ភាពលេចធ្លោនារាត្រីសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២

រាត្រីថ្ងៃទី៨​ខែ​មេសា​ កម្មវិធី​សិល្បៈ​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ខ្មែរ​ឆ្នាំ២០២២ បាន​ប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេងនៅសាលប្រជុំ E21.105 នៃ​សាកល​វិទ្យាល័យ​ត្រាវិញ។

ចូលរួមក្នុងកម្មវិធីមានវត្តមានរបស់​ លោកស្រី Thach Thi Danសាកលវិទ្យាធិការរង លោក​ស្រី Quach Vu Hueប្រធានគណៈកម្មការយេនឌ័រនិងជនជាតិ សិល្បករ​ឆ្នើម Kim Nghinhប្រធានការិយាល័យសិល្បៈ នៃ​ក្រុមសិល្បៈរស្មី​ប្រទីប​រួម​ជា​មួយ​នឹង​វត្តមាន​របស់​សិល្បករ សិល្បការិនី​​នៃក្រុមសិល្បៈរស្មី​ប្រទីប​ខេត្ត​ត្រាវិញ​​ជា​ច្រើន​រូប​ទៀត​ លោកគ្រូ អ្នកគ្រូ និស្សិត និងនិស្សិតកម្ពុជាដែល​កំពុង​សិក្សា​នៅសាកលវិទ្យាល័យត្រាវិញក៏​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ។

3-1

ប្រសាសន៍​ក្នុង​កម្មវិធី លោកស្រី Thach Thi Danសាកលវិទ្យាធិការរង​បាន​ឲ្យ​ដឹង​​ថា៖ “បុណ្យ​ចូល​​​ឆ្នាំ​ថ្មី​​គឺ​​ជា​​ពិធី​​បុណ្យ​​មួយ​​ដ៏​ធំបំផុត​ក្នុង​ឆ្នាំ​របស់​ជន​ជាតិ​ខ្មែរ ដោយ​សង្ឃឹម​ថា​ឆ្នាំ​ថ្មីនឹង​នាំ​មក​នូវលាភសំណាងនិងសេចក្តីសុខ សេចក្តីចំរើន ភ្លៀង​ខ្យល់​ទៀង​ទាត់​ហើយ​ទទួល​បាន​រដូវ​អំណោយ​ផល។ល។​

ក៏​ក្នុងឱកាស​នេះ​ដែរ​ លោកស្រីក៏​បាន​ថ្លែង​នូវ​អំណរ​គុណ​ដល់​សិល្បករទាំង​ឡាយ​នៃ​ក្រុមសិល្បៈរស្មី​ប្រទីប​ គណៈ​ចាត់​តាំងព្រម​ទាំង​លោកគ្រូ អ្នកគ្រូ និស្សិត​ទាំង​អស់​ដែល​បាន​ចូល​រួម​ហ្វឹក​ហាត់​ដើម្បី​មាន​រាត្រី​សិល្បៈ​ដ៏​មាន​អត្ថន័យបែប​នេះ​។

3-2

3-3

 

3-4

3-5

3-6

ក្នុង​រាត្រី​សិល្បៈ​នេះ​មាន​ឈុត​ជា​ច្រើន​បាន​រៀប​រៀង​​និង​សម្ដែង​ដោយ​និស្សិត​សាលា​និង​ក្រុមសិល្បៈរស្មី​ប្រទីប​​បាន​ញ៉ាំង​កម្មវិធី​សិល្បៈ​ប្រកប​ដោយ​ភាព​សប្បាយ​រីក​រាយ​​ទាក់​ទាញ​អ្នក​ទស្សនា​ដូច​ជា​៖ ប្រគំ​ឧបករណ៍ភ្លេងប្រពៃណី របាំបុរាណខ្មែរ ចំរៀង​ចាប៉ីដង​វែង​​និង​ច្រៀងរាំ។ល។

ប្អូន Son Ly Quyនិស្សិត​ផ្នែក​​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​នៃ​សាកល​វិទ្យាល័យ​ត្រាវិញ​បាន​ច្រៀង​ចម្រៀងចាប៉ីដង​វែង​មួយ​បទ​ក្រោម​ចំណង​ជើង​ថា​៖​“ចូលរួមទប់ស្កាត់កូវីដ” ប្អូន​បាន​ឲ្យ​ដឹង​ថា​៖​​ពេលទំនេរ ប្អូនតែងតែ​ហ្វឹកហាត់ចម្រៀងចាប៉ី ប្រភេទ​ចម្រៀង​នេះ​ដែរ​​ជា​ចំណង់​​ចំណូល​ចិត្តហើយ​ក៏​ជា​បំណង​​ប្រាថ្នាដើម្បី​​អភិរក្សនូវ​ប្រភេទ​សិល្បៈ​បុរាណ​របស់​ខ្មែរ​នេះ​ដែរ។

ចូល​រួម​អំណរ​បុណ្យចូលឆ្នាំថ្មី​ គណៈ​ជន​ជាតិ​ខេត្ត​ត្រាវិញក៏​​បាន​ផ្តល់​អាហា​រូបករណ៍​ចំនួន៥លានដុង​ដល់​និស្សិតខ្មែរ​​ដែល​មាន​ជីវភាព​លំបាក​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យត្រាវិញ។ ក្នុងពេល​នោះដែរ​ គណៈ​ចាត់​តាំង​កម្មវិធី​ក៏​បានជូន​​អាហារូបករណ៍​ចំនួន១០ចំណែក​ ដោយ​មួយ​ចំណែក​ស្មើ​នឹង​៥០០ពាន់​ដុង​​ដល់​សិស្ស​ចំនួន​១០​រូប​។

បញ្ចប់នូវកម្មវិធីសិល្បៈ​អំណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ តំណាង​​គណៈ​ចាត់​តាំង​ក៏​បាន​​ប្រសិទ្ធពរ​ជ័យ​ដល់ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ប្អូន​ៗ​សិស្ស​ និស្សិតទាំងអស់ ឆ្នាំថ្មីសូម​បាន​ប្រកប​តែ​នឹង​សេចក្ដី​សុខ សេចក្ដី​ចំរើន​ រក​ស៊ី​មាន​បាន​និងបានជោគជ័យនូវ​គ្រប់​កិច្ច​ការ​៕

អត្ថបទ​ដោយ៖ My An

ប្រែ​សម្រួល​ដោយ៖ Danh Phai

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ភាពលេចធ្លោនារាត្រីសិល្បៈអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២២