ពីធីជូនពានរង្វាន់ការប្រកួតកីឡាបាល់ទាត់នៃសាកលវិទ្យាល័យត្រាវិញ

នា​ព្រឹក​ថ្ងៃ​ទី 27 ឧសភា​ សម្ពន្ធយុវជន​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​បាន​រៀប​ចំ​ពិធី​បូក​សរុប​ និង​ជូន​រង្វាន់​​ចចំពោះ​ការប្រួត​បាល់​ទាត់​​សម្រាប់​សិស្សនិស្សិតបើក​ទូលាយ​ ​ប្រជែង​យក​ពាន​រង្វាន់​​ TVU ឆ្នាំ​២០២២។ ពិធីប្រកួត​បាន​ប្រព្រឹតឡើងចាប់ពីថ្ងៃទី​0៦ ដល់ថ្ងៃទី​​២៧ ខែ ឧសភា

1-1

ថ្នាក់ដឹកនាំសាកលវិទ្យាល័យត្រាវិញនិងកីឡាការិនី​ Huynh Nhu ជូនពានរង្វាន់ដល់ក្រុម​​​ដែលទទួលបានជ័យលាភីលេខក្នុងការប្រកួតកីឡាបាល់ទាត់​ TVU ឆ្នាំ ២០២២។

 ចូល​រួម​​ការ​ប្រកួត​កីឡាបាល់​ទាត់​សម្រាប់​សិស្ស​និស្សិត​បើក​ទូលាយ​ ​ពានរង្វាន់​ TVU ឆ្នាំ ២០២២ មាន​ចំនួន​ ១៥ក្រុម​ មក​ពី​អង្គ​​ភាព​មូល​ដ្ឋាន​ នៃ​សម្ព័ន្ធ​យុវជន​​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ និង​ក្រុម​កីឡា​បាល់ទាត់​​ចំនួន​ ៥​ក្រុម​មក​ពី​វិទ្យាល័​យ​ Vo Van Kiet, Binh Minh, Tam Binh (ខេត្ត​ Vinh Long), Le Quy Don, Chê Ghêvara (ខេត្ត​ Ben Tre)។

 លទ្ធផល​ ពានរង្វាន់​លេខ​១ បាន​ទៅ​សម្ព័ន្ធ​យុវជន​​មហា​វិទ្យាល័យ​ បច្ចេក​វិទ្យា​ពត៌មាន, ពានរង្វាន់លេខ​២​ បាន​ទៅ​សម្ព័ន្ធ​យុវជន​​មហាវិទ្យា​ល័យសេដ្ឋ​កិច្ច​-នីតិសាស្ត្រ​ និង​ពានរង្វាន់លេខ​៣​បាន​ទៅ​សម្ព័ន្ធ​យុវជន​មហា​វិទ្យា​ល័យ​គរុកោសល្យ​​​និងសាលា​វិទ្យាល័យ​ Tam Binh​​ (ខេត្ត​ Vinh Long) ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​។​ លើស​ពីនេះទៅទៀត​ គណៈ​ចាត់​តាំង​​ក៏​បាន​ជូន​រង្វាន់​បុគ្គល​អ្នក​ចាំ​ទី​ល្អ​បំ​ផុត​ និង​អ្នក​ស៊ូត​បញ្ចូល​ទី​ច្រើន​​ជាង​គេ​ក្នុង​ការ​ប្រកួត​។

 ក្នុង​ឱកាស​នេះ សម្ព័ន្ធ​យុវជន​​សាកល​វិទ្យាល័យ​ត្រា​វិញ​បាន​រៀប​ចំ​ជួប​សំណេះ​សំណាល​ជា​មូយ​កីឡាការិនី​ Huynh Nhu ប្រធាន​ក្រុម​កីឡាបាល់​ទាត់​នា​រី​វៀតណាម​, ជា​កូន​ចៅ​របស់​ខេត្ត​ត្រាវិញ ដែល​ទើប​តែ​ធ្វើ​បាន​ល្អ​ជា​មួយ​មិត្ត​រួម​ក្រុម​​ដណ្ដើម​យក​មេដាយមាស​ SEA GAMES 31។ ពិធី​ជំនួប​សំណេះសំ​ណាល​​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​រីករាយ​ ពោពេញ​ទៅ​ដោយ​មោទនភាពជាតិ។

 ប្រភព៖ https://www.baotravinh.vn/the-thao/tong-ket-giai-bong-da-truong-dai-hoc-tra-vinh-mo-rong-18244.html

 ព័ត៌មាន​, រូបថត៖ Ba Thi

 ប្រែ​សម្រួល​ដោយ៖ Ngoc Han

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ពីធីជូនពានរង្វាន់ការប្រកួតកីឡាបាល់ទាត់នៃសាកលវិទ្យាល័យត្រាវិញ