សិស្សានុសិស្សភូមិភាគនិរតីពេញ​ចិត្ត​ជា​មួយ​បទ​ពិសោធសាក​ល្បង​ជានិស្សិត

មុនរដូវកាលជ្រើសរើសនិស្សិត សិស្សវិទ្យាល័យជាច្រើននៅភូមិភាគនិរតី បានអញ្ជើញមកសាកលវិទ្យាល័យត្រាវិញ ដើម្បីសាកល្បង​​ក្លាយជានិស្សិត។ លោក Nguyen Đong Khoi ក្រុមប្រឹក្សាជ្រើសរើសនិស្សិត​នៃសាកលវិទ្យាល័យត្រាវិញ មានប្រសាសន៍ថាមុនរដូវកាលជ្រើសរើសនិស្សិត សិស្សនៅវិទ្យាល័យនានាតែងតែចង់ស្វែងយល់អំពីសាលា។ ដើម្បីឆ្លើយតបតាមតម្រូវការនោះ សាកលវិទ្យាល័យត្រាវិញ​​រងចាំ​​ស្វាគមន៍ប្អូនៗ​ជានិច្ច"។

3-5

ថ្ងៃទី៤​ ខែមីនា មាន​លោកគ្រូអ្នកគ្រូ​និងសិស្សប្រមាណ​១៥០នាក់ ដែល​មក​ពី​​​សាលា​វិទ្យាល័យ Huu Thanhខេត្តវិញឡុងបានមកល្បង​ធ្វើ​ជា​និស្សិត​និង​ទស្សនា​នូវ​​សកម្ម​ភាព​រៀនសូត្រ ស្រាវ​ជ្រាវ​​ជា​មួយ​នឹង​និស្សិត​សាកល​វិទ្យាល័យ​ត្រាវិញ។

មុននោះ សាកល​វិទ្យាល័យ​ត្រាវិញ​ក៏​បាន​ទំនាក់​ទំនង​ជាមួយ​នឹង​លោក​គ្រូ​អ្នក​គ្រូ​នៅ​បណ្ដា​សាលាវិទ្យាល័យចាត់​តាំងពិធី​​ប្រឹក្សា​និង​តម្រង់​អាជីព​​ជា​​រាល់​សប្ដាហ៍​តាម​រយៈ google meet និង​ Fanpage ឲ្យ​ដល់ប្អូនៗដែល​​មិន​ទាន់​បាន​រៀប​ចំ​ពេល​វេលា​​ដើម្បី​​មកទស្សនា​​សាកល​វិទ្យាល័យ​ត្រាវិញ​។ ក្រៅពីនោះ លោក​គ្រូ​អ្នកគ្រូសាកលវិទ្យាល័យក៏ដូច​ជា​លោក​គ្រូ អ្នក​គ្រូ​នៃ​បណ្ដា​សាលា​វិទ្យាល័យ​​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​ប្រឹក្សា​ តម្រង់​អាជីព​​ឲ្យ​ប្អូនៗ​នៅគ្រប់សាលាវិទ្យាល័យ។

3-6

លោកNguyen Đong Khoi បានឲ្យដឹងថា៖ យើង​ខ្ញុំ​យល់​ពី​គោល​បំណង​របស់​ប្អូនៗ​គឺ​មក​ដើម្បី​ស្វែង​យល់ ការវាយតម្លៃនូវ​រាល់សកម្មភាពបណ្ដុះបណ្ដាល ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត ក៏ដូចជាសម្ភារៈសិក្សារបស់សាលា។ ឆ្លើយ​តប​នូវ​តម្រូវ​ការ​នោះ យើង​ខ្ញុំ​ក៏​បាន​ណែ​នាំ​​ប្អូនៗ​ទៅ​ទស្សនា​​ទីធ្លា​សាលា ​បន្ទប់​រៀន​និង​បណ្ដា​មហាវិទ្យាល័យ អន្តេវាសិកដ្ឋាន បណ្ណាល័យ​សាលា​ មន្ទីរ​ពេទ្យ​សាលា សាល​ប្រជុំ បន្ទប់​អនុវត្តន៍ បន្ទប់​ពិសោធន៍ ទីធ្លាលេង​កីឡា និងកសិដ្ឋាន​ពិសោធន៍។

