សិក្ខាសាលាវិទ្យាសាស្ត្រ៖ "ទិសដៅស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្ត្រសម្ភារៈ"

3-0

ដើម្បីបំពេញតម្រូវការអភិវឌ្ឍ និងផ្ទេរបច្ចេកវិទ្យានៅតំបន់វាលរាបទន្លេគឺវឡុង សាកលវិទ្យាល័យត្រាវិញបាននឹងកំពុងជំរុញយ៉ាងខ្លាំងចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រ។ ក្នុងរយៈពេល៥ឆ្នាំកន្លង​មក​ជិតៗនេះ សាកលវិទ្យាល័យបានអនុវត្តជិត ១00 គម្រោងនៅគ្រប់កម្រិតក្នុងវិស័យ​ស្រាវ​ជ្រាវផ្សេងៗ។​ ក្នុងនោះមានប្រធានបទអនុវត្តមួយចំនួន ដែលត្រូវបានផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅជាការអនុវត្តជាក់ស្ដែង៖ តួយ៉ាងដូចជា គំរូផលិតស្រូវស្តង់ដារ VietGap, គំរូបង្កាត់អំប្រ៊ីយ៉ុងដូងខ្ទិះ, គំរូផលិតបន្លែសុវត្ថិភាព, គំរូ​និស្សិតដាំឪឡឹកនិងគ្រប់គ្រងដោយខ្លួនឯង, គំរូ​ដាំផ្សិតអាបឡូន និងគំរូ​ចិញ្ចឹមក្តាមសមុទ្រនៅ Duyen Hai ។ល។បានរួមចំណែកនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចមួយចំនួនក្នុងកិច្ចការផលិតរបស់ខេត្ត។

ជាមួយនឹងលទ្ធផលដែលសម្រេចបាន និងដើម្បីបង្កើតទីលានសិក្សា ដោះដូរការសិក្សា ដោះដូរចំណេះដឹងវិជ្ជាជីវៈ និងបទពិសោធន៍ស្រាវជ្រាវរវាងគ្រូបង្រៀន អ្នកស្រាវជ្រាវ និងអ្នកជំនាញឯកទេស​ក្នុងវិស័យវិទ្យាសាស្ត្រសម្ភារៈ។ សាកលវិទ្យាល័យត្រាវិញបានរៀបចំចាត់តាំងអង្គសិក្ខាសាលាវិទ្យាសាស្ត្រ ក្រោម​ប្រ​ធានបទ​ "ទិសដៅស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្ត្រសម្ភារៈ"។

អង្គសិក្ខាសាលានេះ បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកវិទ្យាសាស្ត្រជាច្រើន ដែល​មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវនានា។ ក្នុង​នោះ​ មាន​ការ​ចូល​រួម​របស់​អ្នក​វិទ្យា
សាស្ត្រ​ប្រមាណ ​២០ ​
រូបដែលមក​ពី​សមាគម វិទ្យាស្ថាន និង​សាកល​វិទ្យា​ល័យ​ដូច​ជា៖ សមាគម​វិទ្យាសាស្ត្រ​សម្ភារៈវៀត​ណាម,វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សម្ភារៈអនុវត្តន៍ (បណ្ឌិត្យសភា​​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​វៀតណាម) វិទ្យាស្ថាន​បច្ចេកវិទ្យា​គីមី (បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​វៀត
ណាម) សាកលវិទ្យាល័យវិទ្យាសាស្ត្រពិត (សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ)….។

ពេលវេលាចាត់តាំងអង្គសិក្ខាសាលា៖ ម៉ោង ៨:៣០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២

ទីតាំង៖ បន្ទប់ប្រជុំទី៤ (WS4), មណ្ឌលទី១, សាកលវិទ្យាល័យត្រាវិញ – លេខ ១២៦, វិថី Nguyen Thien Thanh, អនុសង្កាត់លេខ៤, សង្កាត់លេខ, ក្រុងត្រាវិញ, ខេត្តត្រាវិញ ។

ព័ត៌មានទំនាក់ទំនង៖

មហាវិទ្យាល័យគីមីអនុវត្ត - សាកលវិទ្យាល័យត្រាវិញ

អាសយដ្ឋានៈ លេខ១២៦ វិថី Nguyen Thien Thanh,អនុសង្កាត់លេខ៤, សង្កាត់លេខ, ក្រុងត្រាវិញ, ខេត្តត្រាវិញ ។​

ទូរស័ព្ទ៖ 0964 896 974​ (លោក Nguyen Tan Tai – ដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសម្ភារៈ
មហាវិទ្យាល័យគីមីអនុវត្ត)

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សិក្ខាសាលាវិទ្យាសាស្ត្រ៖ "ទិសដៅស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្ត្រសម្ភារៈ"