ការប្រកួតប្រជែង "អ្នកដឹកនាំសហករណ៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញ"

(TVU) - កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២២ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែង "អ្នកដឹកនាំសហករណ៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញ" បានរៀបចំឡើងនៅតំបន់ទី១ ដោយមានគោលដៅស្វែងរកបុគ្គលិកសម្រាប់ ក្រុមប្រឹក្សារដ្ឋបាល គណៈនាយក ក្រុមប្រឹក្សាត្រួតពិនិត្យ​សហករណ៍ ប្រកបដោយភាពស្មោះស្ម័គ្រ និងមានសមត្ថភាពគ្រប់គ្រង និងដំណើរការសហករណ៍និស្សិតសាកលវិទ្យាល័យត្រាវិញ។
14
 

បន្ទាប់ពីបានដំណើរការអស់រយៈពេលជិតមួយខែ ការប្រកួត អ្នកដឹកនាំ សហករណ៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញទាក់ទាញបានការចូលរួមរបស់បេក្ខជនចំនួន៤៩នាក់ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតមានបេក្ខជនឆ្នើមចំនួន ១១/៤៩ ដែលមានការចូលចិត្តធ្វើអាជីវកម្ម និងមានបំណងសាកល្បងក្នុងការគ្រប់គ្រង។ ចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រ បេក្ខជននីមួយៗមានពេលចំនួន៥នាទីដើម្បីធ្វើបង្ហាញអំពី "ទិសដៅអភិវឌ្ឍន៍សហករណ៍និស្សិត" និង១០នាទីសម្រាប់ធ្វើការពារមតិផ្ទាល់ខ្លួនចំពោះគណៈមេប្រយោគ។

ការ​ប្រកួត​ជុំ​ផ្តាច់ព្រ័ត្រ​ត្រូវ​បាន​ប្រារព្ធឡើង​ដោយ​ជោគជ័យ​ក្នុង​បរិយាកាស​ដ៏ក្តៅគគុកនិង​សកម្ម។ បេក្ខជននីមួយៗ ត្រូវបញ្ជាក់បង្ហាញអំពីទិសដៅអភិវឌ្ឍន៍សហករណ៍និស្សិតរបស់ខ្លួន ចំពោះគណៈមេប្រយោគ។ គណៈមេប្រយោគ​បាន​ជ្រើសរើសបេក្ខជនឆ្នើមចំនួន៦រូប ធ្វើ​ជាសមាជិកក្រុមប្រឹក្សាភិបាល គណៈនាយក និងក្រុមប្រឹក្សាត្រួតពិនិត្យសហករណ៍ ។

មិត្ត​ Le Phuc Khang ជានិស្សិតថ្នាក់បរិញ្ញា​គ្រប់គ្រងកីឡាឆ្នាំ ២០២០ ទទួលបានរង្វាន់លេខ១។  មិត្ត​ Pham Binh Nguyen  ជានិស្សិតមកពីថ្នាក់​បរិញ្ញា​​​គរុកោសល្យឆ្នាំ ២០១៩ ទទួលបានរង្វាន់លេខ២។  មិត្ត​ Nguyen Thi Huynh Nhu ជានិស្សិតថ្នាក់បរិញ្ញាពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិចឆ្នាំ២០១៩ ទទួលរង្វាន់លេខ៣។  ចំណែករង្វាន់លើកទឹកចិត្ត បានទៅលើ មិត្ត ​Nguyen Anh Thu ជានិស្សិតបរិញ្ញាផ្នែក​​គ្រប់គ្រងអាជីវកម្ម C ឆ្នាំ២០២១ មិត្ត​ Huynh Cong Thai ជានិស្សិតថ្នាក់បច្ចេកវិទ្យារថយន្ត B ឆ្នាំ ២០២០ និង មិត្ត​ Nguyen Thi Anh Thu និស្សិតផ្នែកគ្រប់គ្រងអាជីវកម្មថ្នាក់ B ឆ្នាំ ២០២០ ។

ម្ចាស់ពានរង្វាន់លេខ១នៃការប្រកួត មិត្ត​ Le Phuc Khang បាននិយាយថា៖ “ការប្រកួត​ប្រជែង​លើក​នេះគឺជាឱកាសសម្រាប់ប្អូន ដើម្បីសាក​ល្បងប្រឡូកនឹងសកម្មភាពអាជីវកម្ម។ ដោយហេតុនេះ ប្អូន​អាចសិក្សានិងលើក​កម្ពស់សមត្ថភាពផ្ទាល់ខ្លួន ហើយ​​បន្ត​ទៅ​មុខ​ទៀត​ក្នុង​វិស័យ​អាជីវកម្ម។  ទទួលបានសមិទ្ធិផលមួយនេះ វាគឺជាការសិក្សាដ៏ឧស្សាហ៍របស់​ប្អូន ដោយចាប់ផ្តើមពីការចូលរួមតាំងពីសកម្មភាពអាជីវកម្ម ស្វែងយល់អំពីច្បាប់ស្តីពីសហករណ៍ រហូតដល់ការកសាងទិសដៅ អភិវឌ្ឍន៍សហករណ៍ ទៅពេលអនាគត”។

 

លោក Nguyen Van Vu An ជាលេខាសម្ព័ន្ធយុវជនសាលា តំណាងនាយកមជ្ឈមណ្ឌលច្នៃប្រឌិតនិងផ្តើមអាជីវកម្ម មានប្រសាសន៍ថា៖ ការប្រកួតគឺជាមជ្ឈដ្ឋានប្រកួតប្រជែង សម្គាល់ភាពជឿជាក់ និងការតស៊ូអស់ពីកម្លាំងកាយចិត្តក្នុងសកម្មភាពអាជីវកម្មរបស់និស្សិត។ នេះ​ក៏​ជា​ឱកាស​សម្រាប់​និស្សិតគ្រប់រូប បង្ហាញសមត្ថភាព​ផ្ទាល់ខ្លួន ដើម្បីបាន​​ក្លាយ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សាភិបាល គណៈនាយក ក្រុមប្រឹក្សា​ត្រួតពិនិត្យ​សហករណ៍ »

អត្ថបទនិងរូនភាពដោយ Tieu Mi

ប្រែ​សម្រួល​ដោយ៖ Thi Huyen

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ការប្រកួតប្រជែង "អ្នកដឹកនាំសហករណ៍និស្សិតនៃសាកលវិទ្យាល័យត្រាវិញ"