ស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម ឧបត្ថម្ភគំនិតច្នៃប្រតិដ្ឋ ជំរុញអភិវឌ្ឍកសិកម្មចីរភាព

TVU – កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម និងសាកលវិទ្យាល័យត្រាវិញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧបត្ថម្ភដល់គម្រោង "ជំរុញអនុវត្តបច្ចេកវិជ្ជាស្រោចស្រពលិចនិងស្ងួតឆ្លាស់គ្នាក្នុងការបង្កបង្កើនផលស្រូវនៅតំបន់វាលរាបទន្លេគឺវឡុង" ដើម្បីលើកកម្ពស់សមត្ថភាពស៊ាំនឹងការបម្រែបម្រួលអាកាសធាតុជូនប្រជាកសិករ។

dddd-2048x1152

ការផលិតស្រូវអង្ករមានតួនាទីមួយយ៉ាងសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់តំបន់វាលរាបទន្លេគឺវឡុង និងទូទាំងប្រទេស។ ប៉ុន្តែ ក្នុងអំឡុងប៉ុន្មានឆ្នាំជិតៗនេះ ស្ថានភាពបង្កបង្កើនផលស្រូវនៅស្ទើរតែគ្រប់ភូមិភាគក្នុងតំបន់កំពុងប្រឈមមុខនឹងការលំបាកច្រើន ដោយសារការបម្រែបម្រួលអាកាសធាតុ កង្វះខាតទឹកស្រោចស្រព ដោយសារគ្រោះរាំងស្ងួត និងជ្រាបទឹកប្រៃ។

គម្រោងត្រូវបានអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣ និងដាក់ចេញនូវទិសដៅឧបត្ថម្ភបច្ចេកទេសដល់សមាជិកសហករណ៍ដែលជំនាញធ្វើស្រែនៅខេត្តចំនួនពីរគឺត្រាវិញ និងកឹនធើ ឆ្លងតាមរយៈការហ្វឹកហ្វឺននៅលើវាលស្រែ (FFS)។ វគ្គហ្វឹកហ្វឺន FFS នឹងជួយឱ្យកសិករយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃការអនុវត្តប្រិតសំចៃទឹក ឆ្លងតាមរយៈនោះជំរុញការបើកទូលាយនូវបច្ចេកទេសបង្កបង្កើនផលស្រូវជឿនលឿន។

តាមការគ្រោងទុក ពេលបញ្ចប់គម្រោង នឹងមានគ្រួសារប្រជាជនចំនួន១២០(ក្នុងនោះតិចបំផុត ៣០% ជាស្ត្រី) នៅត្រាវិញនិងកឹនធើបានទទួលប្រយោជន៍ដោយផ្ទាល់ពីសកម្មភាពរបស់គម្រោង។

អត្ថបទ​ដោយ៖ Vu Bang

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន ស្ថានឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម ឧបត្ថម្ភគំនិតច្នៃប្រតិដ្ឋ ជំរុញអភិវឌ្ឍកសិកម្មចីរភាព