សាកលវិទ្យាល័យត្រាវិញចុះកិច្ចសន្យាជាមួយសាកលវិទ្យាល័យ Nguyen Tat Thanh

(TVU)  ថ្ងៃ​ទី​១៨​ខែ​កុម្ភៈ​ ឆ្នាំ​២០២២ សាកល​វិទ្យា​ល័យ​ត្រាវិញ​និង​សាកល​វិទ្យាល័យ​ Nguyen Tat Thanh​ (ទី​ក្រុង​ហូជីមិញ)​ បាន​ចុះ​កិច្ច​សន្យា​រួម​សហការ​ជា​មួយ​នឹង​គោល​ដៅលើក​កម្ពស់​គុណភាព​ ជំនួយ​កិច្ច​ការ​ផ្ដើម​ធ្វើ​អាជីវកម្ម​​និង​បង្កើន​ទំនាក់​ទំនង​រវាង​សាលា​ទាំង​ពីរ។​

3-1

ចូល​រួម​ក្នុង​អង្គ​ពិធី​ចុះ​កិច្ច​សន្យានេះ​មានការ​ចូល​រួម​អំពី​​លោក​ស្រី​​សាស្ត្រាចារ្យ​រងបណ្ឌិត​ ​ Nguyen Thi Hong សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​Nguyen Tat Thanh ​ជា​ប្រធាន​គណៈប្រតិភូ​​បាន​ដោះ​ដូរ​ពិភាក្សា​និង​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​សហការ​នេះ។

ចំណែក​ភាគី​ខាង​សាកល​វិទ្យាល័យ​ត្រាវិញ​​មានការ​ចូល​រួម​របស់​​លោក​បណ្ឌិត​ Nguyen Minh Hoa អនុលេខា​​គណៈ​កម្មាធិការ​បក្ខភាគសាលា សាកល​វិទ្យាធិការ​រង ព្រម​ជា​មួយ​នឹង​តំណាង​អង្គ​ភាព​មួយ​ចំនួន​ចំណុះ​សាលា​។

3-2

ថ្លែងប្រសាសន៍​ក្នុង​អង្គ​ពិធី​ ​លោក​បណ្ឌិត​ Nguyen Minh Hoa ​សោមនស្សរីក​រាយ​ចែក​រំលែង​នូវ​បណ្តា​សកម្មភាព​បង្ហាត់​បង្រៀន កិច្ច​ការ​ផ្ដើម​ធ្វើអាជីវកម្ម​របស់​សាលា​ហើយ​សង្ឃឹម​ថា​សាលា​ទាំង​ពីរ​នឹង​បង្កើន​​នូវ​បណ្ដា​សកម្ម​ភាព​សំដៅ​លើការ​លើក​កម្ពស់​គុណភាព​បណ្តុះ​បណ្តាល​ កិច្ចការ​ផ្ដើម​ធ្វើអាជីវកម្ម​លើ​មូលដ្ឋាន​នៃ​ការ​ពង្រីក​នូវ​សក្ដានុភាព​នៃ​សាលាទាំង​ពីរមួយ​ថ្ងៃ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត។ មិន​តែ​ប៉ុណ្ណោះ​​ ពិធី​ចុះ​កិច្ច​សន្យា​នេះ​ក៏​ជា​ជំហាន​ដំបូង​​នៃ​ឱកាស​សហការ​លើ​បណ្ដា​វិស័យ​ផ្សេង​ៗទៀត​រវាង​សាលា​ទាំង​ពីរ​ផង​ដែរ។

