គណៈប្រតិភូនៃស្ថានទូត និងស្ថានអគ្គកុងស៊ុលកាណាដានៅវៀតណាមបានធ្វើដំណើរទស្សនកិច្ចនិងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ

នាថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូស្ថានទូត និងស្ថានអគ្គកុងស៊ុលកាណាដាប្រចាំនៅវៀតណាមបានមកទស្សនកិច្ច​ និងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ។ សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ​ ប្រធានសមាគមមហាវិទ្យាល័យសហគមន៍វៀតណាម និង​ជា​ប្រធានសមាគមមិត្តភាពវៀតណាម-កាណាដា ខេត្តត្រាវិញ​បានទទួល​ស្វាគមន៍គណៈប្រតិភូ។

4-1

រីឯ​ខាងកាណាដាក៏មានលោក Brian Allemekenders ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៃ​ស្ថានទូតកាណាដាប្រចាំនៅវៀតណាម និងលោក Bez Babakhani អគ្គកុងស៊ុលកាណាដាប្រចាំនៅវៀតណាម ព្រម​ទាំង​គណៈប្រតិភូស្ថានទូត និងស្ថានកុងស៊ុលកាណាដាផងដែរ។

ទទួលជំនួប​គណៈប្រតិភូមាន សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ប្រធានសមាគមមិត្តភាពវៀតណាម-កាណាដាខេត្តត្រាវិញ​; លោក Tran Hoan Kim អតីតអនុ​លេខាគណៈកម្មាធិការបក្សខេត្ត អតីតប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ​ ប្រធានក្រុមប្រឹក្សានៃ​សាកលវិទ្យាល័យត្រាវិញ​; លោកស្រី Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ព្រម​ទាំង​សមាជិកនៃ​ក្រុមប្រឹក្សាភិបាល និងតំណាងថ្នាក់ដឹកនាំអង្គភាពនានា​។

4-2

4-3

ថ្លែងសុន្ទរកថាស្វាគមន៍ សាស្ត្រាចារ្យរង បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ​ ប្រធានសមាគមមហាវិទ្យាល័យសហគមន៍វៀតណាម ប្រធានសមាគមមិត្តភាពវៀតណាម-កាណាដានៅខេត្តត្រាវិញ​ បានមានប្រសាសន៍ថា៖ «ចាប់តាំងពីឆ្នាំ ២០០១ កិច្ចសហប្រតិបត្តិការរវាងបណ្ដា​សាលា វិទ្យាស្ថាននៃ​កាណាដា និងសាកលវិទ្យាល័យត្រាវិញបាននាំមកនូវភាពជោគជ័យជាច្រើនក្នុងវិស័យអប់រំ សេដ្ឋកិច្ច និងនាំមក​នូវ​វឌ្ឍនភាព​ខាង​វិជ្ជាជីវៈ​សម្រាប់ប្រជាជនខេត្តត្រាវិញ ក៏​ដូច​ជា​ទូទាំង​តំបន់​វាល​រាប​ទន្លេ​គឺវឡុង។ ជាពិសេស​​ដោយមានការគាំទ្រពីស្ថានទូត និងស្ថានកុងស៊ុលកាណាដាប្រចាំនៅវៀតណាម ដោយ​មាន​គម្រោងចាប់ផ្តើមអាជីវកម្មប្រកប​ដោយ​ភាពច្នៃប្រឌិតសម្រាប់​និស្សិត។ លើសពីនេះទៀត សាកលវិទ្យាល័យត្រាវិញ​តែងតែយកចិត្តទុកដាក់លើការលើកទឹកចិត្តនិស្សិតឱ្យចូលរួមក្នុងសកម្មភាពចាប់ផ្តើមបង្កើតគំនិតច្នៃប្រឌិត ឆ្ពោះទៅរកផលប្រយោជន៍សហគមន៍។»

