សាកលវិទ្យាល័យត្រាវិញបន្តរក្សាប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុង​តាមស្តង់ដារ ISO 9001: 2015

នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ អង្គការ Bureau Veritas Certifications Vietnam (BVC) បានចាត់តាំងការវាយតម្លៃប្រចាំឆ្នាំអំពីបន្តរក្សាប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃ​ក្នុង​តាមស្តង់ដារ ISO 9001:2015 របស់សាកលវិទ្យាល័យត្រាវិញ។

6-1

         ចូលរួមទទួលស្វាគមន៍ និងធ្វើការជាមួយគណៈប្រតិភូវាយតម្លៃមកពីខាងក្រៅ មានសាស្រ្តាចារ្យរង បណ្ឌិត Diep Thanh Tungសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ និងថ្នាក់ដឹកនាំអង្គភាពចំណុះ។

6-2

6-3

6-4

គណៈប្រតិភូវាយតម្លៃមកពីខាងក្រៅបានវាយតម្លៃលើខ្លឹមសារជាច្រើនតាមរយៈការសម្ភាសន៍ផ្ទាល់ ស្វែងរកភស្តុតាងជាក់ស្តែងដើម្បីបញ្ជាក់ និងវាយតម្លៃឡើងវិញនូវភាពសមស្រប និងប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុង​នៃសាកលវិទ្យាល័យត្រាវិញ ក៏ដូចជាសមត្ថភាពក្នុងការអនុវត្តជាបន្តបន្ទាប់ក្នុងវិសាលភាពនៃស្តង់ដារ ISO 9001:2015ត្រូវបានផ្សព្វផ្សាយ និងអនុវត្តនៅសាកលវិទ្យាល័យក្នុងឆ្នាំកន្លងមក។​

សាស្ត្រាចារ្យរង បណ្ឌិត Diep Thanh Tungសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ បានឲ្យដឹងថា សាកលវិទ្យាល័យត្រាវិញបានដំណើរការ និងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃ​ក្នុង​តាមស្តង់ដារ ISO ចាប់តាំងពីទើបបង្កើតសាលាម្ល៉េះ ដោយយល់ច្បាស់ពីបែបផែនបានដាក់ចេញ និងធានាអនុវត្តត្រូវតាមបែបផែនដែលបានសន្យានាំមកនូវអត្ថប្រយោជន៍ជាវិជ្ជមាន ពេលផ្សព្វផ្សាយចូលរួមក្នុងស្តង់ដារគុណភាពផ្សេងទៀត។​

ទន្ទឹមនឹងដំណើរការប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុង​តាមស្តង់ដារ ISO 9001:2015 សាលានៅទាំងបន្តចូលរួមវាយ​តម្លៃ​គុណភាពអប់រំតាមស្តង់ដារក្នុងប្រទេស និងអន្តរជាតិ រួមចំណែកលើកកម្ពស់គុណភាពបណ្តុះបណ្តាលរបស់​សាលា។

បន្ទាប់ពីធ្វើការ ពិនិត្យផ្ទៀងផ្ទាត់ និងវាយតម្លៃជារួម ជំនួសមុខគណៈប្រតិភូ លោក Tran Vu Quynhបានវាយតម្លៃខ្ពស់ចំពោះការរក្សា និងធានាល្អនូវតម្រូវការរបស់ស្តង់ដារ ISO 9001:2015ក្នុងការរៀបចំបណ្តុះបណ្តាល គ្រប់គ្រង និងផ្តល់សេវាកម្មរបស់សាកលវិទ្យាល័យ។ ទន្ទឹមនឹងនោះ គណៈប្រតិភូក៏បានផ្តល់អនុសាសន៍ ដើម្បីជួយសាកលវិទ្យាល័យកែលម្អ និងរក្សាឱ្យកាន់តែមានប្រសិទ្ធភាពជាងនៅពេលខាងមុខ។

6-5

6-6

អត្ថបទ​ដោយ៖Hanh Nguyen - Đien

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញបន្តរក្សាប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុង​តាមស្តង់ដារ ISO 9001: 2015