ក្នុងដំណើរ​ទស្សនា​នេះ​ ប្អូន​ៗ​បានពិសោធ​នូវ​រាល់សកម្មភាព មាន​ដូច​ជា​រៀន​សូត្រ ស្រាវ​ជ្រាវ​របស់​និស្សិត​នៅ​សាកល​វិទ្យាល័យ​និង​ផ្ដល់​​ព័ត៌មាន​ជា​ច្រើន​​ដែលមានប្រយោជន៍។ ប្អូន​ៗ​សិស្សានុសិស្ស​បាន​ដាក់​ចេញ​នូវ​សំណួរ​ល្អៗ​ជា​ច្រើន​​មាន​ដូច​ជា​វិធី​ជម្រើស​និស្សិត​ គោលនយោបាយ អាហារូបករណ៍ មជ្ឈដ្ឋាន​សិក្សា​ ឱកាស​ការងារហើយ​ក៏​បាន​លោក​គ្រូ អ្នក​គ្រូ​ឆ្លើយ​យ៉ាង​ក្បោះ​ក្បាយ​។ ជាពិសេសឆ្នាំនេះ លោក​គ្រូ អ្នក​គ្រូ​ដែល​ទទួល​បន្ទុក​ខាង​​កិច្ចការ​ជម្រើស​សិស្ស​បាន​យល់​នូវ​បំណង​ប្រាថ្នា​ក៏​ដូច​ជា​អារម្មណ៍​របស់ប្អូនៗ​ លោក​គ្រូ អ្នក​គ្រូ​ក៏​បាន​ពិភាក្សា ផ្ដល់​នូវ​ដំបូន្មាន​ដើម្បី​ប្អូន​ៗ​ជ្រើស​រើស​មុខ​ជំនាញ​ក៏​ដូច​ជា​សាលា​ដែល​សម​ស្រប។

3-7

ប្អូន​​ Tran Thi Cam Ly បានចែករំលែកអំពីដំណើរ​ទស្សនា​នេះ​ថា​៖ សាកលវិទ្យាល័យត្រាវិញ​​មានទីធ្លាដ៏ទូលំទូលាយ ស្រស់​​ស្អាតនិងស្រឡះស្រឡំជាមួយនឹងកម្មវិធីបណ្តុះបណ្តាលច្រើនមុខជំនាញមានសម្ភារៈទំនើបជាច្រើន អន្តេវាសិកដ្ឋានប្រកបដោយផាសុកភាព។ ជាពិសេស បងៗនិស្សិតព្រមទាំងលោកគ្រូអ្នកគ្រូមានភាពស្និទ្ធស្នាលនិងសកម្ម។​ ខ្លួនប្អូនផ្ទាល់មានចំណូលចិត្តយ៉ាងខ្លាំងខាងមុខជំនាញ​គ្រប់គ្រងអាហារដ្ឋាន​ - សណ្ឋាគារ ថ្ងៃនេះខ្ញុំពិតជាមានសំណាងណាស់ពេលដែលបានបងៗកំពុងរៀនខាងមុខជំនាញនេះណែនាំនិងបង្ហាញឱ្យបានយល់ច្បាស់បន្ថែមទៀតនៅមុខជំនាញនេះប្រការ​​នេះ​​បានធ្វើឱ្យប្អូនមានកម្លាំងចិត្តដើម្បីជ្រើសរើសយកមុខជំនាញមួយនេះ ខ្ញុំង្ឃឹមថា ក្នុងថ្ងៃខាងមុខខ្ញុំនឹងក្លាយជានិស្សិតមួយរូបរបស់សាកលវិទ្យាល័យត្រាវិញ

ប្អូនDiep Nguyen Tương Vi បានឱ្យដឹងថា​៖ប្អូន​​បានបងទទួលយ៉ាង​​រាក់ទាក់ហើយ​នាំប្អូនទៅទស្សនាជាច្រើនកន្លែងនិងស្វែង​​យល់អំពីមុខជំនាញជាច្រើន ប្អូននិងមិត្តភក្តិទាំងអស់គ្នាមានចំណូលចិត្តជាខ្លាំងចំពោះបរិវេណសាលារួមជាមួយនឹងភាពសកម្មរបស់បងៗនិស្សិតនៅទីនេះ

