កម្មវិធីប្រឹក្សាស្តីពីការជ្រើសរើសនិស្សិតឆ្នាំ ២០២២ ក្រោមប្រធានបទ "ការតម្រង់ទិសសម្រាប់អនាគតនិងជ្រើសរើសមុខជំនាញអោយបានត្រឹមត្រូវ"

ជាច្រើនលើកច្រើនសារ យើងត្រូវធ្វើការជ្រើសរើសនូវអ្វីមួយដែលជាកត្តាយ៉ាងសំខាន់កំណត់នូវអនាគតរបស់យើង។ ក្នុងចំណោមការជ្រើសរើសទាំងអស់នោះការ​ជ្រើសរើសមុខជំនាញដើម្បីសិក្សា​និង ស្រាវ​ជ្រាវ​គឺជាការជ្រើសរើសដ៏លំបាកបំផុត។

សម្រាប់សិស្សថ្នាក់វិទ្យាល័យ នេះគឺជារយៈពេល​ដ៏សំខាន់និងត្រូវបានចាត់ទុកថាជា "ពេលវេលាមាសប្រាក់" សម្រាប់ខ្លួនក្នុងការសម្រេចចិត្តដែលប្រកបដោយគំនិតវាងវៃបំផុត។

សម្រាប់មាតាបិតា និងគ្រូបង្រៀន កម្មវិធីនេះផ្តល់នូវព័ត៌មានដែលចាំបាច់ដើម្បីជំនួយ​អោយ​សិស្ស​ក្នុងការ "តម្រង់ទិសសម្រាប់អនាគត ជ្រើសរើសមុខជំនាញអោយបានត្រឹមត្រូវ និង​ អភិវឌ្ឍសមត្ថភាព" របស់ពួកគេ។

នៅវេលាផ្សាយ៖ ចាប់ពីម៉ោង ១៨និង៣០នាទី ដល់ ម៉ោង២០និង៣០នាទី (ថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២) នៅ Fanpage នៃសាកលវិទ្យាល័យត្រាវិញ។ អ្នកអាចសួរសំណួរជាមុនទៅកាន់ក្រុមប្រឹក្សាតាមរយៈ FanpageZalo

ព្រឹត្តិការណ៍ប្រឹក្សាស្តីពីការជ្រើសរើសនិស្សិត ​តម្រង់ទិសជំនាញសិក្សានិងការងាររបស់សាកលវិទ្យាល័យ ត្រាវិញនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២នៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ចាប់ពីម៉ោង ១៨ និង ៣០ នាទី ដល់ ម៉ោង ២0 និង 0 នាទី និងផ្សាយបន្តផ្ទាល់នៅលើ Fanpage នៃសាកលវិទ្យាល័យត្រាវិញ: https://www.facebook.com/TraVinhUniversity.TVU

សូមគោរពអញ្ជើញលោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សរង់ចាំទស្សនា!
————————-
សាកលវិទ្យាល័យត្រាវិញ

លេខ ១២៦ វិថីង្វៀនធៀនថាញ់ អនុសង្កាត់ទី៤ សង្កាត់ទី៥ ក្រុងត្រាវិញ ខេត្តត្រាវិញ

ទូរស័ព្ទ៖ ០២៩៤៣.៨៥៥២៤៦; Zalo: ០៩១១.២០២.៧០៧

ប្រែ​សម្រួល​ដោយ៖Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន កម្មវិធីប្រឹក្សាស្តីពីការជ្រើសរើសនិស្សិតឆ្នាំ ២០២២ ក្រោមប្រធានបទ "ការតម្រង់ទិសសម្រាប់អនាគតនិងជ្រើសរើសមុខជំនាញអោយបានត្រឹមត្រូវ"