សាកលវិទ្យាល័យត្រាវិញចាត់តាំងកម្មវិធីប្រឡង Olympic គីមីវិទ្យាឆ្នាំ២០២២
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 25 មេសា 2022
- ចុចដង៖ 382
(ĐTTCO) ថ្ងៃទី១៨ ខែមេសា ថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញបានឲ្យដឹងថាទើបតែចាត់តាំងកម្មវិធីប្រឡង Olympic គីមីវិទ្យា -TVU លើកទី១ ឆ្នាំ២០២២ សម្រាប់សិស្សានុសិស្សថ្នាក់ទី១១ និងទី១២ ដែលកំពុងសិក្សានៅបណ្ដាសាលាវិទ្យាល័យក្នុងតំបន់វាលរាបទន្លេគឺវឡុង។
លោកស្រី Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ បានប្រគល់មេដាយ និងបង្កាន់ដៃដល់បេក្ខជនដែលទទួលជាប់រង្វាន់ខ្ពស់។
ចូលរួមកម្មវិធីរួមមានលោកស្រី Nguyen Thi Khaប្រធានសមាគមជំរុញការសិក្សាខេត្តត្រាវិញ លោកស្រី Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ រួមជាមួយនឹងអ្នកតំណាងបុគ្គលិក គ្រូបង្រៀននៃបណ្ដាសាលាវិទ្យាល័យនៅវាលរាបទន្លេគឺវឡុង និងបេក្ខជនប្រឡងចំនួន១២០រូប។
ចូលរួមកម្មវិធីប្រឡងមានចំនួន៣០ក្រុម (ក្រុមនីមួយៗមានបេក្ខជនចំនួន៤រូប) នៃសាលាវិទ្យាល័យចំនួន២២ដែលមកពីបណ្ដាខេត្តនៅវាលរាបទន្លេគឺវឡុង។ កម្មវិធីប្រឡងឆ្លងកាត់ពីរវគ្គប្រឡងគឺវគ្គប្រឡងផ្នែកខាងទ្រឹស្ដី ផ្នែកនេះ បេក្ខជនត្រូវឆ្លើយ១០០សំណួរបែបមានចម្លើយជ្រើសរើសនិងមួយសំណួរបែបបញ្ចេញមតិផ្ទាល់។ វគ្គប្រឡងផ្នែកអនុវត្ត មាន២០សំណួរបែបចម្លើយជ្រើសរើសអំពីលក្ខខណ្ឌធ្វើការក្នុងបន្ទប់ពិសោធន៍ បច្ចេកទេសមូលដ្ឋានក្នុងបន្ទប់ពិសោធន៍ និងផ្នែកអនុវត្តការពិសោធបានគណៈចាត់តាំងជ្រើសរើសយកចំនួន២នៅក្នុងលក្ខខណ្ឌប្រឡង។
កម្មវិធីប្រឡងគឺដើម្បីបង្កទីលានសប្បាយក្នុងការរៀនសូត្រ ទំនាក់ទំនង និងដោះដូរបទពិសោធផ្នែកមុខជំនាញរវាងសិស្សនិងសិស្ស រវាងលោកគ្រូនិងលោកគ្រូក្នុងនិងក្រៅខេត្តត្រាវិញ រវាងសិស្សនិងលោកគ្រូនៅសាលាវិទ្យាល័យនិងលោកគ្រូសាកលវិទ្យាល័យត្រាវិញក្នុងវិស័យគីមីវិទ្យា។ ទន្ទឹមនឹងនោះក៏ជំនួយណែនាំតម្រង់អាជីពដើម្បីសិស្សានុសិស្សអាចជ្រើសរើសមុខជំនាញសមស្រប។
បញ្ចប់កម្មវិធី គណៈចាត់តាំងបានជូនរង្វាន់ លេខ១ លេខ២ លេខ៣ នឹងរង្វាន់លើកទឹកចិត្តចំនួន១៥ជូនឯកជននៅវគ្គប្រឡងផ្នែកខាងទ្រឹស្ដី។ ជូនរង្វាន់លេខ១ លេខ២ លេខ៣ និងរង្វាន់លើកទឹកចិត្តចំនួន២២នៅវគ្គប្រឡងផ្នែកខាងអនុវត្ត។ អង្គភាពសាលាវិទ្យាល័យ Hoang Dieu (ខេត្តសុកត្រាំង) ទទួលបានចំណាត់ថ្នាក់លេខ១។
ក៏ក្នុងឱកាសនេះដែរ សាកលវិទ្យាល័យត្រាវិញក៏មានឱកាសទទួលសិស្សប្រមាណជាង៥០០រូបដែលមកពីសាលាវិទ្យាល័យនៅវាលរាបទន្លេគឺវឡុងមកទស្សនា។ ហើយសាលាទាំងនោះបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យត្រាវិញចំពោះវិស័យតម្រង់អាជីពឲ្យសិស្សានុសិស្សផងដែរ។
អត្ថបទដោយ៖ Huynh Loi – Tin Di
ប្រែសម្រួលដោយ៖ Chanh The