បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត Saxionប្រទេសហូឡង់ នឹងសាកលវិទ្យាល័យត្រាវិញ

ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២២ វិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថាននៃសាកលវិទ្យាល័យត្រាវិញ បានទទួលគណៈប្រតិភូដែលមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត Saxionប្រទេសហូឡង់ ដែលមកបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យត្រាវិញ។

 1-1

វិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថាននៃសាកលវិទ្យាល័យត្រាវិញទទួលគណៈប្រតិភូដែលមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត Saxionប្រទេសហូឡង់

បន្ទាប់ពីដំណើរទស្សនកិច្ចកាលពីថ្ងៃទី ២០ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២២ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត Saxionប្រទេសហូឡង់របស់គណៈប្រតិភូវិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថានសាកលវិទ្យាល័យត្រាវិញ ដែលដឹកនាំដោយបណ្ឌិត Tran Thi Ngoc Bichនាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថាននៃសាកលវិទ្យាល័យត្រាវិញ។ លោកសាស្ត្រាចារ្យ Harry Futselaarប្រធានក្រុមស្រាវជ្រាវអំពីបច្ចេកវិទ្យាទឹកនិងលោកស្រី Ngo Bich Ngocជានាយកសហប្រតិបត្តិការយុទ្ធសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត Saxionប្រទេសហូឡង់ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថាននៃសាកលវិទ្យាល័យត្រាវិញ អំពីកិច្ចសហប្រតិបត្តិការរវាងសាលាទាំងពីលើវិស័យ៖ បរិស្ថាន បច្ចេកទេសនិងបច្ចេកវិទ្យា សេដ្ឋកិច្ចចក្រា និងកសិកម្មបៃតង។

1-2

លោកគ្រូអ្នកគ្រូជួប​ជុំ​ពិភាក្សា​អំពីគម្រោងសហការរវាងសាលាទាំងពីរ

តំណាងសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត Saxionប្រទេសហូឡង់ លោកសាស្ត្រាចារ្យ Harry Futselaarបានចែករំលែកអំពីសក្តានុភាពលើកិច្ចសហប្រតិបត្តិការរវាងសាលាទាំងពី ជាពិសេសលើវិស័យបរិស្ថាន។ លោកបានឲ្យដឹងថា ការបង្កើនភាពសហការ ស្រាវជ្រាវ អនុវត្តបច្ចេកទេសទំនើបៗ ដើម្បីដោះស្រាយបញ្ហាក្នុងវិស័យផ្គត់ផ្គង់ទឹក ការដោះស្រាយបញ្ហាបំពុល​បរិស្ថាន គឺជាបញ្ហាចាំបាច់និងត្រូវការយកចិត្តទុកដាក់ ជំរុញក៏ដូចជាការចូលរួមរបស់អ្នកវិទ្យាសាស្ត្រនិងសហគ្រាស។

1-3

លោកសាស្ត្រាចារ្យ Harry Futselaarប្រធានក្រុមស្រាវជ្រាវអំពីបច្ចេកវិទ្យាទឹកនៃសាកលវិទ្យាល័យ
វិទ្យាសាស្រ្តអនុវត្ត
Saxion ប្រទេសហូឡង់

លោកបណ្ឌិត Pham Kim Longនាយកវិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថាននៃសាកលវិទ្យាល័យត្រាវិញបានថ្លែងអំណរគុណដល់គណៈប្រតិភូភាគីហូឡង់ដែលបានមកពិភាក្សានិងសហការជាមួយវិទ្យាស្ថាននិងសាលា។ លោកបណ្ឌិត Pham Kim Longក៏បានសំដែងនូវគោលបំណងរបស់លោកគឺការសហការស្រាវជ្រាវដើម្បីរកនូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធាននិងបរិស្ថានទឹក រុករកខ្សែទឹកក្រោមដីនៅតំបន់វាលរាបទន្លេគឺវឡុង និងខេត្តជាប់ជាមួយសមុទ្រ ក្នុងបរិបទដែលធនធានទឹកមួយថ្ងៃកាន់តែបាត់បង់ទៅដោយសារការប្រែប្រួលនៃអាកាសធាតុ។ លោកជឿជាក់ថា ក្រុមអ្នកជំនាញរបស់សាកលវិទ្យា​ល័យ​និង​ក្រុម​ស្រាវជ្រាវ​អំពី​ដេល​មានលោក សាស្ត្រចារ្យ Harry Futselaarជា​ប្រ​ធាន​នឹងរួមចំណែកបង្កើត​បាន​ជា​សារប្រ​យោជន៍ក្នុងបណ្តាគម្រោងលើកកម្ពស់សមត្ថភាពគ្រប់គ្រងធនធានទឹក អនុវត្តនូវបច្ចេកវិទ្យាទំនើបៗ និងល្អសម្រាប់បរិស្ថាន ដើម្បីកែលម្អនិងគ្រប់គ្រងទឹកនៅប្រទេសវៀតណាម វាលរាបទន្លេគឺវឡុងនិងបណ្តាខេត្តជាប់សមុទ្រ។

