សាកលវិទ្យាល័យត្រាវិញបណ្តុះបណ្ដាលឯកទេសកម្រិតទី១ផ្នែក វេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ សម្ភពនិងរោគស្ត្រី ជំងឺកុមារ ទន្តវទនសាស្ត្រ

 TVU ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ ក្រសួង​សុខាភិបាល​បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​ចិត្ត​ប្រគល់​តួនាទី​អោយ​សាកលវិទ្យាល័យ​ត្រា​វិញ​បណ្តុះ​បណ្ដាល​ឯកទេស​កម្រិត​ទី​១​ចំពោះ​ឯកទេស​ចំនួន​៥​គឺ វេជ្ជសាស្ត្រ​ទូទៅ  សល្យសាស្ត្រ  សម្ភព-រោគ​ស្ត្រី  ជំងឺកុមារ  និងទន្តវទនសាស្ត្រ។

18-1

មុននោះ​នៅ​ថ្ងៃទី​១៤​ខែ​ធ្នូ​ឆ្នាំ​២០២១ គណៈ​កម្មការវាយ​តម្លៃ​សមត្ថភាព​បណ្ដុះ​បណ្ដាល​ឯកទេស​កម្រិត​ទី​១​របស់​ក្រ​សួង​សុខាភិបាល​ដឹក​នាំ​ដោយ​លោក​បណ្ឌិត​ Pham Van Tac - ​អនុប្រធាន​ក្រុម​ប្រឹក្សា​វេជ្ជសាស្ត្រ​ជាតិ ប្រធាននាយកដ្ឋាន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​និង​បណ្ដុះ​បណ្ដាល​​ ជាមួយ​នឹង​សមាជិក​គណៈកម្មការ​បានអញ្ជើញ​មកសាកល​វិទ្យាល័យ​ត្រា​វិញ​​ដើម្បីវាយតម្លៃ​សមត្ថភាព​បណ្ដុះ​បណ្ដាល​ឯកទេស​កម្រិត​ទី​១ ចំពោះ​ឯកទេស​វេជ្ជសាស្ត្រ​ទូទៅ សល្យសាស្ត្រ សម្ភព-​រោគ​ស្ត្រី ជំងឺកុមារ និង​ទន្តវទន​សាស្ត្រ។ គណៈ​កម្មការ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​សិក្សាឯក​ទេស​កម្រិត​ទី​១ចំនួន​ទាំង​៥​របស់​សាលា ហើយកម្មវិធី​សិក្សា​ទាំង​នេះ ជា​កម្មវិធី​សិក្សា​ស្នូល​ក្នុង​វិស័យ​សុខា​ភិបាល។

18-2

18-3

ឆ្នាំ​សិក្សា​២០២១-២០២២នេះ សាកល​វិទ្យាល័យ​ត្រាវិញ​បានជ្រើស​រើស​និស្សិត​បណ្ដុះ​បណ្ដាល​ឯកទេស​កម្រិត​ទី​១​ ចំពោះ​ឯកទេស​​វិស័យ​សុខាភិបាល​រួម​មាន៖ វេជ្ជសាស្ត្រ​ទូទៅ សល្យសាស្ត្រ សម្ភព-​រោគ​ស្ត្រី ជំងឺកុមារ និងទន្តវទនសាស្ត្រ​ តាម​រយៈ​ការ​សិក្សា​បែប​ពេញ​ម៉ោង​ក្នុង​រយៈ​ពេល​២​ឆ្នាំ។ បេក្ខសិស្ស​ចុះ​ឈ្មោះ​ប្រឡង​​ត្រូវ​សមស្រប​នឹង​ជំនាញ​ឯកទេស​ដែលបាន​បណ្ដុះ​បណ្ដាល​នៅ​ថ្នាក់​បរិញ្ញា ហើយ​ត្រូវ​មាន​វិញ្ញាបនបត្រស្របតាមច្បាប់​ស្ដីពី​ការ​ពិនិត្យ​និង​ព្យាបាល។​ ពត៌មានលម្អិត​និងលក្ខខណ្ឌ​ចូល​រួម​ប្រឡង​ ពេល​វេលា​ទទួល​សំណុំ​លិខិត​ និង​ ថ្លៃ​ត្រៀមប្រឡង នឹង​បាន​ប្រកាសជា​ពត៌មានផ្ទាល់​នៅលើ​បណ្ដាញ​ពត៌មាន​ជម្រើស​និស្សិត របស់​សាលា​ និង​នៅ​​លើ​គេហ​ទំព័ររបស់​ការិយាល័យ​បណ្ដុះ​បណ្ដាល​ក្រោយ​បរិញ្ញាប័ត្រ https://sdh.tvu.edu.vn ពេល​វេលា​ជម្រើស​និស្សិត​បំរុងប្រព្រឹត្តឡើង​នៅក្នុង​ត្រី​មាស​ទី​១​ឆ្នាំ២០២២។

