ទោះ​បីកំពុងនៅជានិស្សិតក៏ដោយ Minh Nhut មាន​សមិទ្ធិផល​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក្នុងវិស័យអនុវត្តបច្ចេកវិទ្យា និងរុក្ខជាតិក្នុងដំណោះស្រាយទឹកសំណល់។ ការសិក្សាមួយចំនួនដែលគួរលើកឡើងដូចជា៖«Kinetics of phosphate removal from home wastewater by constructed wetland with joyweed (Alternanthera Sp.)»បាន Minh Nhut ធ្វើ​បទបង្ហាញក្នុង​អង្គសិក្ខាសាលាថ្នាក់ជាតិស្ដីពី​«ការ​អនុវត្ត​បច្ចេកវិទ្យា​ជីវសាស្រ្ត​ក្នុង​ការផលិតកម្មកសិកម្ម និងជលវប្បកម្មប្រកបដោយ​និរន្តរភាពជាលើកទីពីរ»; គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រថ្នាក់វិទ្យាស្ថាន​ស្តីពី «ការ​វាយ​តម្លៃ​សមត្ថភាព​ដំណោះ​ស្រាយ​ប្រូតេអ៊ីន និងផូស្វ័រក្នុងទឹកសំណល់ដោយ​ស្មៅជើងបង្កង​ (Alternanthera Philoxeroides)»; ក្រៅពីនេះ ក៏មានការបង្ហាញ poster ជាភាសាអង់គ្លេស ក្រោមប្រធានបទ «Assessment of Nitrogen removal in Ionic forms in domestic wastewater by Alligator weed (Alternanthera Philoxeroides) in constructed wetland systems»​ក្នុង​អង្គ​សិក្ខា​សាលា​ជីវវិទ្យា​អន្តរជាតិលើកទី៣ (3rd BIOLOGY CONFERENCE 2020)ចាត់​តាំង​ឡើង​នៅ​ទី​ក្រុង Quy Nhon

សមមិត្រ​ Pham Le Phuong Thao អនុប្រធានសមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ​បានចែករំលែកថា «Minh Nhut គឺជានិស្សិតឆ្នើមម្នាក់ តែងតែពោរពេញដោយថាមពល និងចង់ធ្វើឲ្យបានល្អគ្រប់បែបយ៉ាង។ ជាងនេះទៅទៀត ប្អូន​ជា​សមាជិកមួយរូប​ដែល​ប្រកប​ដោយ​ភាព​រីក​រាយ និងមានទំនួលខុសត្រូវក្នុងសមាគម ហើយ​តែង​ទទួល​យក​មតិយោបល់​ពី​សមាជិក​គ្រប់ៗ​គ្នា ដោយអាកប្បកិរិយាភាពវិជ្ជមានយ៉ាងខ្លាំង។ អ្នក​ណា​ដែល​ស្គាល់​ប្អូន​អាច​មើល​ឃើញ​ថា​ប្អូន​ជា​បុរស​ដែល​មាន​ទំនុក​ចិត្ត មាន​គោល​ដៅ​និង​ឧត្តមគតិ​ច្បាស់លាស់ ហើយ​មិនដែលបង់រំលងឱកាសសម្រាប់​ការ​បង្ហាញ​ពី​សមត្ថភាព និង​ការ​ខិត​ខំ​របស់​ខ្លួន​ឡើយ។»

ពេលចូលរៀននៅសាកលវិទ្យាល័យ បរិយាកាសពោរពេញ​ទៅ​ដោយ​ថាមភាព​​នៃ​សាលា​ក៏​បានជំរុញទឹកចិត្តប្អូនឱ្យខិតខំប្រឹងប្រែងរៀនសូត្រចំណេះដឹងថ្មីៗ ខិត​ខំ​ស្វែង​រក​បទ​ពិសោធន៍​ និង​ប្រ​កួត​ប្រជែងខ្លួនឯងក្នុងវិធីសាស្រ្តថ្មីៗ ដែលពោរពេញទៅ​ដោយ​វិទ្យាសាស្ត្រ​ក្នុង​វិស័យកម្មវិធីបច្ចេកទេសក្នុងដំណោះស្រាយនិងកែលម្អបរិស្ថាន។ដោយ​សារ​សមត្ថភាព​ធម្មជាតិរបស់ប្អូនបូកនឹង «កាតាលីករ»​ជាក្តីស្រឡាញ់ចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ និង​ការ​ណែ​នាំយ៉ាងស្វាហាប់របស់គ្រូបង្រៀនមកពីវិទ្យាស្ថានវិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​បរិស្ថាន Minh Nhut​ បាននិងកំពុងខិតទៅជិតនឹងការ​សិក្សា​ប្រកប​ដោយ​វិទ្យាសាស្ត្រ​ដូចជាតម្រង់ទិសឱ្យកាន់តែច្បាស់អំពីមាគ៌ាស្រាវជ្រាវវិទ្យាសាស្ត្រនាពេលអនាគត។

