សម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញជាមួយនឹងសំណង់ កិច្ចការមានអត្ថន័យជាច្រើន
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 25 សីហា 2022
- ចុចដង៖ 350
យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ២០២២ សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញ មានយុវជនចំនួន៤០នាក់ បានចូលរួមជាប្រចាំការនៅឃុំហ្វាតឹង ស្រុកកូវកែ និងឃុំថាញ់ហ្វាសើង ស្រុកកូវង៉ាង និងយុវជនចំនួន១០៥នាក់ទៀតបានចូលរួមមិនប្រចាំការនៅក្នុងក្រុមជំនាញចំនួន០៧។
យុវជនប្រចាំការនៅឃុំហ្វាតឹងស្រុកកូវកែ ចូលរួមជួសជុលកន្លែងកម្សាន្តសប្បាយសម្រាប់កុមារ
ពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្តរបស់សម្ព័ន្ធយុវជនចូលរួមនូវកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច- សង្គមកិច្ច កសាងជនបទថ្មី បង្កើតនូវបរិស្ថានដើម្បីយុវជនលត់ដំបំណិនជីវិត បំណិនសង្គម រួមវិភាគទានក្នុងការបង្កើននូវសាមគ្គីភាព រួបរួមយុវជននិងពង្រឹងគុណភាពនៃអង្គការសម្ព័ន្ធយុវជន។ ឆ្លងតាមរយៈយុទ្ធនាការនេះ ដើម្បីរួមចំណែកអប់រំប្រពៃណី សីលធម៌រស់នៅដល់យុវជន។
លោកសាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង ប្រធានបញ្ជាការយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលនៃសាកលវិទ្យាល័យត្រាវិញឆ្នាំ២០២២ ឲ្យដឹងថា៖ ក្រោមប្រធានបទ “យុវជនសាកលវិទ្យាល័យត្រាវិញមានគំនិតច្នៃប្រតិដ្ឋ ឈានមុខ ស្ម័គ្រចិត្តដើម្បីសហគមន៍” យុទ្ធនាការលំដាប់ថ្នាក់សាលា រួមមានកម្មវិធី “ជំនួយកម្លាំងរដូវប្រឡង” និងយុទ្ធនាការ “ស្ម័គ្រចិត្តរដូវវិស្សមកាលបៃតង” ដោយមានការចូលរួមរបស់យុវជនប្រចាំការចំនួន៤០នាក់ នៅទីតាំងចំនួន០២គឺ ឃុំហ្វាតឹង (ស្រុកកូវកែ) និងឃុំថាញ់ហ្វាសើង (ស្រុកកូវង៉ាង) ជាមួយនឹងយុវជនមិនប្រចាំការចំនួន១០៥នាក់ បានចូលរួមក្នុងក្រុមជំនាញចំនួន០៧ រួមមាន៖ ផ្សព្វផ្សាយបង្ការ ប្រឆាំងលង់ទឹកនិងបង្រៀនហែល ជួសជុលឧបករណ៍អគ្គិសនីនិងដាក់អំពូលភ្លើងបំភ្លឺ សង់បន្ថែមនិងជុសជុលកន្លែងប្រជុំជីវភាព កម្សាន្តសប្បាយសម្រាប់កុមារ; ហ្វឹកហ្វឺន ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ផ្សព្វផ្សាយច្បាប់ ផ្សព្វផ្សាយនិងថែទាំសុខភាពក្រោយកូវីដ-១៩ និងក្រុមបង្រៀនភាសាអង់គ្លេស។
យុទ្ធនាការបានចាប់ផ្ដើមពីថ្ងៃ០៩ខែកក្កដាដល់ថ្ងៃទី១៥ខែសីហា ជាមួយនឹងភាគកម្រិតមូលដ្ឋានមួយចំនួនត្រូវតែអនុវត្តក្នុងយុទ្ធនាការគឺ៖ សង់ផ្ទះមនុស្សធម៌យ៉ាងហោចណាស់១ខ្នង ឧបត្ថម្ភជំនួយដល់កុមារ៥០នាក់ដែលមានស្ថានភាពលំបាក ជួសជុលសំណង់កម្សាន្តសប្បាយយ៉ាងហោចណាស់១កន្លែងសម្រាប់កុមារ ជំនួយអនុវត្តកម្មវិធីបំភ្លឺផ្លូវជនបទដោយអំពូលភ្លើងថាមពលព្រះអាទិត្យ(ប្រវែង០២គីឡូម៉ែត្រ) ផ្ដល់ជូនកង់ចំនួន១០គ្រឿងដល់សិស្សដែលមានស្ថានភាពលំបាក សួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយចំនួន៤០ ចលនាយុវជនលើកសំណើ មតិ គំនិតច្នៃប្រតិដ្ឋចំនួន១០០ លើក្រាំងគំនិតច្នៃប្រតិដ្ឋរបស់សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញមជ្ឈិម ខិតខំប្រឹងប្រែងយ៉ាងហោចមានយុវជន៣.០០០លើកនាក់ បានចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្ត ចាត់តាំងយ៉ាងហោចណាស់បានសកម្មភាព១ក្នុងការបង្ការប្រឆាំងលង់ទឹក គ្រោះថ្នាក់ របួស រំលោភបំពានលើកុមារ អភិវឌ្ឍសមាជិកសម្ព័ន្ធយុវជនថ្មីចំនួន១០០នាក់ បំប៉នអភិវឌ្ឍយ៉ាងហោចមហាជនចំនួន៤០នាក់ឲ្យក្លាយជាបក្ខជននៃបក្ខកុម្មុយនិស្តវៀតណាម។ល។
