និស្សិតសាកលវិទ្យាល័យត្រាវិញ ត្រឡប់មករៀនផ្ទាល់នៅសាលាក្នុងស្ថានភាពធម្មតាថ្មី

(TVU) 09.02.2022 - និស្សិតទាំងអស់បានវិលត្រឡប់មកកាន់សាកលវិទ្យាល័យវិញ ដើម្បីចូលរៀនផ្ទាល់ ដោយស្មារតីមិនធ្វេសប្រហែស និងអនុវត្តយ៉ាងតឹងរឹងតាម​ការ​ណែនាំ៥យ៉ាងរបស់ក្រសួងសុខាភិបាលនោះ​គឺ​៖ "ម៉ាស់ - កម្ចាត់មេរោគ - គម្លាត - មិនប្រមូលផ្ដុំ - ធ្វើ​របាយការណ៍​សុខភាព” ។

2-1

 

 រក្សា​ស្ថិរភាព​​មុន​ពេល​ចូល​រៀន​ផ្ទាល់

ជាមួយនឹងស្ថានភាពដ៏ស្មុគស្មាញនៃការរាតត្បាតជំងឺCovid-១៩ ចាប់តាំងពីថ្ងៃឈប់សម្រាកគឺ​ថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២១ សាកលវិទ្យាល័យត្រាវិញបានប្តូរទៅការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញសម្រាប់និស្សិតដើម្បីធានាបាននូវវឌ្ឍនភាពនៃការបណ្តុះបណ្តាល។ ការសិក្សាតាមប្រព័ន្ធអនឡាញអស់រយៈពេលយូរបានជះឥទ្ធិពលយ៉ាង​ខ្លាំង​​ដល់អារម្មណ៍​របស់និស្សិត ជា​ពិសេស​និស្សិតថ្មីនៃជំនាន់​សិក្សា​ឆ្នាំ ២០២១។

ដោយមើលឃើញពីកង្វល់ និងក្ដីបារម្ភរបស់និស្សិត​ និងអាណាព្យាបាលសិស្ស​ សាលា​បាន​រៀប​ចំ​ស្វាគមន៍​ប្អូនៗ​និស្សិតវិល​ត្រឡប់មកសិក្សាផ្ទាល់វិញកាលពីមុនចូលឆ្នាំ២០២២។ ស្ថិតិ​ស្តីពី​ចំនួន​សិស្ស​ដែល​បាន​ចាក់​វ៉ាក់​​សាំងគ្រប់ដូសក៏ដូចជាសិស្ស F0 បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​ក៏​ត្រូវ​បាន​សាលា​យក​ចិត្ត​ទុក​ដាក់​ផងដែរ។

ជាក់ស្តែងចាប់ពីថ្ងៃទី៩ ខែកុម្ភៈ និស្សិត​នៅបណ្ដាខេត្តឆ្ងាយៗ នឹងចាប់ផ្តើមវិលមកសាលាវិញ ហើយកាល​វិភាគ​រៀន​ផ្ទាល់នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែកុម្ភៈ។ សិស្ស​មាន​ពេល​ជិត​មួយ​សប្តាហ៍​ដើម្បី​លំនឹង​​ទីលំនៅ និង​ពិនិត្យ​សុខភាព​ខ្លួន​ឯង​មុន​ពេល​ចូលរៀន។ ដោយ​មាន​ការ​គិត​គូរ​រៀប​ចំ​កន្លែង​ស្នាក់​នៅ​ក្នុង​អន្តេវាសិកដ្ឋាន សម្ភារៈបង្រៀន និងបន្ទប់រៀនទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្លាប់មេរោគ។ លើស​ពីនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យសាកលវិទ្យាល័យត្រាវិញ រួមជាមួយនឹងលោកគ្រូ អ្នកគ្រូ ក៏ស្ថិតក្នុងស្មារតីត្រៀមខ្លួនឆ្លើយតបទៅនឹងស្ថានភាពដែលអាច​កើតមានឡើងដោយ​យថា​ហេតុ​។

ទទួលនិស្សិតអន្តរជាតិត្រឡប់មកសាលាវិញ។

2-2

2-3

 

កាលពីថ្ងៃទី ១០ ខែកុម្ភៈ សាលាបានរៀបចំដើម្បីទទួលនិស្សិតអន្តរជាតិត្រឡប់មកសាលាវិញ។ ការទទួលត្រូវបានរៀបចំដោយយកចិត្តទុកដាក់តាំងពីដំណាក់កាលទទួលពួកគេនៅច្រក

ព្រំដែនរហូតមកកាន់អន្តេវាសិកដ្ឋានតែម្ដង។ ពួកគេត្រូវបានអនុវត្តន៍ការវាស់កម្ដៅ ធ្វើតេស្តរហ័ស ក៏ដូចជាការត្រួតពិនិត្យតាមដានសុខភាពដោយខ្លួនឯងក្នុងរយៈពេលបីថ្ងៃនៅអន្តេវាសិកដ្ឋាន។