 

1-4

លោកបណ្ឌិត Pham Kim Longនាយកវិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថានរាយការណ៍អំពីស្ថានភាព
នៃវិស័យទឹកនៅប្រទេសវៀតណាម

លោកស្រីNgo Bich Ngocនាយកសហប្រតិបត្តិការយុទ្ធសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្តSaxionប្រទេសហូឡង់បានឲ្យដឹងអំពីសារសំខាន់នៃដៃគូសហការលើវិស័យបរិស្ថានបចេ្ចកទេសបច្ចេកវិទ្យាសេដ្ឋកិច្ចចក្រានិងកសិកម្មបៃតងជាពិសេសកិច្ច​សហប្រតិបត្តិការរដ្ឋ - ឯកជនរវាងសាលារៀន សហគ្រាស និងរដ្ឋាភិបាល (Public and Private Partnerships)ជាងនេះទៅទៀតការបង្កើតគម្រោងគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធិភាពត្រូវតែមានការវិនិយោគជាយូរអង្វែងផ្នែកហិរញ្ញវត្ថុព្រមទាំងជំនួយខាងបច្ចេកទេសហិរញ្ញវត្ថុនិងធនធានមនុស្សអំពីរដ្ឋាភិបាលហូឡង់ក្រុមហ៊ុនសហគ្រាសធំៗជំនាញខាងវិនិច្ឆ័យទឹកនៅប្រទេសហូឡង់។

1-5

លោកស្រី Ngo Bich Ngocនាយកសហប្រតិបត្តិការយុទ្ធសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត Saxionប្រទេសហូឡង់

លោកស្រីបណ្ឌិត Tran Thi Ngoc Bichនាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថានបានស្នើឲ្យមានការបើកទូលាយលើកិច្ចសហប្រតិបត្តិការរវាងសាលាទាំងពីរលើវិស័យវិទ្យាសាស្រ្តអនុវត្តបរិស្ថានមានដូចជា៖ ដោះដូរអ្នកជំនាញ គ្រូបង្រៀននិងនិស្សិត ជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនេះ​ អនុវត្តកម្មវិធីបណ្តុះបណ្តាលមុខ​ជំនាញ​ពីរ​ទន្ទឹម​គ្នាផ្នែកបច្ចេកទេសបរិស្ថាន(បែប 3+1)និងចាត់តាំងសិក្ខាសាលាជំនាញបរិស្ថានជារៀងរាល់ត្រីមាស។

1-6

រាប់ពីឆ្វេងទៅស្តាំ លោកសាស្ត្រាចារ្យ Harry Futselaarជាប្រធានក្រុមស្រាវជ្រាវអំពីបច្ចេកវិទ្យាទឹក, លោកស្រី Ngo Bich Ngocនាយកសហប្រតិបត្តិការយុទ្ធសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត Saxionប្រទេសហូឡង់ និងលោកស្រីបណ្ឌិត Tran Thi Ngoc Bichនាយករងនៃវិទ្យាស្ថានបច្ចេកវិទ្យាបរិស្ថាននៃសាកលវិទ្យាល័យត្រាវិញ