បង Tran Van Trieu អនុលេខាប្រចាំការសម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញ ឲ្យដឹងថា៖ ឆ្លងកាត់អំឡុងពេលប្រព្រឹត្តឡើងនៃយុទ្ធនាការជិត៤សប្ដាហ៍ មានយុវជនប្រចាំការចំនួន៤០នាក់ និងយុវជនមិនប្រចាំការ១០៥នាក់ បានអនុវត្តការអនាម័យបរិស្ថានមានប្រវែងជាង៨៨គីឡូម៉ែត្រនៅតាមដងផ្លូវជនបទ ដឹកជញ្ជូនសម្ភារៈជាង១តោនដើម្បីសាងសង់សំណង់នានា និងកិច្ចការយុវជន ដាំដើមឈើថ្មីបានជាង១.០០០ដើម ចាត់តាំងផ្សព្វផ្សាយនិងចែកចាយខិត្តប័ណ្ណចំនួន៥០០សន្លឹកអំពីការអនុវត្តផ្នត់រស់នៅក្រុងស៊ីវិល័យ រក្សាមណ្ឌលតាំងទីលំនៅដល់៣៣៨គ្រួសារ។
ទន្ទឹមនឹងនោះ យុវជននៅតាមទីតាំងនៅទាំងចាត់តាំងប្រជុំជីវភាព រំឭកមេរៀនរដូវវិស្សមកាលដល់សិស្សបឋមសិក្សាជាង៤០០លើកនាក់ និងជូនអំណោយ៥០ចំណែកដល់សិស្សានុសិស្សទៀតផង។ ក្រៅពីជំនួយប្រភពកម្លាំងសាងសង់សំណង់ កិច្ចការនៅតាមទីតាំងដែលមានយុវជនប្រចាំការ ដូចជា៖ ជួយសង់ផ្ទះមនុស្សធម៌១ខ្នងជូនលោកយាយ Thach Thi Thuone ជាគ្រួសារប្រកៀកបន្ទាត់ក្រនៅភូមិចុងផ្នោរ២ ឃុំហ្វាតឹង ស្រុកកូវកែ ជំនួយកម្លាំងជួសជុលកន្លែងកម្សាន្តសប្បាយ២កន្លែងសម្រាប់កុមារនៅភូមិចុងផ្នោរ៣ និងភូមិហូយអាង ឃុំហ្វាតឹន ស្រុកកូវកែ ចលនាប្រភពកម្លាំងជូនអំណោយដល់គ្រួសារគោលនយោបាយ អាហារូបករណ៍ សៀវភៅសរសេរដល់សិស្សានុសិស្ស សំណង់“បំភ្លឺផ្លូវជនបទ” ដោយអំពូលភ្លើងថាមពលព្រះអាទិត្យ ប្រវែង០២គីឡូម៉ែត្រនៅស្រុកកូវកែ កូវង៉ាង និងទីរួមខេត្តយ្វៀងហាយ។ល។ ជាមួយទឹកប្រាក់សរុបជាង២១០លានដុង។
យុវនារី Thach Thi Nhi ជាលើកដំបូងបានចូលរួមប្រចាំការនៅឃុំហ្វាតឹង ស្រុកកូវកែ សំណេះសំណាលថា៖ ប្អូនរីករាយខ្លាំងណាស់ពេលបានធ្វើជាយុវនារីប្រចាំការក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល បានរួមជាមួយមិត្តភ័ក្ដិកាប់ឆ្ការព្រៃគម្ពោត ជួសជុលផ្លូវជនបទ ជួសជុលកន្លែងកម្សាន្តសប្បាយ និងចាត់តាំងប្រជុំជីវភាព រំឭកមេរៀនដល់កុមារ។ល។ ឆ្លងតាមរយៈនោះ ជួយឱ្យប្អូនលត់ដំបំណិនជីវិត បំណិនសង្គម បង្កើនចំណងសាមគ្គីរវាងយុវជនផងគ្នា។
បង Tran Van Trieu ឲ្យដឹងបន្ថែមទៀតថា៖ អនុវត្តយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំនេះ សម្ព័ន្ធយុវជនសាលានៅទាំងសហការជាមួយសម្ព័ន្ធយុវជនសង្កាត់ទី៥ ក្រុងត្រាវិញ ចាត់តាំងបញ្ចេញកម្លាំងថ្ងៃ “សៅរ៍ស្ម័គ្រចិត្ត អាទិត្យបៃតង” ដល់យុវជនមិនប្រចាំការ “រដូវវិស្សមកាលបៃតង” អនុវត្តនូវសកម្មភាព៖ សម្អាតតាមដងផ្លូវនៅលើភូមិសាស្រ្តសង្កាត់ទី៥ អនាម័យបរិវេណសាលារៀន ជំនួយការផ្សព្វផ្សាយអំពីបរិស្ថាន បង្ការ ប្រឆាំងបាបគ្រោះសង្គម។ល។ ដោយមានយុវជនចូលរួមជាង៥១៣លើកនាក់៕
អត្ថបទដោយ៖ Hong Nhung
ប្រែសម្រួលដោយ៖ Son Van Đong