សម្ព័ន្ធយុវជននៃមហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូចាត់តាំងមហាសន្និបាតលើកទី៦ អាណត្តិកាល ២០២២ - ២០២៤

កាលពីថ្ងៃទី​១១ ខែ កុម្ភៈ ឆ្នាំ២០២២ សម្ព័ន្ធយុវជននៃមហាវិទ្យាល័យភាសា​​ វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរណាមបូ​បានចាត់តាំងដោយ​ជោគជ័យនូវមហាសន្និបាតតំណាងសម្ព័ន្ធយុវជនកុម្មុយនិស្ត​​ ហូជីមិញ លើកទី៦ អាណត្តិកាល​ ២០២២​ - ២០២៤​ ក្រោមប្រធានបទ​ ​«ក្តីប្រាថ្នា​ សមត្ថភាព សាមគ្គីភាព​ ច្នៃប្រឌិត អភិវឌ្ឍន៍»

01-images-2022-02-3-1-600x399

សមមិត្ត​ Nguyen Van Vu An សមាជិកនៃគណៈប្រតិបត្តិការ​សម្ព័ន្ធយុជនថ្នាក់​ខេត្ត  លេខាសម្ព័ន្ធយុវជន​នៃ​សាកលវិទ្យាល័យត្រាវិញបាន​ចូល​រួម​អបអរ​​សាទរចំពោះគណៈប្រតិបត្តិការ​សម្ព័ន្ធយុវជននៃមហាវិទ្យាល័យភាសា​​ វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរណាមបូ​ចាត់តាំងមហា​សន្និបាត​​​​លើកទី៦ អាណត្តិកាល​​ ២០២២​ - ២០២៤។

ដោយ​បានការអនុញ្ញាត​ពីគណៈអចិន្ត្រៃយ៍នៃសម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញ​ សម្ព័ន្ធយុវជននៃមហាវិទ្យាល័យភាសា​​ វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរណាមបូ​បានចាត់តាំងមហាសន្និបាត​តំណាងសម្ព័ន្ធយុវជនកុម្មុយនិស្ត​​ ហូជីមិញ លើកទី៦ អាណត្តិកាល​ ២០២២​ - ២០២៤។ អង្គមហាសន្និបាត​ទាំងមូលបានវាយតម្លៃឡើងវិញនូវលទ្ធផលទទួលបានក្នុងអាណត្តិកាល​​ ២០១៩ - ២០២២​ ក៏ដូចជាកំណត់ទិសដៅ ភារកិច្ចសម្រាប់ អាណាតិកាល​ ​ ២០២២​ - ២០២៤​​ និង​តែងតាំងគណៈប្រតិបត្តិការ​សម្ព័ន្ធយុវជននៃមហាវិទ្យាល័យភាសា​​ វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរណាមបូលើកទី៦ អាណត្តិកាល​​ ២០២២​ - ២០២៤​ និងតំណាងដើម្បី​ចូលរួមអង្គ​មហាសន្និបាត​សម្ព័ន្ធយុវជននៃ​សាកលវិទ្យាល័យត្រាវិញ​លើកទី​៩ អាណត្តិកាល​ ២០២២​ - ២០២៤។

នៅ​ក្នុង​អង្គមហាសន្និបាតនេះផង​ដែរ ក្រោយពេលដែលបាន​ធ្វើ​របាយការណ៍​អំពីលទ្ធផលនៃអាណត្តិកាល​កន្លង​ និងកំណត់ទិសដៅសម្រាប់អាណត្តិកាល​ថ្មី​ សម្ព័ន្ធយុវជននៃ​មហាវិទ្យាល័យក៏បានធ្វើបទបង្ហាញ​ចូល​រួម​ពិភាក្សា​ មាន​ដូចជា​ សមមិត្ត Thach Thi Thu Phuone ជាលេខានៃសាខាសម្ព័ន្ធយុវជនថ្នាក់​ DA19SPTK និង​ DA19SNV ក្រោម​ប្រធានបទ​ ចលនាផ្តើមធ្វើអាជីវកម្មរបស់និស្សិតសាកលវិទ្យាល័យត្រាវិញនិង​និស្សិត​មហាវិទ្យាល័យភាសា​​ វប្បធម៌ វិចិត្រ​សិល្បៈខ្មែរណាមបូ​ ; សមមិត្ត​ Tran Duy Khang ជាលេខានៃសាខាសម្ព័ន្ធយុវជនថ្នាក់​ DA20SNV​ ក៏បានធ្វើ​បទ​បង្ហាញ ក្រោមប្រធានបទ​​ តួនាទីរបស់សម្ព័ន្ធយុវជនចំពោះការ​រៀបចំសីលធម៌ក្នុងសាលារៀននៅសាកលវិទ្យាល័យត្រាវិញ និងសមមិត្ត​ Kim Thi Huynh Giao ដែល​ជាលេខានៃសាខាសម្ព័ន្ធយុវជនថ្នាក់ DA21SNVធ្វើ​បទ​បង្ហាញក្រោម​ប្រធានបទ​​ តួនាទីរបស់អ្នកដឹកនាំយុវជនចំពោះការងាររបស់សម្ព័ន្ធនាសម័យ 4.0