ជាច្រើន​ឆ្នាំ​កន្លង​មក សាកល​វិទ្យាល័យ​ត្រា​វិញ​ខំ​ប្រឹង​​ឥត​ឈប់ឈរ​ក្នុង​ការ​អភិវឌ្ឍប្រព័ន្ធ​ធានា​គុណភាព​បណ្ដុះបណ្ដាល​របស់​សាលា។ លទ្ធផល​នៃ​ការ​ប្រឹង​ប្រែង​ទាំង​នោះបាននាំអោយ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​​ក្លាយ​ជា​សាកល​វិទ្យា​ល័យ​ឈាន​មុខ​គេ​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវឡុង ដោយ​មាន​កម្មវិធី​សិក្សាដែលមាន​គុណភាព​ខ្ពស់​ស្រប​តាម​ស្ដង់​ដារ​អន្តរជាតិ​ដូច​ជា​ FIBAA, ABET, AUN-QA។ មកដល់បច្ចុប្បន្ននេះ សាកលវិទ្យាល័យត្រាវិញមានកម្មវិធីសិក្សា​ចំនួន ១៣ ត្រូវ​បាន​​ទទួល​ស្គាល់​អំពី​​គុណភាពបណ្ដុះ​បណ្ដាល​​ស្រប​តាម​ស្តង់ដារ​អន្តរជាតិដូចAUN-QAFIBAA និង​ ABETក្នុង​នោះ​មាន​កម្មវិធីសិក្សា​ចំនួន៥​ បាន​សម្រេច​​ស្រប​តាមស្តង់ដារ​AUN-QA គឺ បរិញ្ញាបត្រ​កសិកម្ម បរិញ្ញាបត្រវារីវប្បកម្ម​ បសុពេទ្យ ​បរិញ្ញាបត្រ​គិលានុបដ្ឋាក និង បរិញ្ញាបត្រ​​ភាសាខ្មែរ។ ​ក្រៅ​ពី​នោះ មាន​កម្មវិធីសិក្សា​ចំនួន៧ទៀត​ ដែល​​​ស្រប​តាមស្តង់ដារគុណភាពបណ្ដុះ​បណ្ដាល​​​ FIBAA រួម​មាន៖បរិញ្ញាបត្រគ្រប់​គ្រង​ធុរកិច្ច​ បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រគណនេយ្យ និងបរិញ្ញាបត្រហិរញ្ញវត្ថុធនាគារ បរិញ្ញាបត្រនីតិសាស្ត្រ ព្រមទាំងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់​គ្រង​សេដ្ឋកិច្ច បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់​គ្រង​ធុរកិច្ច។​​ ពិនិត្យ​វាយ​តម្លៃ​គុណភាព​កម្មវិធី​សិក្សា​ស្រប​តាម​ស្តង់ដារ​ABET សម្រាប់​បរិញ្ញា​បត្រ​បច្ចេកវិទ្យា​ពត៌មាន។ នៅ​ពេល​ខាង​មុខ​នេះ សាកលវិទ្យាល័យ​ត្រា​វិញនឹង​បន្ត​ការ​ដាក់​អោយ​ពិនិត្យ​វាយ​តម្លៃ​គុណភាព​បណ្ដុះ​បណ្ដាល​ស្រប​តាម​ស្តង់ដារ​ AUN-QA ចំពោះ​កម្មវិធី​សិក្សា​វិទ្យាសាស្ត្រ​សុខាភិបាល និង​ស្តង់ដារ​ABET ចំពោះ​កម្មវិធី​សិក្សា​វិស្វកម្ម​និង​​បច្ចេកវិទ្យា​។

​​អត្ថបទ​ដោយ៖ Tin Di – Vinh Đông

ប្រែ​សម្រួល​ដោយ៖ Sa Phone

 

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបណ្តុះបណ្ដាលឯកទេសកម្រិតទី១ផ្នែក វេជ្ជសាស្ត្រទូទៅ សល្យសាស្ត្រ សម្ភពនិងរោគស្ត្រី ជំងឺកុមារ ទន្តវទនសាស្ត្រ