ឆ្នាំ២០២២ កម្រិតដែលអាចចូលរៀននៅបណ្ដាមុខជំនាញជាគ្រូបង្រៀន និងផ្នែកសុខភាពនឹងជាយ៉ាងណា?

ក្រសួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ - សេចក្ដី​ព្រាង​ច្បាប់​អំពី​ការជម្រើស​និស្សិត​កម្រិត​បរិញ្ញា​និង​បរិញ្ញា​រង​សម្រាប់​មុខ​ជំនាញ​ជា​គ្រូ​បង្រៀន​ឆ្នាំ​២០២​២​របស់ក្រសួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ កំណត់​អំពី​កម្រិត​ដែល​អាច​ចូល​រៀន​នៅ​បណ្ដា​មុខ​ជំនាញផ្នែក​សុខភាព​និង​​គ្រូ​បង្រៀនឆ្នាំ​២០២២។

nguong-dau-vao

ជាក់​ស្ដែង​គឺ​កម្រិត​ដែល​អាច​ចូល​រៀន​នៅ​បណ្ដា​មុខ​ជំនាញ​ជា​គ្រូ​បង្រៀន​និង​ផ្នែក​បណ្ដុះ​បណ្ដាល​ដែល​នឹង​ផ្ដល់​ប័ណ្ណ​ទទួល​ស្គាល់ជំនាញ​វិជ្ជា​ជីវៈ​ក្នុង​វិស័យ​សុខាភិបាល​អាស្រ័យ​​ដោយក្រសួង​អប់​រំ​និង​បណ្ដុះ​បណ្ដាល​ប្រកាស​ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​បណ្ដា​វិធាន​ជម្រើស​និស្សិត​ចូល​រៀន​តាម​បែប​ពេញ​ម៉ោង​ដោយ​ពិនិត្យ​លើ​លទ្ធផល​នៃ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ។​

ចំពោះ​ការ​ជម្រើស​និស្សិតបែប​មិន​ពេញ​ម៉ោង​ឬ​ក៏​ចំពោះ​សិស្ស​ណា​ដែល​មិន​បាន​ចូល​រួមសម័យ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិក្នុង​ឆ្នាំ​ដែល​ជម្រើស បេក្ខសិស្ស​ទទួល​បាន​កម្រិត​ជម្រើស​ទៅ​ក្នុង​ផ្នែក​ជំនាញ​ជា​គ្រូ​បង្រៀន​និង​បណ្ដា​មុខ​ជំនាញ​ដែល​ផ្ដល់ប័ណ្ណ​ទទួល​ស្គាល់ជំនាញ​វិជ្ជា​ជីវៈ​​ចំពោះវិស័យ​សុខភាពលុះ​ត្រា​តែ៖

លទ្ធផល​នៃការ​សិក្សា​ថ្នាក់​ទី​១២​ជាប់​និទ្ទេសអតិ​កោសល្យ​​ឡើង​ទៅ​ឬ​ក៏​ពិន្ទុ​នៃ​កម្រិត​​មធ្យម​សិក្សា​ទុតិយភូមិ​ចាប់​ពី​៨.០​ឡើង​នេះ​ចំពោះ​ផ្នែក​បណ្ដុះ​បណ្ដាល​ជំនាញ​គ្រូ​បង្រៀន​(លើក​លែង​តែ​ផ្នែក​បណ្ដុះ​បណ្ដាលកាយ​សិក្សា​និង​បង្វឹក​កីឡា,​គរុកោសល្យ​ផ្នែក​តន្រ្តី, គរុកោសល្យ​​ផ្នែក​វិចិត្រកម្ម​, ផ្នែក​អប់​រំ​មត្តេយ្យ​កម្រិត​វិទ្យាល័យ​ជាន់​ខ្ពស់​​និង​បណ្ដាមុខ​ជំនាញ​ខាង​វេជ្ជសាស្ត្រ​, វេជ្ជសាស្ត្រ​បុរាណ​, ឱសថនិង​ទន្តវទន​សាស្ត្រ។