4-4

ក្នុងជំនួបនេះផង​ដែរ​ លោក Bez Babakhani អគ្គកុងស៊ុលកាណាដាប្រចាំនៅវៀតណាម បានថ្លែងអំណរគុណចំពោះសាកលវិទ្យាល័យត្រាវិញ​ ដែលបានរៀបចំការ​​ទទួលស្វាគមន៍យ៉ាងយកចិត្តទុកដាក់។ ក្រៅពីនេះ លោកក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជោគជ័យរបស់សាកលវិទ្យាល័យត្រាវិញនាពេលបច្ចុប្បន្ននេះ ដែលជាសក្ខីភាពបញ្ជាក់អំពីចំណងមិត្តភាពរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ នៅពេលដែលការរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនកាណាដាត្រូវបានកោតសរសើរយ៉ាងខ្លាំង បង្កើតឱ្យមានអត្ថន័យ។ ផ្លាស់ប្តូរសម្រាប់ប្រជាជនខេត្តត្រាវិញ និងសាកលវិទ្យាល័យត្រាវិញ។

4-5

លោក Brian Allemekinders ទីប្រឹក្សាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតកាណាដាប្រចាំនៅវៀតណាមបានចែករំលែកថា៖ «នេះជាលើកទីមួយហើយដែលស្ថានទូត និងស្ថានកុងស៊ុលកាណាដាប្រចាំនៅវៀតណាមទាំងពីរបានរួម​ធ្វើទស្សនកិច្ច និងធ្វើការនៅសាកលវិទ្យាល័យ​ត្រា​វិញ​ ដោយបង្ហាញពីការគោរពនូវ​​ទំនាក់ទំនងរវាងភាគីទាំងពីរ ហើយទន្ទឹមនឹងនោះ បង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែង និងប្រាកដប្រជារបស់បណ្ដា​ក្រសួង ស្ថាប័ន​នៃ​រដ្ឋាភិបាលកាណាដា ក្នុងការបន្តជួយឧបត្ថម្ភអភិវឌ្ឍន៍ជា​យូរអង្វែង​ដល់​ខេត្តត្រាវិញ និងសាកលវិទ្យាល័យត្រាវិញ។ គំរូបច្ចុប្បន្ននៃសាកលវិទ្យាល័យត្រាវិញ គឺជាប្រភពដើមនៃគំរូសាកលវិទ្យាល័យសហគមន៍កាណាដា ដែលជាគំរូជួយដល់ការទទួលបានការអប់រំ និងការបណ្តុះបណ្តាលជំនាញ នាំមកទីផ្សារកម្មករដែលមានជំនាញ និងជំនាញខ្ពស់ ហើយទន្ទឹមនឹងនោះ វាជួយផ្សារភ្ជាប់តម្រូវការរវាង អាជីវកម្ម និងវិទ្យាស្ថាន​បណ្តុះបណ្តាល។»

ក្នុងឱកាសនៃការ​ធ្វើ​ដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ​ គណៈប្រតិភូនៃ​ស្ថានទូត និងស្ថានអគ្គ​កុងស៊ុលក៏បានស្នើ​នូវសកម្មភាពដើម្បីអបអរសាទរខួបលើកទី៥០​ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកាណាដាក្នុងឆ្នាំ២០២៣។ រួមទាំងការប្រើប្រាស់រូបភាពគំរូរបស់សាកលវិទ្យាល័យត្រាវិញជាគំរូ​តំណាង​សម្រាប់ភាពជោគជ័យនៃការបង្កើតទំនាក់ទំនងសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមករវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

រូបភាព​មួយ​ចំនួន​​នៃដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ របស់គណៈប្រតិភូស្ថានទូត និងស្ថានអគ្គ​កុងស៊ុលកាណាដាប្រចាំនៅវៀតណាម។

4-6

4-7

4-99

4-8

4-9

4-100

4-111

4-11

4-12

4-13

4-14

4-15

អត្ថបទ​ដោយ៖ Đong Lam

ប្រែ​សម្រួល​ដោយ៖ Ngoc Han – Thanh Ha

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន គណៈប្រតិភូនៃស្ថានទូត និងស្ថានអគ្គកុងស៊ុលកាណាដានៅវៀតណាមបានធ្វើដំណើរទស្សនកិច្ចនិងធ្វើការនៅសាកលវិទ្យាល័យត្រាវិញ