សាកលវិទ្យាល័យត្រាវិញទើបតែមានកម្មវិធីសិក្សាចំនួន៣បន្ថែមទៀតត្រូវបានទទួលស្គាល់អំពីគុណភាពអប់រំស្របតាមស្ដង់ដារ FIBAA៖ បរិញ្ញាបត្រនីតិសាស្ត្រ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងសេដ្ឋកិច្ច
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 19 មេសា 2022
- ចុចដង៖ 419
រយៈពេលកន្លងនេះ សាកលវិទ្យាល័យត្រាវិញបានយកចិត្តទុកដាក់ជាពិសេសក្នុងការលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងឈានឡើងក្នុងការធ្វើសមាហរណកម្មអន្តរជាតិក្នុងសកម្មភាពបណ្តុះបណ្តាល និងស្រាវជ្រាវ។ ជាពិសេសនៅក្នុងសកម្មភាពធានាគុណភាពអប់រំតាមស្តង់ដារអន្តរជាតិសម្រាប់កម្មវិធីសិក្សា។ គិតមកដល់ពេលបច្ចុប្បន្ន សាកលវិទ្យាល័យត្រាវិញ គឺជាសាកលវិទ្យាល័យឈានមុខមួយក្នុងតំបន់វាលរាបទន្លេគឺវឡុង ដោយមានកម្មវិធីសិក្សាជាច្រើនដែលបានការទទួលស្គាល់គុណភាពអប់រំស្របតាមស្ដង់ដារអន្តរជាតិដូច AUN-QA, FIBAA, ABET ដោយមានកម្មវិធីសិក្សាសរុបចំនួន១៣បានទទួលស្គាល់សម្រេចតាមស្តង់ដារអន្តរជាតិ ហើយក្នុងនោះមានកម្មវិធីសិក្សាចំនួន០៥ត្រូវបានទទួលស្គាល់តាមស្តង់ដារ AUN-QA គឺ៖ បរិញ្ញាបត្រកសិកម្ម បរិញ្ញាបត្រជលផល បរិញ្ញាបត្របសុពេទ្យ នៃមហាវិទ្យាល័យកសិកម្ម និងជលផល បរិញ្ញាបត្រគិលានុបដ្ឋាកនៃមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថសាស្ត្រ និង បរិញ្ញាបត្រភាសាខ្មែរនៃមហាវិទ្យាល័យភាសា វប្បធម៌ និងវិចិត្រសិល្បៈខ្មែរណាមបូ។ មានកម្មវិធីសិក្សាចំនួន០៧ត្រូវបានទទួលស្គាល់តាមស្តង់ដារ FIBAA គឺ៖ បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រសេដ្ឋកិច្ច បរិញ្ញាបត្រនីតិសាស្ត្រ បរិញ្ញាបត្រគណនេយ្យ បរិញ្ញាបត្រហិរញ្ញវត្ថុ-ធនាគារ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្ម បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងសេដ្ឋកិច្ច នៃមហាវិទ្យាល័យសេដ្ឋកិច្ចនិងនីតិសាស្ត្រ ទន្ទឹមនឹងនោះបរិញ្ញាបត្របច្ចេកវិទ្យាពត៌មាននៃមហាវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យាបានទទួលស្គាល់តាមស្តង់ដារ ABET ផងដែរ។ ហើយកំពុងបន្តពង្រីកការដាក់ឱ្យវាយតម្លៃតាមស្តង់ដារ AUN, ABET, FIBAA សម្រាប់មុខជំនាញផ្សេងទៀតរបស់សាកលវិទ្យាល័យត្រាវិញ។
ប្រែសម្រួលដោយ៖ Se Ha