សាកលវិទ្យាល័យត្រាវិញ គៀងគរអ្នកស្ម័គ្រចិត្តជាង ៦០០នាក់ ដើម្បីជួយផ្ដល់កម្លាំងសម្រាប់រដូវកាលប្រឡង

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២។ ដើម្បីរួមចំណែកដល់ភាពជោគជ័យនៃការប្រឡងឆ្នាំនេះ សាកលវិទ្យាល័យត្រាវិញបានគៀង​គរអ្នកស្ម័គ្រចិត្តជាង ៦00នាក់ ដែលជានិស្សិត ដើម្បីចូលរួមក្នុងការជួយជំរុញកម្លាំងនិង គាំទ្របេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

3-13

 3-14 

សមាគមនិស្សិតនៃសាកលវិទ្យាល័យត្រាវិញ បានបង្កើតក្រុមយុវជនស្ម័គ្រចិត្តចំនួន ៣១ក្រុម ដើម្បីជួយជំរុញកម្លាំងសម្រាប់រដូវកាលប្រឡង ចូលរួមក្នុងសកម្មភាពដូចជា​គាំទ្រទទួល និងជូនដំណើរបេក្ខជន រក្សាសណ្តាប់ធ្នាប់ចរាចរណ៍សុវត្ថិភាពតាមខ្លោងទ្វារសាលា។ ផ្តល់ទឹក អាហារពេលព្រឹក របាំងមុខ បរិក្ខា​សិក្សាគ្រប់ប្រភេទសម្រាប់ការប្រឡងដល់បេក្ខជន... ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានទទួលការគាំទ្រក៏ដូចជាប្រមូលផ្ដុំធនធានសង្គមទាំងអស់ ដើម្បីរួមគ្នាជួយឧបត្ថម្ភបេក្ខជនក្នុងការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២។

បងស្រី Pham Le Phuong Thao លេខាធិការរងសម្ពន្ធយុវជនសាកលវិទ្យាល័យត្រាវិញ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមនិស្សិតសាកលវិទ្យាល័យត្រាវិញ មានប្រសាសន៍ថា កម្មវិធី "ជួយជំរុញកម្លាំងសម្រាប់រដូវកាលប្រឡង" ឆ្នាំ២០២២ ត្រូវបានផ្លាស់ប្ដូរថ្មីក្នុង​ការ​ចង្អុលណែនាំនិងការអនុវត្ត ដើម្បីគាំទ្រឱ្យកាន់តែប្រសើរឡើងសម្រាប់បេក្ខជន។បណ្ដាអង្គភាពចំណុះ​សម្ព័ន្ធយុវជន​សាលា​បាន​ចាត់​តាំង​សកម្មភាពជាច្រើនដើម្បីគាំទ្រ និងលើកទឹកចិត្តបេក្ខជនមុនពេលប្រឡងបញ្ចប់ការសិក្សា បង្ក​លក្ខណៈ​ល្អបំផុតសម្រាប់បេក្ខជនក្នុងការប្រឡង រួមចំណែកក្នុង​ការ​ធានា​កម្មវិធី​ប្រឡងប្រកប​ដោយសុវត្ថិភាព ម៉ឺងម៉ាត់ និងស្របតាមបទប្បញ្ញត្តិ។

 ក្រុមអ្នកស្ម័គ្រចិត្ដ សមាជិកសម្ព័ន្ធ និងយុវជនដែលចូលរួមក្នុងកម្មវិធីលើកកម្ពស់ស្មារតីឈានមុខ ស្ម័គ្រចិត្ដ ចូលរួមយ៉ាងសកម្មក្នុងការណែនាំ គាំទ្របេក្ខជន និងក្រុមគ្រួសារ សម្រេច​កិច្ច​ការ​ដែល​បាន​កំណត់ដោយជោគជ័យ គោរពតាមច្បាប់នៃកម្មវិធី, ធានាបាននូវតម្រូវការអំពី​ពេលវេលា។