លទ្ធផល​នៃការ​សិក្សា​ថ្នាក់​ទី​១២​ជាប់​និទ្ទេស​កោសល្យ​​ឡើង​ទៅ​ឬ​ក៏​ពិន្ទុ​នៃ​កម្រិត​​មធ្យម​សិក្សា​ទុតិយភូមិ​ចាប់​ពី៦,៥​ឡើងទៅ។ ​នេះ​​ចំពោះ​ផ្នែក​បណ្ដុះ​បណ្ដាល​ជំនាញ​គ្រូ​បង្រៀន​​ផ្នែក​បណ្ដុះ​បណ្ដាលកាយ​សិក្សា​និង​បង្វឹក​កីឡា,​គរុកោសល្យ​ផ្នែក​តន្រ្តី, គរុកោសល្យ​​ផ្នែក​វិចិត្រកម្ម​, ផ្នែក​អប់​រំ​មត្តេយ្យ​កម្រិត​វិទ្យាល័យ​ជាន់​ខ្ពស់​​និង​បណ្ដាមុខ​ជំនាញ​ខាង​ថែ​ទាំ​ជំងឺ​​, វេជ្ជសាស្ត្របង្ការ​​, សម្ភព, បច្ចេកទេស​កែរូបភាព​ធ្មេញ, បច្ចេកទេស​តេស្ត​វេជ្ជសាស្ត្រ​, បច្ចេកទេស​រូបភាព​វេជ្ជសាស្ត្រ​និង​បច្ចេកទេស​កែលំអ​ផ្នែក​អវយវៈ

សេចក្ដី​ព្រាង​អំពី​ការ​ជម្រើស​និស្សិត​ក៏​បាន​កំណត់​ដែរ​ថា បេក្ខសិស្ស​ដែល​ស្ថិត​ក្នុង​បែប​ជម្រើស​អាទិភាព​តាម​មាត្រា​៨​នៃ​បទ​បញ្ញត្តិ​នេះ​រួម​មាន​បេក្ខសិស្ស​​ដែល​ជា​កីឡាករ​ចំណាត់​ថ្នាក់​ទី​១, សិស្ស​ឆ្នើម, កីឡាករ​ដែល​ធ្លាប់​ទទួល​មេដាយ​ក្នុង​ពិធី​សមោសរ​កីឡា​សម្រាប់​សិស្សា​នុសិស្ស​, បណ្ដា​រង្វាន់​វ័យ​ក្មេង​កម្រិត​ជាតិ​ឬ​អន្តរជាតិ​ ឬ​រង្វាន់​ជើង​ឯក​កម្រិត​ជាតិ​ឬ​អន្តរជាតិ​, បេក្ខជន​ផ្នែកគរុកោសល្យ​​តន្ត្រីវិចិត្រ​សិល្បៈ​ដែល​មាន​ពិន្ទុ​ផ្នែក​ប្រឡងទេពកោសល្យ​អាស្រ័យ​ដោយ​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​ចាត់​តាំង​ហើយ​ទទួលលទ្ធផល​ឆ្នើម​(ពិន្ទុ​៩.០ឡើង)បេក្ខជន​ទាំង​នេះ​ពេល​ចុះ​ឈ្មោះ​ពិនិត្យ​ជម្រើស​នៅ​មុខ​ជំនាញ​ដែល​សម​ស្រប​គឺមិន​ចាំ​បាច់​គោរព​តាម​លក្ខខណ្ឌ​កម្រិត​ដែល​អាច​ចូល​រៀនបាន​នោះ​ទេ។​

យោង​តាមតម្រូវ​ការ​ធានា​គុណ​ភាព​ គ្រឹះស្ថាន​បណ្ដុះ​បណ្ដាល​គប្បី​កំណត់​និង​ប្រកាស​កម្រិត​ដែល​អាច​ចូល​រៀន​នៅ​បណ្ដា​មុខ​ជំនាញ និង​វិធាន​ជម្រើស​​និស្សិត​មុន​ពេល​ផុត​កំណត់​​យ៉ាង​ហោច​១០​ថ្ងៃ។

ចំពោះ​បណ្ដា​មុខ​ជំនាញ​ខាង​បណ្ដុះ​បណ្ដាល​គ្រូ​បង្រៀន​និង​មុខ​ជំនាញ​ដែល​ផ្ដល់​ប័ណ្ណ​ទទួល​ស្គាល់ជំនាញ​វិជ្ជា​ជីវៈ​ចំពោះ​វិស័យ​សុខភាពគឺកម្រិត​ដែល​អាច​ចូល​រៀន​បាន​អាស្រ័យដោយ​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​កំណត់​ប៉ុន្តែ​មិន​ត្រូវ​ទាប​ជាង​ការកំណត់​នៅ​វាក្យខណ្ឌ​ទី​១, ទី​២នៃ​មាត្រា​នេះ​ឡើយ។

អត្ថបទ​ដោយ៖ Minh Phong

ប្រែសម្រួល​ដោយ៖ Thach Ngoc Chau

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ឆ្នាំ២០២២ កម្រិតដែលអាចចូលរៀននៅបណ្ដាមុខជំនាញជាគ្រូបង្រៀន និងផ្នែកសុខភាពនឹងជាយ៉ាងណា?