ពិធីវាយតម្លៃគម្រោងការស្រាវជ្រាវថ្នាក់សាកលវិទ្យាល័យស្តីអំពី “ស្ថានភាពនៃវិធីសាស្រ្តប្រើប្រាស់សេវាកម្មអប់រំសម្រាប់កុមារកំព្រានៅខេត្តត្រាវិញ”
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 26 សីហា 2022
- ចុចដង៖ 333
នៅរសៀលថ្ងៃទី ១១ ខែសីហា ក្រុមប្រឹក្សាវិទ្យាសាស្រ្តនិងបណ្តុះបណ្តាលនៃសាកលវិទ្យាល័យត្រាវិញចាត់តាំងពីធីវាយតម្លៃគម្រោងការស្រាវជ្រាវថ្នាក់សាកលវិទ្យាល័យឆ្នាំ ២០២២ ក្រោមប្រធានបទ “ស្ថានភាពនៃវិធីសាស្រ្តប្រើប្រាស់សេវាកម្មអប់រំសម្រាប់កុមារកំព្រានៅខេត្តត្រាវិញ”។
ចូលរួមពិធីវាយតម្លៃមាន លោកស្រី ភុង ធី ភឿង ខាញ់ (Phung Thi Phuong Khanh)ព្រឹទ្ធបុរសមហាវិទ្យាល័យ គ្រប់គ្រងរដ្ឋបាលនិងការិយាល័យនិងជាប្រធានក្រុមប្រឹក្សា, លោក ទឺ មិញ
ឌៀង (Tu Minh Dien)នាយការិយាល័យ មន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញ, លោក ង្វៀន វ៉ាន់ចូវ (Nguyen Van Chau)ប្រធានការិយាល័យ ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំណុះ មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្តត្រាវិញ ព្រមទាំងតំណាងការិយាល័យវិទ្យាសាស្ត្រ បច្ចេកវិទ្យានៃសាកលវិទ្យាល័យត្រាវិញ និងសមាជិកក្រុមប្រឹក្សាបានអញ្ជើញចូលរួមកម្មវិធី។
អនុវត្តគម្រោងការស្រាវជ្រាវមានអនុបណ្ឌិត លី ធីបែល្វៀន (Ly Thi Be Luyen)ប្រធានដេប៉ាតឺម៉ង់ គ្រប់គ្រងរដ្ឋបាលនិងការិយាល័យជាសមាជិកអចិន្ត្រៃយ៍នៃគម្រោងការស្រាវជ្រាវ ព្រមទាំងសមាជិកមហាវិទ្យាល័យ គ្រប់គ្រងរដ្ឋបាលនិងការិយាល័យ។ គម្រោងការស្រាវជ្រាវត្រូវបានអនុវត្តចាប់ពីខែកញ្ញា
ឆ្នាំ២០២១ មកទល់បច្ចុប្បន្ន។ ឆ្លងតាមរយៈការអង្កេតស្ថានភាពកុមារកំព្រាខេត្តត្រាវិញ ក្រុមស្រាវជ្រាវមានការសន្និដ្ឋានរួមជុំវិញបញ្ហាវិធីសាស្រ្តអប់រំកុមារកំព្រាមាន មតិវាយតម្លៃខ្ពស់ទាក់ទងនឹងការចូលរួមសិក្សានិងទៅសាលារៀនរបស់កុមារកំព្រាក៏ដូចជាមតិឯកភាពរបស់អាណាព្យាបាលកុមារកំព្រាអំពីភាពចំបាច់នៃការផ្តល់នូវឱកាសសម្រាប់កុមារកំព្រាទទួលបានការអប់រំ។
គម្រោងការស្រាវជ្រាវបានបង្ហាញអោយឃើញអំពីទ្រឹស្តីនិងបញ្ហាផ្លូវច្បាប់ជុំវិញការប្រើប្រាស់សេវាកម្មវិស័យអប់រំរបស់កុមារកំព្រាស្ថានភាពជាក់ស្តែងនៃការប្រើប្រាស់សេវាកម្មអប់រំរបស់កុមារកំព្រានៅខេត្តត្រាវិញ។ យោងតាមទិន្នន័យនេះលើកឡើងនូវវិធានការដើម្បីអោយកុមារកំព្រាខេត្តត្រាវិញមានឱកាសបានប្រើប្រាស់សេវាកម្មវិស័យអប់រំ
ក្រុមអ្នកស្រាវជ្រាវក៏បានលើកឡើងនូវសំណើរមួយចំនួនដើម្បីផ្តល់ឱកាសអោយកុមារកំព្រាបានទៅ សាលារៀន និងផ្តោតសំខាន់ទៅលើការអប់រំបំណិនផ្សេងៗដល់កុមារកំព្រា។
វាយតម្លៃអំពីសារៈប្រយោជន៍ជាក់ស្តែងរបស់គម្រោងការស្រាវជ្រាវ លោកស្រី ភុង ធីភឿងខាញ់ (Phung Thi Phuong Khanh)ប្រធានក្រុមប្រឹក្សាវាយតម្លៃបានអោយដឹងថា៖ គម្រោងការស្រាវជ្រាវបានឆ្លើយតបទៅនឹងទិសដៅស្រាវជ្រាវ វិធីសាស្រ្តស្រាវជ្រាវសមស្រប ទំនើប។ គម្រោងការស្រាវជ្រាវមានតម្លៃវិទ្យាសាស្រ្តទាំងផ្នែកទ្រឹស្តីនិងផ្តល់សារៈប្រយោជន៍ជាក់ស្តែង មានសារៈប្រយោជន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច យកចិត្តទុកដាក់វិស័យអប់រំ ការពារកុមារជាពិសេសកុមារដែលមានជួបប្រទះភាពលំបាក។
លោក ទឺ មិញឌៀង(Tu Minh Dien) នាយការិយាល័យមន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្តត្រាវិញបានបញ្ជាក់ថា៖ នេះជាគម្រោងការស្រាវជ្រាវថ្មីទាក់ទងនឹងការប្រើប្រាស់សេវាកម្មអប់រំរបស់កុមារកំព្រាខេត្តត្រាវិញ បណ្តាសំណើរ វិធានការដែលបានលើកឡើងនឹងរួមចំណែកផ្តល់នូវគោលគំនិតសម្រាប់ស្ថាប័នពាក់ព័ន្ធអាចសិក្សានិងអនុវត្តក្នុងពេលអនាគត។
បញ្ចប់ពិធីវាយតម្លៃ ក្រុមប្រឹក្សាវាយតម្លៃបានឯកភាពទទួលស្គាល់នូវលទ្ធផលស្រាវជ្រាវរបស់គម្រោងការស្រាវជ្រាវ យល់ព្រមទទួលស្គាល់គម្រោងការស្រាវជ្រាវទទួលបានកម្រិតល្អ។
អត្ថបទដោយ៖ Ly Thi Be Luyen
ប្រែសម្រួលដោយ៖ Kien Se Has