លោក​ស្រី​សាស្ដ្រាចារ្យ​រង​ បណ្ឌិត Nguyen Thi Hong សាកល​វិទ្យាធិការ​រង​នៃ​សាកល​វិទ្យាល័យ​Nguyen Tat Thanh ក៏​បាន​ចូល​រួម​ត្រេក​អរ​នូវ​បណ្ដា​សមិទ្ធផល​ទាំង​ឡាយ​ដែល​សាកល​វិទ្យាល័យ​ត្រាវិញ​ទទួល​បាន​ក្នុង​ប៉ុន្មានឆ្នាំ​កន្លងមក​​ ហើយ​ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​ទទួល​បដិសណ្ឋារៈដ៏​កក់​ក្ដៅ​ពី​សាលាផង​ដែរ។ លោក​ស្រី​បាន​ឲ្យ​ដឹង​បន្ថែម​ថា សាកល​វិទ្យាល័យ​Nguyen Tat Thanhកំពុង​បណ្ដុះ​បណ្ដាលពហុវិជ្ជាជីវៈ ពហុ​វិស័យ តាម​ទិស​ដៅ​សាកល​វិទ្យាល័យ​អនុវត្តន៍។ សាលា​តែង​ជំរុញ​កិច្ច​សហការ​ជា​មួយ​នឹង​បណ្ដា​គ្រឹះ​ស្ថាន​បណ្ដុះបណ្ដាល​នៅ​វាល​ទំនាប​ទន្លេ​គឺ​វឡុង ដើម្បី​អនុវត្ត​នូវ​បណ្ដា​គម្រោង​ការ​ស្រាវ​ជ្រាវ ឧបត្ថម្ភ​និង​ជំនួយ​ដល់​ប្រជាជន​នៅ​ទូទាំង​តំបន់។

3-3

ក្រោយ​ពី​បានពិភាក្សា​និង​ឯកភាព​ តំណាង​នៃ​ភាគី​ទាំង​ពីរ​ក៏​បាន​ចុះ​កិច្ច​សន្យា​រួម​សហការ​​ជាមួយគោល​ដៅរួម​គឺ​លើក​កម្ពស់​គុណ​ភាព​បណ្ដុះ​បណ្ដាល ពង្រីក​នូវ​សក្ដានុភាព​នៃ​ភាគី​ទាំង​ពីរ​ ជំនួយ​ក្នុង​កិច្ចការ​ផ្ដើម​ធ្វើ​អាជីវកម្មនិង​បង្កើន​ទំនាក់​ទំនង​រវាង​សាលា​ទាំង​ពីរ។​ ទន្ទឹម​នឹង​នោះ​​​​ចែក​រំលែក​បទពិសោធន៍​អំពី​កិច្ច​ការ​ផ្ដើម​ធ្វើ​អាជីវកម្មផ្លាស់​ប្ដូរ​គំ​និត​ច្នៃ​ប្រឌិត​ ដំណើរ​ការ​ស្រាវ​ជ្រាវ​នូវ​បណ្ដា​វិស័យ​ដូច​ជា​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា​កំរិត​ខ្ពស់​ បច្ចេកវិទ្យា​ជីវសាស្ត្រ បច្ចេកវិទ្យា​ស្បៀង​អាហារ​ បរិស្ថាន រចនាសម្ព័ន្ធ​អំពី​វិស័យ​ច្នៃ​ប្រឌិត រចនា​សម្ព័ន្ធ​អំពី​គោល​នយោបាយ​ផ្នែក​ពាណិជ្ជកម្ម​ ដើម្បី​បើក​ចេញ​នូវ​ឱកាស​សម្រាប់​ភាគី​ទាំង​ពីរ​ដោះ​ដូរ​យោបល់​ ចែក​រំលែក​បទ​ពិសោធន៍។ ឆ្លង​តាម​រយៈ​នោះ​ដើម្បី​រួម​ចំណែក​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អប់​រំ​នៃ​ប្រទេស​ជាតិ​យើងផងដែរ

​អត្ថបទ​ដោយ៖ Tran Tram, Quoc Vinh

ប្រែ​សម្រួល​ដោយ៖​Ngoc Chau

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចុះកិច្ចសន្យាជាមួយសាកលវិទ្យាល័យ Nguyen Tat Thanh