សាកលវិទ្យាល័យត្រាវិញបើកសន្និសីទជ្រើសរើសសមាជិកក្រុមប្រឹក្សាសាលាអាណត្តិកាល ២០២១-២០២៥

ថ្ងៃទី១០ ខែមីនា សាកលវិទ្យាល័យត្រាវិញបានចាត់តាំងសន្និសីទជ្រើសរើសសមាជិក​​ក្រុមប្រឹក្សាអាណត្តិកាល ២០២១-២០២៥ ដោយមានសមាជិក​​ចូលរួមចំនួន១២៣រូបដែលជាគ្រូបង្រៀន បុគ្គលិកសាលា

ចូលរួមអង្គសន្និសីទផ្នែកខាងថ្នាក់ដឹកនាំខេត្តមានលោក Pham Van Cuong អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការបក្សខេត្ត លោក Tran Thanh Binh អនុប្រធានប្រចាំការការិយាល័យនៃគណៈកម្មាធិការបក្សខេត្ត លោក Hong Thanh Vu ប្រធានគណៈចាត់តាំងកម្មាភិបាលនៃគណៈកម្មាធិការបក្សខេត្ត លោកស្រី Kim Thi Thanh Nu នាយិការងនៃមន្ទីរមហាផ្ទៃខេត្តត្រាវិញ។

ផ្នែកខាងភ្ញៀវអញ្ជើញមានការ​ចូល​រួម​លោកស្រីបណ្ឌិត​​ Nguyen Thi Bach Van សមាជិកគណៈកម្មាធិការបក្សខេត្ត នាយិកាមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តត្រាវិញ បណ្ឌិតសាស្រ្ដាចារ្យរង Phuoc Minh Hiep សមាជិកក្រុមប្រឹក្សាពិគ្រោះ​សាកលវិទ្យាល័យត្រាវិញ អតីតប្រធាននាយកដ្ឋាន ប្រធាន​​ស្ថាប័នប្រចាំការនៃទស្សនាវដ្តីកុម្មុយនិស្តនៅភាគខាងត្ប លោក​ Nguyen Chinh នាយកមហាវិទ្យាល័យរង​​វិជ្ជាជីវៈខេត្តត្រាវិញ។

ផ្នែកខាងសាលាមានការចូលរួមរបស់លោក Tran Hoang Kim ប្រធានស្ដីទីនៃ​​ក្រុមប្រឹក្សាសាលា ប្រធានក្រុមប្រឹក្សាពិគ្រោះសាលា​ លោក​ Le Van Don អនុប្រធានក្រុមប្រឹក្សាពិគ្រោះ​​សាលា លោកបណ្ឌិត Nguyen Tien Dung អនុប្រធានក្រុមប្រឹក្សាពិគ្រោះសាលា លោក Pham Khai Trung អនុប្រធានក្រុមប្រឹក្សាពិគ្រោះសាលា លោកបណ្ឌិត Vo Hoang Khai អតីតសាកលវិទ្យាធិការរង អ្នកជំនាញការនៃសាកលវិទ្យាល័យត្រាវិញ។

ផ្នែកខាងគណៈកម្មការសាលាមានការចូលរួមរបស់លោកសាស្ត្រាចារ្យរង​ បណ្ឌិត Pham Tiet Khanh លេខានៃគណៈកម្មាធិការបក្សសាលា សាកលវិទ្យាធិការ លោកបណ្ឌិត Nguyen Minh Hoa អនុលេខានៃគណៈកម្មាធិការបក្សសាលា សាកលវិទ្យាធិការរង លោកស្រីអនុបណ្ឌិតThach Thi Dan សាកលវិទ្យាធិការរង លោកបណ្ឌិតសាស្ត្រាចារ្យរង Diep Thanh Tung សាកលវិទ្យាធិការរង រួមជាមួយវត្តមានរបស់សមាជិកនៃគណៈប្រតិបត្តិការបក្ខភាគសាលា ប្រធានសហជីពសាលា លេខាក្រុមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងបណ្ដាប្រធាន អនុប្រធាននៃ​​អង្គភានានាចំណុះសាលា។

ប្រសាសន៍ក្នុងអង្គសន្និសីទលោកសាស្ត្រាចារ្យរង​ បណ្ឌិត Pham Tiet Khanh សាកលវិទ្យាធិការ បានឲ្យដឹងថាដោយបានការឯកភាពរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សខេត្តត្រាវិញ គណៈកម្មាធិការប្រជាជនខេត្ត​ សាកលវិទ្យាល័យត្រាវិញបានដំណើរការចាត់តាំងសន្និសីទ​​ជ្រើសរើសសមាជិកក្រុមប្រឹក្សាសាលាអាណត្តិកាល២០២១-២០២៥។ ​​អង្គសន្និសីទបាន​​ពិនិត្យពិច័យយ៉ាងហ្មត់ចត់​​​ដើម្បី​​ជ្រើសរើសសមាជិកដែលសក្ដិសមបម្រើការក្នុងក្រុមប្រឹក្សាសាលា។ ទន្ទឹមនឹងនោះ លោកសាស្ត្រាចារ្យ​រង បណ្ឌិតPham Tiet Khanh ក៏ជឿជាក់នឹងការសម្រេចចិត្តពីសមូហភាព សមាជិកក្រុមប្រឹក្សាសាលានឹងសម្រេចបានល្អនូវភារកិច្ចដើម្បីដឹកនាំសាកលវិទ្យាល័យត្រាវិញរីកចំរើនបន្ថែមទៀតនាពេលអនាគត។​

