សាកលវិទ្យាល័យត្រាវិញចាត់តាំងសកម្មភាពជាច្រើនអំណរខួបអនុស្សាវរីយ៍៩១ឆ្នាំទិវាបង្កើតសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញ

(TVU) នៅ​ថ្ងៃទី២៦​ខែ​មីនា សកលវិទ្យាល័យ​ត្រាវិញ​បាន​ចាត់​តាំង​សកម្មភាព​ជា​ច្រើន​ ដើម្បី​អំណរខួប​​អនុស្សាវរីយ៍៩១​ឆ្នាំទិវា​បង្កើត​សម្ព័ន្ធ​យុវជនកម្មុយនិស្ត​​ហូជីមិញ (២៦មីនាឆ្នាំ១៩៣១-២៦​មីនា​ឆ្នាំ​២០២២) ផ្សារភ្ជាប់​នឹង​កម្មវិធីបោះ​ជំរំ​យុវជនឆ្នាំ២០២២ បាន​ទាក់ទាញសិស្សជិត​៥០០០រូប​ចូល​រួម។

11

12

13

កម្មវិធី​មាន​ការ​ចូល​រួម​របស់​លោក​សាស្រ្តាចារ្យរង បណ្ឌិត​ Pham Tiet Khanh ​លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សា និង​ជា​សាកលវិទ្យាធិការ​; បណ្ឌិត Nguyen Minh Hoa អនុលេខាប្រចាំការគណៈកម្មាធិការបក្ស និង​ជា​សាកលវិទ្យាធិការរង​ ព្រម​ទាំង​​គណៈប្រតិបត្តិការ​សម្ព័ន្ធ​យុវជន​គណៈប្រតិបត្តិការសមាគម​និស្សិត​ ជាមួយ​តំណាង​បណ្ដា​អង្គភាពចំណុះ​និង​កម្មាភិបាលសម័្ពន្ធយុវជនគ្រប់​ដំណាក់កាលចូល​រួម​ផង​ដែរ។

កម្មវិធីបោះជំរំឆ្នាំ​នេះ​បាន​ប្រព្រឹត្ត​ឡើង​ចាប់​តាំង​ពីថ្ងៃ២៦ខែ​មីនា​ដល់​ថ្ងៃ​ទី២៧ខែ​មីនាដោយ​មាន​ការ​ចូល​រួម​ជាង​៥០​ជំរំ​​ដោយ​មាន​ចាត់តាំង​សកម្មភាពជា​ច្រើន​​ដូច​ជា លេង​ល្បែង​ប្រជាប្រិយ  ដាក់តាំងផលិតផល​ពិសេសរបស់ភូមិ​ស្រុក ការ​ប្រឡង​រចនាខ្លោង​​ទ្វារ​​ជំរំ ការ​ប្រឡង​បង្ហាញ​ម៉ូត ទំនិញយុវជនផ្ដើម​អាជីវកម្ម។ល។ បាន​ទាក់ទាញ​​សិស្ស និស្សិតចូល​រួម​យ៉ាង​​កុះ​ករ។

ចូល​រួម​រាត្រី​មីតទិញនេះ​ ​លោកសាស្រ្តាចារ្យរង បណ្ឌិត Pham Tiet Khanh ​លេខាគណៈកម្មាធិការបក្សប្រធានក្រុមប្រឹក្សា និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ត្រាវិញ​បាន​ប្រសិទ្ធពរសម្ព័ន្ធ​យុវជន​កុម្មុយនិស្តហូជីមិញបាន​ឆ្លង​កាត់អស់​រយៈ​​ពេល​​៩១ឆ្នាំកកើត​និង​​​អភិវឌ្ឍ ព្រមទាំង​ស្ងើច​សរសើរនូវ​បណ្ដា​សមិទ្ធផល​ធំៗ​ដែល​យុវជន​សាកលវិទ្យាល័យត្រាវិញ​​សម្រេច​បាន​ក្នុង​អំឡុង​កាល​កន្លង​ហើយ។ ហើយ​លោកក៏បាន​អំពាវនាវឱ្យ​និស្សិត​ទាំង​អស់​រួម​គ្នា​បញ្ចេញ​កម្លាំងតស៊ូ លត់ដំដើម្បី​រួម​ចំណែកជំរុញចលនា​និស្សិត​របស់សាលាឱ្យ​កាន់​តែ​អភិវឌ្ឍរឹង​មាំថែមទៀត ហើយ​ជា​និច្ច​កាលត្រូវ​​​រំឭក​ខ្លួន​ឯង​​ថាត្រូវ​មាន​ «ចិត្ត​ស្មោះ​ស ឆន្ទៈ​មោះមុត បំណង​ប្រាថ្នា​ធំ»។

ជាពិសេស ដើម្បីចូល​រួម​យុទ្ធនាការ​ម៉ោង​ផែន​ដីឆ្នាំ​២០២២ កម្មវិធីបោះជំរំទាំង​មូលបាន​បិទអគ្គិសនីព្រម​គ្នា​​​ដើម្បី​បង្ហាញពី​ស្មារតីរួម​កម្លាំង​ក្នុងការ​ប្រិត​សំចៃអគ្គិសនីនិង​ការ​ពារ​បរិស្ថាន ហើយ​ក៏​ដើម្បី​ផ្សព្វផ្សាយនូវ​សារអប់រំ​ «បង្កើតអនាគត - ពេលនេះឬឥតរហូត»។

ក្នុង​ឱកាស​នេះផង​ដែរ​ សាកល​វិទ្យាល័យ​ត្រាវិញ​​បានជូន​​ប័ណ្ណសរសើររបស់​ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ខេត្តត្រាវិញ  និង​បាន​ផ្តល់​ជូន​នូវ​​គ្រឿង​សម្គាល់ជា​​និស្សិតឆ្នើម​ក្នុង​ការ​​ផ្ដើម​អាជីវកម្មជូនប្អូន​​ Nguyen Ba Loc និស្សិតថ្នាក់​បរិញ្ញាបត្រ​បច្ចេកទេស​គីមីសាស្ត្រ​ឆ្នាំ​​២០១៧ ព្រម​ទាំង​ផ្តល់​​ជូន​អាហារូបករណ៍​ចំនួន​០៤ជូន​ដល់​​និស្សិត​ដែលមាន​ការ​ខិត​ខំ ជម្នះ​ការ​​លំបាកឈាន​ឡើង​ក្នុង​ការ​​សិក្សា ដោយ​អាហារូបករណ៍​នីមួយ​ៗ​មាន​តម្លៃ​ស្មើ​នឹង​២​លាន​ដុង។

អត្ថបទ​ដោយ៖ Hoang Nam – Hoang Tinh

ប្រែ​សម្រួល​ដោយ៖ Van Dong

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញចាត់តាំងសកម្មភាពជាច្រើនអំណរខួបអនុស្សាវរីយ៍៩១ឆ្នាំទិវាបង្កើតសម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញ