បើកវគ្គសិក្សាភាសាខ្មែរសម្រាប់នគរបាលក្នុងខេត្តត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 30 ឧសភា 2022
- ចុចដង៖ 258
នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មជ្ឈមណ្ឌលភាសាបរទេស - ព័ត៌មានវិទ្យា Victoryនៃសាកលវិទ្យាល័យត្រាវិញ បានប្រារព្ធកម្មវិធីបើកវគ្គសិក្សាភាសាខ្មែរសម្រាប់នគរបាលក្នុងខេត្តត្រាវិញ។ ក្នុងគោលបំណងជំរុញនិងលើកកម្ពស់សមត្ថភាពប្រើប្រាស់ភាសាខ្មែរ ដែលជាតម្រូវការចាំបាច់មួយសម្រាប់កងកម្លាំងនគរបាលដើម្បីអនុវត្តឲ្យបានល្អនូវការងារនយោបាយ និងភារកិច្ចដែលថ្នាក់លើបានចាត់តាំង។
ចូលរួមក្នុងកម្មវិធីនេះ មានវត្តមានរបស់លោកឧត្តមសេនីយ៍ទោ Kien Rinh នាយករងមន្ទីរនគរបាលខេត្តត្រាវិញនិងថ្នាក់ដឹកនាំការិយាល័យនគរបាលខេត្ត។ តំណាងឲ្យសាកលវិទ្យាល័យត្រាវិញ មានអ្នកគ្រូ Thach Thi Dan សាកលវិទ្យាធិការរងនៃសាលា, លោកគ្រូ Lam Quang Vinh ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យភាសា - វប្បធម៌និងវិចិត្រសិល្បៈខ្មែរណាមបូ, អ្នកគ្រូ Cao Thi Hong Cam នាយកមជ្ឈមណ្ឌលភាសាបរទេស - ព័ត៌មានវិទ្យា Victoryរួមជាមួយនឹងលោកគ្រូអ្នកគ្រូជាអ្នកណែនាំ និងសិក្ខាកាមចំនួន២៨រូបដែលជាកងកម្លាំងនគរបាលក្នុងនិងក្រៅខេត្ត។
អ្នកគ្រូ Thach Thi Danសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ
លោកឧត្តមសេនីយ៍ទោ Kien Rinh នាយករងមន្ទីរនគរបាលខេត្តត្រាវិញមានប្រសាសន៍ក្នុងកម្មវិធីបើកវគ្គសិក្សា “កងកម្លាំងនគរបាលម្នាក់ៗត្រូវពង្រឹងស្មារតីទទួលខុសត្រូវ គោរពតាមបទប្បញ្ញត្តិរបស់ថ្នាក់រៀន ឆ្លងកាត់រាល់ឧបសគ្គដើម្បីបំពេញនូវភារកិច្ចសិក្សារបស់ខ្លួន ឲ្យបានល្អតាមការចាត់ចែងរបស់អង្គភាព។ ទន្ទឹមនឹងនោះ ត្រូវបង្កើនសមត្ថភាពប្រើប្រាស់ ទំនាក់ទំនងជាភាសាខ្មែរឲ្យស្ទាត់ជំនាញដើម្បីបម្រើការងារនយោបាយ”។
លោកឧត្តមសេនីយ៍ទោ Kien Rinh នាយករងបម្ទីរនគរបាលខេត្តត្រាវិញ
អ្នកគ្រូ Cao Thi Hong Cam នាយកមជ្ឈមណ្ឌលភាសាបរទេស - ព័ត៌មានវិទ្យា Victory
ក្រោយពីបញ្ចប់វគ្គសិក្សា អ្នករៀននឹងបានវាយតម្លៃសមត្ថភាពភាសាខ្មែរទាំង៤បំណិន (ស្ដាប់ - និយាយ - អាន - សរសេរ) និងទទួលនូវវិញ្ញាបនបត្រភាសាខ្មែរដែលមានតម្លៃប្រើប្រាស់ទូទាំងប្រទេស ប្រសិនបើសម្រេចតាមលក្ខ័ណ្ឌនៃការវាយតម្លៃ។
រូបភាពមួយចំនួនកម្មវិធីបើកវគ្គសិក្សា
អត្ថបទដោយ៖ Xuan Hien
ប្រែសម្រួលដោយ៖ Omnara