សាកលវិទ្យាល័យត្រាវិញមានកម្មវិធីសិក្សាជាច្រើនត្រូវ​បាន​​ទទួល​ស្គាល់​អំពី​​គុណភាពបណ្ដុះ​បណ្ដាល​​ស្រប​តាម​ស្តង់ដារ​អន្តរជាតិដូចAUN-QAFIBAA និង​ ABET​ ច្រើនឆ្នាំបន្តបន្ទាប់​ សាលាបានជាប់ចំណាត់ថ្នាក់១០០នៃ​​បណ្តាសាកលវិទ្យាល័យដែល​​មានឥទ្ធិពលនិងរួមចំណែកយ៉ាងសកម្ម​​ដល់សង្គម តាមចំណាត់ថ្នាក់របស់ WURI Ranking ប្រព័ន្ធចំណាត់ថ្នាក់នៃបណ្តាសាកលវិទ្យាល័យពិភពលោកដែលមានកិត្យានុភាព ហើយក៏បានជាប់ចំណាត់ថ្នាក់ទី២០០នៃសាកលវិទ្យាល័យបៃតង ស្និទ្ធិស្នាលតាមតារាងចំណាត់ថ្នាក់របស់UI GreenMetric។ សាលាក៏បានអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព ឆ្លើយតបតាមស្តង់ដារISO 9001-20០០ចាប់ផ្តើមពីឆ្នាំ២០០៦ ហើយមកដល់ពេលនេះ​​បានឆ្លងកាត់ទម្រង់ISO 9001-2008, ISO 9001-2015

លោក Nguyen Đong Khoi បានឱ្យដឹងបន្ថែមទៀតថា៖នៅពេលខាងមុខនេះ សាកលវិទ្យាល័យត្រាវិញបន្តការទទួលលោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សដែលមកពីបណ្ដាសាលាវិទ្យាល័យក្នុងនិងក្រៅខេត្តមកទស្សនាក៏ដូចជាល្បងបទពិសោធនៅសាលាយើងខ្ញុំយើងខ្ញុំសង្ឃឹមថាសិស្សម្នាក់ៗពេលដែលអញ្ជើញមកដល់សាកលវិទ្យាល័យត្រាវិញ​​នឹងដិតក្នុងអារម្មណ៍ថាជាសាកលវិទ្យាល័យបៃតង​ មានភាពស្និទ្ធិស្នាលចំពោះសហគមន៍​​ សមូហភាពកម្មាភិបាល​ សាស្ត្រាចារ្យបាននិងកំពុងតែខិតខំប្រឹងប្រែងដើម្បីបង្កើតឡើងនូវមជ្ឈដ្ឋានសិក្សា ស្រាវជ្រាវ​​និងមាន​​ប្រសិទ្ធភាពបំផុត​ រួបរួមនឹងប្រឹងប្រែងសំដៅទៅប្រព័ន្ធអប់រំបើកទូលាយ។លោក Nguyen Đong Khoi បានឱ្យដឹងបន្ថែមថា៖ ជ្រើសរើសសាលាណាគឺជាសិទ្ធិរបស់ប្អូនៗ ប៉ុន្តែយើងខ្ញុំ​​មានអារម្មណ៍សប្បាយចិត្តណាស់ពេលដែលបានឃើញបាន​​លឺនូវសំឡេងសើចក្អាកក្អាយ ការចាប់ដៃគ្នាការបក់ដៃសូមលាពេលបញ្ចប់ដំណើរទស្សនានេះ

អត្ថបទ៖ Đong Lam

ប្រែ​សម្រួល​ដោយ៖ Danh Phai – Ly Chanh The

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិស្សានុសិស្សភូមិភាគនិរតីពេញ​ចិត្ត​ជា​មួយ​បទ​ពិសោធសាក​ល្បង​ជានិស្សិត