ក្នុងថ្ងៃនោះផងដែរ គណៈប្រតិភូបានទៅទស្សនា សង្កេតស្ថានភាពពិតអំពីការគ្រប់គ្រង ប្រើប្រាស់និងវិនិច្ឆ័យទឹកនៅតាមតំបន់ទេសចរណ៍ក្រុម​ហ៊ុន​អង្គភាពផ្គត់ផ្គង់ទឹកក្នុងខេត្តត្រាវិញដើម្បីសិក្សាបន្ថែមអំពីតម្រូវការ ស្ថានភាព និងបច្ចេកទេសដែលកំពុងបានប្រើប្រាស់ក្នុងការគ្រប់គ្រងទឹក ក៏ដូចជាបញ្ហាប្រឈមរបស់បុគ្គល ក្រុមហ៊ុន អាជីវកម្ម និងអង្គការនានាក្នុងខេត្តត្រាវិញ។ ឆ្លងតាមរយៈនោះ កំណត់បានគម្រោងស្រាវជ្រាវ ទិសដៅសហការយូរអង្វែង រកឃើញនូវដំណោះស្រាយទាន់ហេតុការ ប្រសិទ្ធិភាព និងល្អសម្រាប់បរិស្ថាន ក្នុងការគ្រប់គ្រងនិងវិនិច្ឆ័យប្រភពទឹកសម្រាប់វាលរាបទន្លេគឺវឡុង ជាពិសេស ខេត្តត្រាវិញនាពេលអនាគត។

1-7

ដំណើរសង្កេតការណ៍នៅរមណីយដ្ឋានCon Chim

1-8

ស្សនាដំណើរការវិនិច្ឆ័យទឹកសំណល់នៅក្រុមហ៊ុនច្នៃជលផល​ Mekong

1-9

សង្កេតស្ថានភាពវិនិច្ឆ័យទឹកនៅក្រុមហ៊ុនផ្គត់ផ្គង់ទឹកខេត្តត្រាវិញ

1-10

លោកសាស្ត្រាចារ្យ Harryចែករំលែកអំពីគម្រោងវិទ្យាសាស្ត្រអនុវត្តបរិស្ថាន ជាពិសេសអំពីការ
វិនិច្ឆ័យ និងផ្គត់ផ្គង់ទឹកនៅក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតផ្គត់ផ្គង់ទឹក Sencoត្រាវិញ

1-11

ជួប​ពិភាក្សា​និងទស្សនាបច្ចេកវិទ្យាវិនិច្ឆ័យទឹកនៅរោងចក្រថាមពលអគ្គិសនីដើរដោយចំហេះធ្យូងថ្ម Duyen Hai 1

បញ្ចប់ដំណើរទស្សនកិច្ច សាលាទាំងពីរបានឯកភាពគ្នានូវរាល់ចំណុចដែលបានស្នើសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងខែកក្តដា ឆ្នាំ ២០២២ អំពីការដោះដូរនិស្សិត រៀបចំកិច្ចពិភាក្សាស៊ីជម្រៅអំពីបរិស្ថាន អនុវត្តកម្មវិធីស្រាវជ្រាវសម្រាប់និស្សិតនិងគ្រូបង្រៀងនៃសាលាទាំងពីរ។ ទន្ទឹមនឹងនេះ អនុវត្តកម្មវិធីជាយូរអង្វែងអំពីគម្រោងស្រាវជ្រាវសហការរដ្ឋ - ​ ឯកជនរវាង សាលារៀន សហគ្រាស និងរដ្ឋាភិបាល កម្មវិធីសហការនិងអាហារូបករណ៍ទាក់​ទង​ការ​បណ្តុះ​បណ្តាល​មុខ​ជំនាញ​ពីរ​ទន្ទឹម​គ្នាតាម​បែប (3+1)សម្រាប់ផ្នែកបច្ចេកទេសបរិស្ថាន។

1-12

1-13

តំណាងសាលាទាំងពីរបានឯកភាពនូវគម្រោងនៃ​កិច្ចសហប្រតិបត្តិការនិងជូនវត្ថុអនុស្សាវរីយ៍ដំណើរបំពេញទស្សនកិច្ចនៅសកលវិទ្យាល័យត្រាវិញនៃសកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត Saxion ប្រទេសហូឡង់ គឺជាជំហានសំខាន់មួយសម្រាប់​ផ្សារភ្ជាប់និងសហការស្រាវជ្រាវ បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចតំបន់ឆ្ពោះទៅរកស្ថិរភាព។

Ngọc Bích – Thanh Ngân – Hoàng Tín

 HH-ĐK  

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន បើកទូលាយកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថានរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត Saxionប្រទេសហូឡង់ នឹងសាកលវិទ្យាល័យត្រាវិញ