ប្អូន Chhun Lyporជានិស្សិតមកពី​កម្ពុជា បច្ចុប្បន្នកំពុងសិក្សាជំនាញពេទ្យឆ្នាំទី៣ មានប្រសាសន៍ថា៖ “ប្អូនរីករាយណាស់ដែលសាលាបានជួយសម្របសម្រួលនីតិវិធីសម្រាប់ពួកប្អូន ក្នុងការវិលត្រលប់មកសិក្សាដោយផ្ទាល់វិញ និងបានបញ្ជូនឡានមកទទួលពួកប្អូននៅច្រកព្រំដែន ជួយ​ឱ្យពួកប្អូនមានអារម្មណ៍សុវត្ថិភាព ក្នុងការរៀបចំចូលរៀនផ្ទាល់។ ប្អូន​សូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាលា និងលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ និងជួយដល់និស្សិត​អន្តរជាតិដូចពួកប្អូន»

សិស្សត្រៀមខ្លួនជាស្រេចសម្រាប់ការរៀនផ្ទាល់។

បន្ទាប់ពីរៀនតាមអនឡាញអស់រយៈពេលយូរ ការ​ទៅ​សាលារៀន​ដោយ​ផ្ទាល់​ធ្វើ​ឱ្យ​សិស្ស​ជាច្រើនរំភើបចិត្តជាខ្លាំង ប៉ុន្តែប្អូន​ៗ​និស្សិត​ និងគ្រួសារជាច្រើនក៏បានបង្ហាញពីការបារម្ភ ជាពិសេសសិស្សថ្មីជំនាន់ឆ្នាំ២០២១នៅពេលពួកគេចាប់ផ្តើមសិក្សាផ្ទាល់ជាលើកដំបូង។

ប្អូន Tang Ngoc Diep ជានិស្សិតឆ្នាំទី២ ផ្នែកភាសាអង់គ្លេស ចែករំលែកថា៖ «ដោយសារខ្ញុំត្រូវសិក្សាតាមប្រព័ន្ធអនឡាញយូរដូច្នេះមិនទាន់បានឱកាសជួបលោកគ្រូ អ្នគ្រូ និងមិត្តភ័ក្តិដោយផ្ទាល់ពេល​នេះ​ខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលបានថាខ្ញុំអាចទៅរៀនដោយផ្ទាល់នៅសាលាវិញ​។ ជាង​នេះ​ទៅ​ទៀត ខ្ញុំ​ឃើញ​ថាសាលា​បាន​រៀបចំយ៉ាង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ស្វាគមន៍​សិស្សវិលត្រឡប់មកវិញ ដូច្នេះ​ខ្ញុំ​ក៏​មាន​សុវត្ថិភាព​ផង​ដែរ»

ប្អូន Bich Huyen ជំនាញគរុកោសល្យបឋមសិក្សា បានចែករំលែកថា៖ “នេះ​ជា​លើក​ទី​មួយ​ហើយដែលខ្ញុំបានចូលរៀនដោយផ្ទាល់ចាប់តាំងពីបានប្រឡងជាប់ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាំងណាស់។ ប៉ុន្តែពេលដែលខ្ញុំមកដល់ខ្លោង​ទ្វារសាលា ខ្ញុំ​ទទួល​បានការ​ស្វាគមន៍​ពី​អ្នក​ស្ម័គ្រ​ចិត្តយ៉ាងយកចិត្តទុកដាក់ព្រមទាំងទទួលបានការជំនួយដោយអស់ពីចិត្តទាក់ទងនឹងនីតិវិធីនៃការចូលរៀននិង ការចុះឈ្មោះចូលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន ដូច្នេះហើយខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងបានត្រៀមខ្លួនជាស្រេចសម្រាប់ការចូលរៀន”។​

អ្នកស្រី Nguyen Thi Lan ជាអ្នកម្ដាយរបស់និស្សិតមកពីខេត្តCa Mau បានមានប្រសាសន៍ថា៖ “គ្រួសាររបស់ខ្ញុំបានចេញដំណើរពីក្រុង Ca Mau ដោយម៉ូតូនៅពេលព្រលឹមដើម្បី​ឲ្យ​កូន​មក​បំពេញបែបបទចូលរៀន និងចុះឈ្មោះចូលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។ ដំបូង គ្រួសារ​មាន​អារម្មណ៍​ភ័យ​ណាស់ ប៉ុន្តែ​ពេល​មក​ដល់​ខ្លោង​ទ្វារ​សាលា យើងខ្ញុំទទួល​បានការ​ស្វាគមន៍ និង​គាំទ្រយ៉ាងខ្លាំងពី​អ្នក​ស្ម័គ្រ​ចិត្ត។ ខ្ញុំ​ឃើញ​ថា​ទីនេះ​មាន​បរិយាកាស​ល្អ ​ត្រជាក់​ត្រជំ និងមានភាពស្និទ្ធស្នាល មានការ​ទទួលស្វាគមន៍​សិស្ស​ដោយយក​ចិត្ត​ទុក​ដាក់យ៉ាង​ខ្លាំង​ អន្តេវាសិកដ្ឋាន​ត្រូវ​បាន​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​និង​មាន​ផាសុកភាព​សម្រាប់​សិស្ស ខ្ញុំ​មាន​អារម្មណ៍​ថាសុវត្ថិភាព និង​ពេញ​ចិត្តខ្លាំងណាស់»។​

 

2-4

 

2-5

 

2-6

 

អត្ថបទ​ដោយ៖Đong Lam

ប្រែ​សម្រួល​ដោយ៖​Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតសាកលវិទ្យាល័យត្រាវិញ ត្រឡប់មករៀនផ្ទាល់នៅសាលាក្នុងស្ថានភាពធម្មតាថ្មី