02-images-2022-02-3-2-600x399

សមមិត្ត Thach Thi Thu Phuone លេខានៃសាខាសម្ព័ន្ធយុវជនថ្នាក់​ DA19SPTK និង​ DA19SNV​ ធ្វើ​បទបង្ហាញ​ក្នុងអង្គសន្និបាត​

ថ្លែងចង្អុលការក្នុងអង្គសន្និបាត សមមិត្ត​ Nguyen Van Vu An សមាជិកនៃគណៈប្រតិបត្តិការ​សម្ព័ន្ធយុវជនថ្នាក់​ខេត្ត និង​​ជា​លេខាសម្ព័ន្ធយុវជននៃ​សាកលវិទ្យាល័យត្រាវិញបានថ្លែងអំណរគុណចំពោះគណៈប្រតិបត្តិការ​សាខាបក្ស ថ្នាក់ដឹកនាំនៃ​មហាវិទ្យាល័យភាសា​​ វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរណាមបូ​ ដែលបានផ្តល់នូវលក្ខណៈងាយស្រួលដល់សម្ព័ន្ធយុវជននៃមហាវិទ្យាល័យក្នុងរយៈពេលកន្លងមកនេះ។ បន្ទាប់មក លោកក៏បានបញ្ជាក់ថា ៖​ ភាពជោគជ័យនៃអង្គសន្និបាត​ទាំងមូលនា​ថ្ងៃនេះ វាគ្រាន់តែជាជំហានដំបូងទេ អ្វីដែលសំខាន់នោះគឺ យើងទាំងអស់គ្នា​ត្រូវខំប្រឹងប្រែងដើម្បីអនុវត្តឲ្យបានល្អ​នូវសេចក្តីសម្រេច​ដែលបានដាក់ចេញ​ រាល់គោលដៅត្រូវតែបានបំពេញដោយមាន​គម្រោងរួម​និងគម្រោងប្រចាំឆ្នាំឲ្យបានច្បាស់លាស់។​ ក្រោយពេលដែលសន្និបាត​នេះបានបញ្ចប់ គណៈប្រតិបត្តិការ​សម្ព័ន្ធយុវជននៃមហាវិទ្យាល័យត្រូវតែរិះរកវិធានការជាក់ស្តែងដើម្បីកែលម្អនូវចំណុចអវិជ្ជមានដែលបានលើកឡើងមកនេះ​ បំផុសចលនាប្រកួតប្រជែងគ្នា កសាងសំណង់យុវជន​ រៀបចំសកម្មភាពជាក់ស្ដែង​និងប្រសិទ្ធភាព ដើម្បីជាសមិទ្ធផលអបអរសាទរ មហាសន្និបាតសម្ព័ន្ធយុវជនកុម្មុយនិស្ត​ហូជី​មិញ​សាកលវិទ្យាល័យត្រាវិញ​លើកទី​៩ អាណត្តិកាល​២០២២​ - ២០២៤

តំណាងគណៈប្រតិបត្តិការ​សាខាបក្ស ថ្នាក់ដឹកនាំនៃ​មហាវិទ្យាល័យយភាសា​​ វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរណាមបូ សមមិត្ត Lam Quang Vinh ​សមជិកនៃគណៈប្រតិបត្តិការ​សាខាបក្សទី១៩ ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យយភាសា​​ វប្បធម៌ វិចិត្រ​សិល្បៈ​ខ្មែរណាមបូ ហើយក៏ជានាយកមជ្ឈមណ្ឌលវប្បធម៌និរតីភាគនៃប្រទេសវៀតណាម បានសម្ដែង​ការ​ចូល​រួម​អបអរ​សាទរ​ចំពោះលទ្ធផលរបស់អង្គសន្និបាត​ទាំងមូល។ ទន្ទឹមនឹងនោះ ក្នុងនាមជា​​អ្នក​តំណាងគណៈប្រតិបត្តិការ​សាខាបក្សទី១៩​ លោកក៏បានសន្យាថា សាខាបក្សនឹងផ្តល់នូវលក្ខណៈងាយស្រួលបំផុតសម្រាប់សម្ព័ន្ធយុវជននៃមហាវិទ្យាល័យ។03-images-2022-02-3-3-600x399

សមមិត្ត​ Nguyen Van Vu An​ ជូនប័ណ្ណសរសើរដល់បណ្តា​សមមិត្តដែលបំពេញ​ការងារល្អ​ក្នុងអាណត្តិកាល​​ ២០២០ - ២០២២

មុននឹងបិទអង្គសន្និបាត​ គណៈចាត់តាំងបានជូននូវ​វត្ថុ​អនុស្សាវរីយ៍​ទុក​ជាការអំណរគុណដល់សមាជិក​នៃគណៈប្រតិបត្តិការ​អាណត្តិកាល​ចាស់ និងជូនប័ណ្ណសរសើរដល់សមមិត្តដែលបំពេញការងារ​ល្អ​ក្នុងអាណត្តិកាល​កន្លង៕

អត្ថបទ​ដោយ៖ Omnara

ប្រែ​សម្រួល​ដោយ៖Omnara

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម្ព័ន្ធយុវជននៃមហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូចាត់តាំងមហាសន្និបាតលើកទី៦ អាណត្តិកាល ២០២២ - ២០២៤