IMG 5031

IMG 5032

ក៏ក្នុងអង្គសន្និបាតនេះដែរ លោក​ Tran Hoang Kim​ ប្រធានស្ដីទីក្រុមប្រឹក្សាសាលា ប្រធានក្រុមប្រឹក្សាពិគ្រោះសាលាមានប្រសាសន៍ថា៖ ក្រុមប្រឹក្សាសាលាគឺជាបញ្ហាមួយដ៏សំខាន់សម្រាប់ការរីកចម្រើនរបស់សាលា ហេតុដូច្នេះ គណៈកម្មាធិការបក្សខេត្តនិងគណៈកម្មការសាលាត្រូវយកចិត្តទុកដាក់អំពីបញ្ហានេះ។ សមូហភាពថ្នាក់ដឹកនាំសាលាបានពិនិត្យពិច័យហើយមានទំនួលខុសត្រូវខ្ពស់ដើម្បីឧទ្ទេសនាមអ្នកដែលសក្ដិសមទទួល​នាទីក្នុងក្រុមប្រឹក្សាសាលានាអាណត្តិកាល​​២០២១-២០២៥។ លោកក៏បានជឿជាក់ថា​​ជាមួយនឹងប្រពៃណីសាមគ្គីច្នៃប្រឌិតឆ្លងកាត់ការលំបាកគឺជាកម្លាំងចលករ​​ដើម្បីអ្នកទាំងអស់គ្នា​​បន្តសម្រេចនូវភារកិច្ចកសាងនិងអភិវឌ្ឍសាកលវិទ្យាល័យត្រាវិញក្លាយជាសាកលវិទ្យាល័យជឿនលឿន។

ទន្ទឹមនឹងនោះអង្គ​សន្និសីទក៏បានស្តាប់នូវរបាយការណ៍​សង្ខេបអំពីគម្រោងបង្កើត​​ក្រុមប្រឹក្សាសាលានៃសាកលវិទ្យាល័យត្រាវិញអាណត្តិកាល២០២១-២០២៥។ ឆ្លងតាមរយៈនោះ ក្រុមប្រឹក្សាសាកលវិទ្យាល័យត្រាវិញអាណត្តិកាល២០២១-២០២៥ មាន​​សមាជិក១៥រូបក្នុងនោះ១០រូបជាបុគ្គលិកក្នុងសាលា ក្នុង១០រូបនោះ​​មានរូប​​ប្រាកដជាលេខាគណៈកម្មាធិការបក្សសាលាដែលមានមុខងារជាគណៈកម្មការសាលា ប្រធានសហជីពនិងតំណាងឱ្យគណៈប្រតិបត្តិការក្រុមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ រូបជា​​​បុគ្គលិក គ្រូបង្រៀន ពលករនិង៥រូបពីក្រៅសាលាហើយក្នុងចំណោមរូបនោះមានមួយរូបត្រូវបាន​​ឧទ្ទេសនាមដោយគណៈកម្មាធិការប្រជាជនខេត្ត រូបក្រៅនោះជាអ្នកតំណាងពីសហគមន៍

IMG 5033

ដំណើរការបោះឆ្នោតគឺបើកចំហមានតម្លាភាពនិងប្រកបដោយប្រជាធិបតេយ្យ។ បន្ទាប់ពីមានលទ្ធផល ក្រុមប្រឹក្សាសាលាអាណត្តិកាល២០២១-​២០២៥ បានបើកកិច្ចប្រជុំលើកដំបូងដើម្បីជ្រើសរើសប្រធានក្រុមប្រឹក្សាសាលា។         លោកសាស្ត្រាចារ្យ​រង បណ្ឌិត Pham Tiet Khanh ត្រូវបានជ្រើសរើសទទួលតំណែងជាប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យត្រាវិញអាណត្តិកាល២០២១-២០២៥ ជាមួយនឹងសំឡេងគាំទ្រគឺ១០០% ។

IMG 5034

សន្និសីទ​​​ជ្រើសរើសសមាជិកក្រុមប្រឹក្សាសាលានិងប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យត្រាវិញអាណត្តិកាល ២០២១-២០២៥ បានប្រព្រឹត្តទៅដោយជោគជ័យ។ ហើយក៏បានជ្រើសរើសអ្នក​ដែលសក្ដិសម​​សម្រាប់តំណាងឱ្យបុគ្គលិកគ្រូបង្រៀននិងពលករនៃសាកលវិទ្យាល័យក៏ដូចជាសហគមន៍ ដើម្បីបន្តលើកកម្ពស់តួនាទីភារកិច្ចនិងសមត្ថភាពដើម្បីញ៉ាំង​​សាកលវិទ្យាល័យត្រាវិញឲ្យមានការរីកចំរើនបន្ថែមទៀតនា​​ពេលអនាគត។

អត្ថបទ​ដោយ៖ Tran Tram

ប្រែ​សម្រួល​ដោយ៖ Danh Phai – Chanh The

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបើកសន្និសីទជ្រើសរើសសមាជិកក្រុមប្រឹក្សាសាលាអាណត្តិកាល ២០២១-២០២៥