ពិធីសម្ពោធនិងទទួលស្គាល់សំណង់ “គំនូរលើជញ្ជាំង”
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 11 កក្កដា 2022
- ចុចដង៖ 357
កាលពីព្រឹកថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ គណៈអធិការនៃសាកលវិទ្យាល័យត្រាវិញបានរៀបចំកម្មវិធីទទួលស្គាល់សំណង់ “គំនូរលើជញ្ជាំង” នៅមុខទីធ្លាមហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនៃសកលវិទ្យាល័យត្រាវិញ។
ភ្ញៀវកិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ជាមួយគំនូរ “ដាល់អំបុក“
អញ្ជើញចូលរួមកម្មវិធី មានការចូលរួមរបស់លោក Nguyen Quynh Thienជាសមាជិកនៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ;លោក Do Manh Haជានាយករងនៃក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ពាណិជ្ជកម្ម Mekong Center;លោកស្រីThach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ជាមួយសមាជិកក្រុមវិចិត្រករគំនូរត្រាវិញ; ថ្នាក់ដឹកនាំការិយាល័យ មហាវិទ្យាល័យ ព្រមទាំងនិស្សិតនៃសាលាក៏បានអញ្ជើញចូលរួមផងដែរ។
សំណង់ “គំនូរលើជញ្ជាំង” មានផ្ទៃក្រឡា ២២៨ម៉ែត្រការ៉េ ដោយមានតម្លៃ ១០០,០០០,០០០ដុង រួមមានគំនូរចំនួន១៥ផ្ទាំងដូចជា៖ រាជវាំងថាំងឡុង, វត្តសសរមួយ(ហាណូយ), ស្ថាបត្យកម្មរាជធានីបុរាណ Hue, វិថីបុរាណHoi An, តំបន់ពិសិដ្ឋMy Son, ផ្សារBen Thanh(ទីក្រុងHo Chi Minh), បូជនីយដ្ឋានHo Chi Minh, សកម្មភាពដាល់អំបុក, វត្តអង្គ, គូស្រះស្រី, ខ្លោងទ្វារវត្តកំពង់និគ្រោធ, សកម្មភាពប្រណាំងទូក-ង, របាំព្រះរាជទ្រព្យ, វង់ភ្លេងពិណពាទ្យខ្មែរ, សកម្មភាពដង្ហែកឋិនទាន (ត្រាវិញ) ដែលក្រុមវិចិត្រករត្រាវិញបានចំណាយពេលអស់៣០ថ្ងៃ សម្រាប់គូរ ដោយមានការឧបត្ថម្ភរបស់ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍ពាណិជ្ជកម្ម Mekong Center។
និស្សិតសាកលវិទ្យាល័យត្រាវិញកំពុងទស្សនា “គំនូរលើជញ្ជាំង”
អត្ថន័យនៃសំណង់គឺ ដើម្បីអប់រំស្មារតីស្នេហាជាតិលើកទឹកចិត្តការស្រឡាញ់មាតុភូមិ និងសុឆន្ទៈអភិវឌ្ឍន៍ទឹកដីនៃលោកគ្រូ អ្នកគ្រូ និស្សិតនិងអ្នកភូមិប្រកបដោយទឹកចិត្តរក្សាក៏ដូចជាលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ និងមាតុភូមិតាមរយៈគំនូររស់រវើកនេះ៕
ប្រភព៖ https://www.baotravinh.vn/xa-hoi/nghiem-thu-cong-trinh-tuong-bich-hoa-21971.html
អត្ថបទដោយ៖Hong Nhung
ប្រែសម្រួលដោយ៖ Omnara