 និស្សិត Le Minh Giau លេខាសម្ព័ន្ធយុវជនមហាវិទ្យាល័យ ភាសា​​ វប្បធម៌ និងវិចិត្រ​សិល្បៈខ្មែរណាមបូ ប្រធានសមាគមនិស្សិតស្រុក Cau Ngang បានឲ្យដឹងថា៖ កម្មវិធី “ជួយជំរុញកម្លាំងសម្រាប់រដូវកាលប្រឡង” បានក្លាយទៅជាសកម្មភាពស្ម័គ្រចិត្តដ៏មានអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ ទាក់ទាញការចូលរួមពីសមាជិកសម្ព័ន្ធយុវជន និងនិស្សិតជាច្រើន បានសង្គមអោយ​តម្លៃខ្ពស់។ ឆ្លង​តាម​កម្មវិធី​នេះ​ បង្កើតបរិយាកាសសម្រាប់យុវជន និងនិស្សិតលើកកម្ពស់ស្មារតីឈានមុខ ស្ម័គ្រចិត្ត បង្កើន​ចំណង​សាមគ្គី​ស្រឡាញ់ទៅវិញទៅមក និងស្មារតីទទួលខុសត្រូវអំពីខ្លួន​ចំពោះសហគមន៍។

 នៅមណ្ឌលប្រឡងនៃសាលាអនុវិទ្យាល័យ Ly Tu Trong (ទីក្រុងត្រាវិញ) បេក្ខនារី Thach Chau Y សិក្សាសាលាសាកលជនជាតិអន្តេវាសិកវិទ្យាល័យ​ខេត្តត្រាវិញ បានអោយដឹង​ថា៖បងៗ​ដែលជា​អ្នកស្ម័គ្រចិត្តនៃសាកលវិទ្យាល័យត្រាវិញ ពិតជារួសរាយរាក់ទាក់ណាស់។ ពេល​ប្អូនមក​ដល់​ខ្លោង​ទ្វារ​ភ្លាម បងៗ​​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ណែនាំ​ដោយ​អស់ពីចិត្ត។ អ្នកស្ម័គ្រចិត្តចាត់ទុកប្អូនៗដូចសាច់ញាតិរបស់គាត់។

យោងតាមព័ត៌មានរបស់គណៈកម្មាការចាត់តាំង​ពិធី​ប្រឡងមធ្យមសិក្សាទុតិយភូមិខេត្តបានឲ្យដឹងថា នៅថ្ងៃធ្វើ​បែបបទ​ដើម្បី​ចូលរួម​ប្រឡង ទូទាំងខេត្តមានបេក្ខជនសរុបចំនួន ៩៤៨៩នាក់ ក្នុងនោះប្រព័ន្ធអប់រំសាកលមាន ៩០០៧នាក់ ហើយប្រព័ន្ធអប់រំជាប្រចាំមានបេក្ខជនចំនួន ៤៨២នាក់។ បេក្ខជនចំនួន ៨៣៧៨នាក់​ បានចុះឈ្មោះប្រឡងដើម្បីពិនិត្យសម្រាប់ការទទួលស្គាល់បញ្ចប់ការសិក្សា និង ពិនិត្យសម្រាប់ការជ្រើស​រើសចូលរៀន​កំរិតបរិញ្ញាបត្រ។ ​​បេក្ខជនចំនួន ៧៨១នាក់ បានចុះឈ្មោះប្រឡង​​ដើម្បីពិនិត្យសម្រាប់ការទទួលស្គាល់   សញ្ញា​​បត្រមធ្យមសិក្សាទុតិយភូមិតែប៉ុណ្ណោះ នៅសល់បេក្ខជនចុះឈ្មោះប្រឡងដើម្បីពិនិត្យសម្រាប់ការជ្រើស​រើសចូលរៀន​កំរិតបរិញ្ញាបត្រ។ ខេត្ត​បាន​បង្កើត​គណៈកម្មការ​ចាត់តាំង​កម្មវិធី​ប្រឡង​ ​ដោយ​មាន​មណ្ឌល​​ប្រឡងជា​ផ្លូវ​ការ​ចំនួន៣០​ និង​បន្ទប់​ប្រឡងចំនួន៤២៦ ។ មណ្ឌល​​ប្រឡង​ត្រូវ​បាន​ដាក់​នៅ​តាមសាលា​​​វិទ្យាល័យ អនុវិទ្យាល័យ ទូទាំង ០៩ ស្រុក ក្រុង ក្នុង​ខេត្ត។

 អត្ថបទដោយ៖​ Hoang Nam

 ប្រែ​សម្រួល​ដោយ៖ Diem Phuc

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ គៀងគរអ្នកស្ម័គ្រចិត្តជាង ៦០០នាក់ ដើម្បីជួយផ្ដល់កម្លាំងសម្រាប់រដូវកាលប្រឡង