ការប្រកួតប្រជែង "អ្នកដឹកនាំសហករណ៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញ"
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 13 មេសា 2022
- ចុចដង៖ 402
(TVU) - កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២២ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែង "អ្នកដឹកនាំសហករណ៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញ" បានរៀបចំឡើងនៅតំបន់ទី១ ដោយមានគោលដៅស្វែងរកបុគ្គលិកសម្រាប់ ក្រុមប្រឹក្សារដ្ឋបាល គណៈនាយក ក្រុមប្រឹក្សាត្រួតពិនិត្យសហករណ៍ ប្រកបដោយភាពស្មោះស្ម័គ្រ និងមានសមត្ថភាពគ្រប់គ្រង និងដំណើរការសហករណ៍និស្សិតសាកលវិទ្យាល័យត្រាវិញ។
បន្ទាប់ពីបានដំណើរការអស់រយៈពេលជិតមួយខែ ការប្រកួត “អ្នកដឹកនាំ សហករណ៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញ” ទាក់ទាញបានការចូលរួមរបស់បេក្ខជនចំនួន៤៩នាក់ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតមានបេក្ខជនឆ្នើមចំនួន ១១/៤៩ ដែលមានការចូលចិត្តធ្វើអាជីវកម្ម និងមានបំណងសាកល្បងក្នុងការគ្រប់គ្រង។ ចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ បេក្ខជននីមួយៗមានពេលចំនួន៥នាទីដើម្បីធ្វើបង្ហាញអំពី "ទិសដៅអភិវឌ្ឍន៍សហករណ៍និស្សិត" និង១០នាទីសម្រាប់ធ្វើការពារមតិផ្ទាល់ខ្លួនចំពោះគណៈមេប្រយោគ។
ការប្រកួតជុំផ្តាច់ព្រ័ត្រត្រូវបានប្រារព្ធឡើងដោយជោគជ័យក្នុងបរិយាកាសដ៏ក្តៅគគុកនិងសកម្ម។ បេក្ខជននីមួយៗ ត្រូវបញ្ជាក់បង្ហាញអំពីទិសដៅអភិវឌ្ឍន៍សហករណ៍និស្សិតរបស់ខ្លួន ចំពោះគណៈមេប្រយោគ។ គណៈមេប្រយោគបានជ្រើសរើសបេក្ខជនឆ្នើមចំនួន៦រូប ធ្វើជាសមាជិកក្រុមប្រឹក្សាភិបាល គណៈនាយក និងក្រុមប្រឹក្សាត្រួតពិនិត្យសហករណ៍ ។
មិត្ត Le Phuc Khang ជានិស្សិតថ្នាក់បរិញ្ញាគ្រប់គ្រងកីឡាឆ្នាំ ២០២០ ទទួលបានរង្វាន់លេខ១។ មិត្ត Pham Binh Nguyen ជានិស្សិតមកពីថ្នាក់បរិញ្ញាគរុកោសល្យឆ្នាំ ២០១៩ ទទួលបានរង្វាន់លេខ២។ មិត្ត Nguyen Thi Huynh Nhu ជានិស្សិតថ្នាក់បរិញ្ញាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចឆ្នាំ២០១៩ ទទួលរង្វាន់លេខ៣។ ចំណែករង្វាន់លើកទឹកចិត្ត បានទៅលើ មិត្ត Nguyen Anh Thu ជានិស្សិតបរិញ្ញាផ្នែកគ្រប់គ្រងអាជីវកម្ម C ឆ្នាំ២០២១ មិត្ត Huynh Cong Thai ជានិស្សិតថ្នាក់បច្ចេកវិទ្យារថយន្ត B ឆ្នាំ ២០២០ និង មិត្ត Nguyen Thi Anh Thu និស្សិតផ្នែកគ្រប់គ្រងអាជីវកម្មថ្នាក់ B ឆ្នាំ ២០២០ ។
ម្ចាស់ពានរង្វាន់លេខ១នៃការប្រកួត មិត្ត Le Phuc Khang បាននិយាយថា៖ “ការប្រកួតប្រជែងលើកនេះគឺជាឱកាសសម្រាប់ប្អូន ដើម្បីសាកល្បងប្រឡូកនឹងសកម្មភាពអាជីវកម្ម។ ដោយហេតុនេះ ប្អូនអាចសិក្សានិងលើកកម្ពស់សមត្ថភាពផ្ទាល់ខ្លួន ហើយបន្តទៅមុខទៀតក្នុងវិស័យអាជីវកម្ម។ ទទួលបានសមិទ្ធិផលមួយនេះ វាគឺជាការសិក្សាដ៏ឧស្សាហ៍របស់ប្អូន ដោយចាប់ផ្តើមពីការចូលរួមតាំងពីសកម្មភាពអាជីវកម្ម ស្វែងយល់អំពីច្បាប់ស្តីពីសហករណ៍ រហូតដល់ការកសាងទិសដៅ អភិវឌ្ឍន៍សហករណ៍ ទៅពេលអនាគត”។
លោក Nguyen Van Vu An ជាលេខាសម្ព័ន្ធយុវជនសាលា តំណាងនាយកមជ្ឈមណ្ឌលច្នៃប្រឌិតនិងផ្តើមអាជីវកម្ម មានប្រសាសន៍ថា៖ “ការប្រកួតគឺជាមជ្ឈដ្ឋានប្រកួតប្រជែង សម្គាល់ភាពជឿជាក់ និងការតស៊ូអស់ពីកម្លាំងកាយចិត្តក្នុងសកម្មភាពអាជីវកម្មរបស់និស្សិត។ នេះក៏ជាឱកាសសម្រាប់និស្សិតគ្រប់រូប បង្ហាញសមត្ថភាពផ្ទាល់ខ្លួន ដើម្បីបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាភិបាល គណៈនាយក ក្រុមប្រឹក្សាត្រួតពិនិត្យសហករណ៍ »។
អត្ថបទនិងរូនភាពដោយ៖ Tieu Mi
ប្រែសម្រួលដោយ៖ Thi Huyen