បណ្ឌិត Tran Thi Ngoc Bich​ នា​យក​រង​នៃ​វិទ្យា​ស្ថាន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​បរិស្ថាន​បាន​ចាប់​អារម្មណ៍នឹងនិស្សិត ​Minh Nhut ចាប់​តាំង​ពី​ការ​បង្រៀន​ដំបូង​នៅ​ក្នុង​ថ្នាក់​អំ​ពី​មាឌ​តូច ភាពរហ័សរហួន និងស្ម័គ្រចិត្តចូលរួម និងគាំទ្រមិត្តរួមថ្នាក់បង្កើតគំរូពិសោធន៍, ប្រព័ន្ធ​បច្ចេកទេស​ដំណោះ​ស្រាយកាក​​សំណល់ និងទឹកសំណល់។ ក៏​ដូច​ជា​រៀង​រាល់​យប់​ជ្រៅ​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ដើម្បី​ស្វែង​រក​លទ្ធផល​ត្រឹម​ត្រូវ​បំផុត​សម្រាប់​ប្រធាន​បទ​ស្រាវជ្រាវ។ ក្រៅពីនេះ Minh Nhut នៅទាំងបានបង្ហាញពីតួនាទីរបស់គាត់ជាប្រធានថ្នាក់ ក៏ដូចជាភាពស្វាហាប់របស់គាត់នៅពេលចូលរួមក្នុងចលនា គម្រោង​គាំ​ទ្រ​សហគមន៍​ជា​ដើម។ ជាមួយនឹងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្អូន​ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាការរៀនសូត្រ Minh Nhut ស្ថិត​ក្នុង​ចំណាត់ថ្នាក់​កំពូល​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​អំពី​សមិទ្ធិផល​នៃការស្រាវជ្រាវនិងការសិក្សា។ លើសពីនេះទៅទៀត Minh Nhut ក៏​ទទួល​បាន​អាហារូបករណ៍​យ៉ាង​ល្អឥតខ្ចោះ​ពីកម្មវិធី Erasmus+ សម្រាប់​និស្សិត​ដែល​មាន​ស្នា​ដៃ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រឆ្នើម ដើម្បី​ធ្វើ​កម្មសិក្សា​រយៈ​ពេល​៥ខែ​នៅ​ប្រទេស​ហូ​ឡង់​ក្នុង​វិស័យ​ដំណោះ​ស្រាយ​ទឹកក្នុងឆ្នាំ២០២២។ Minh Nhut ជាគំរូដែលគួរឱ្យចាប់អារម្មណ៍ នឹង​ផ្សព្វ​ផ្សាយ​នូវចំណង់ចំណូលចិត្តចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏​ដូច​ជា​ការ​សិក្សា​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យត្រាវិញជាទូទៅ ជាពិសេសគឺនិស្សិតផ្នែកវិស្វកម្មបរិស្ថាន។

ភាពលំបាកគឺជា «រឿងតូចតាច»

និយាយ​អំពីការលំបាកតាំងពីដើមដំបូងក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ Minh Nhut បាន​ប្រាប់​ថា៖ «នឹកឃើញលើកដំបូង ដែលធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រគឺនៅខែធ្នូ ឆ្នាំ២០១៩ ពេលដែលខ្ញុំជានិស្សិតឆ្នាំទី៣។ លើកដំបូង​ដែលខ្ញុំបានឆ្លងកាត់​ការ​ស្រាវ​ជ្រាវ​វិទ្យា​សា​ស្រ្ត​ដែល​បាន​បង្ក​ឱ្យ​មាន​ការ​លំបាក​និង​ឧបសគ្គ​ជា​ច្រើន​សម្រាប់​និស្សិត​ឆ្នាំ​ទី៣ដូច​ជា​ខ្ញុំ​។»

16-2

«បំណិន ជំនាញនៃការយល់ដឹងអំពីបញ្ហា ការវិភាគទិន្នន័យ ឬ​ការ​បង្ហាញ​អត្ថបទ​មក​ខ្ញុំ​គឺ​គ្រាន់​តែ​ជា «ក្រដាសស» ប៉ុណ្ណោះ។ នៅដំណាក់កាលចុងក្រោយនៃគម្រោង មាន​​យប់​ខ្លះ​ដែល​ខ្ញុំត្រូវចូលគេងយ៉ាងយឺត ដើម្បីកែសម្រួលស្ទើរតែទាំងស្រុង ទៅ​តាម​ការ​ណែ​នាំ​របស់​គ្រូ។​ ប៉ុន្តែ​ខ្ញុំនិងមិត្តភក្តិទាំង​អស់​​បាន​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក រួមគ្នា​ព្យាយាម​ដើម្បី​សម្រេច​ឱ្យបាន​​ភារកិច្ច។»

ប្រហែលជាសម្រាប់ Minh Nhut មិនមានបទពិសោធន៍ដ៏មានតម្លៃណា​ជាងការលំបាក និង​បញ្ហា​ប្រឈមក្នុងដំណើរឆ្ពោះទៅរកចំណេះដឹង៖ «ខ្ញុំគិតថារាល់ការលំបាក និង​ឧបសគ្គ​ដែល​យើងជួបប្រទះ នឹងនាំមកនូវមេរៀនដ៏មានតម្លៃ និងសំខាន់ជាងទៀត​គឺ​ នៅ​ពេល​ដែល​យើង​ជឿជាក់យ៉ាងមុតមាំលើខ្លួនយើង និងឧត្តមគតិ ដែលយើងបានជ្រើសរើស។ សម្រាប់​ខ្ញុំ ការ​លំបាក​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការទាំងស្រុង​ប៉ុណ្ណោះ រឿង​សំខាន់​គឺ​របៀប​ប្រ​ឈម​​មុខនិង​ជម្នះ​វា។»

ក្ដីសុបិន​ក្នុង​ការ​ផ្សាយ​នូវ​ចំណង់​ចំណូល​ចិត្ត​

Minh Nhut បាន​ឱ្យ​ដឹង​ថា៖ការវាស់វែងមនុស្សម្នាក់មិនត្រឹមតែស្ថិតនៅលើតួលេខ និង​សមិទ្ធផល​របស់​គាត់ប៉ុណ្ណោះទេ សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​តម្លៃ​ដែលពួកគេ​នាំមក​ជូន​សហគមន៍​និងសង្គម។ និស្សិតរូបនេះ​តែង​គិតថាថ្ងៃណាមួយអាចក្លាយជាអ្នក​ផ្សព្វផ្សាយនូវ​សេចក្តីស្រឡាញ់ការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាឧត្តមគតិនៃជីវិតដ៏ល្អដល់ជំនាន់ក្រោយ​​ជាពិសេសគឺ​យុវជនជំនាន់ Gen Z

Minh Nhut បានរំលឹកបន្ថែមទៀតថា «អ្វីដែលសំខាន់បំផុតគឺការខិតខំប្រឹងប្រែង តស៊ូ និងភាពជាប់លាប់នឹងគោលដៅ ចូររក្សាស្មារតីវិជ្ជមាន និង​សុទិដ្ឋិនិយម​ទោះ​ជា​ក្នុង​ស្ថានភាព​ណា ប្រាកដជា​អ្នកនឹងសម្រេចបាននូវគោលដៅទាំងនោះ។»

អត្ថបទ​ដោយ៖Phuong Thao

ប្រែ​សម្រួលដោយ៖ Van Thon

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិត Tran Minh Nhut៖ «ចំណង់ចំណូលចិត្តចំពោះការស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​គឺជាកត្តាជំរុញឱ្យទទួលបានជោគជ័យ»