និស្សិតនៃសាកលវិទ្យាល័យត្រាវិញចែករំលែកគំនិតគម្រោងផ្ដើមអាជីវកម្មក្នុងអង្គសន្និសីទកំពូលវិស័យពាណិជ្ជកម្ម ប្រចាំឆ្នាំ ២០២២ - ម៉ាឡេស៊ី

​​ចាប់តាំងពីថ្ងៃទី 0-0៧​ ខែ​សី​ហា​ ឆ្នាំ​២០២២ក្នុងអង្គសន្និសីទ​​កំពូលវិស័យពាណិជ្ជកម្មប្រចាំឆ្នាំ២០២២ បានចាត់តាំង​ឡើងនៅប្រទេសមាឡេស៊ី។ និស្សិត ៣រូប មកពី​​សាកលវិទ្យាល័យត្រាវិញដែលជាសមាជិកគម្រោងផលិតទឹកជ្រលក់ពីកូនម៉ែបានធ្វើបទបង្ហាញអំពីគម្រោង​​​ផ្ដើមអាជីវកម្ម​​ចំពោះគណៈកម្មការទីប្រឹក្សា និងអ្នកវិនិយោគ។

7-1

7-2

ចូលរួមជាមួយសាកលវិទ្យាល័យត្រាវិញនៅមានសាកលវិទ្យាល័យចំនួន៩ផ្សេងៗ​ទៀតក្នុងតំបន់៖ សាកលវិទ្យាល័យបច្ចេកវិទ្យានិងប្ដូរថ្មីអាស៊ីហ្វាស៊ីហ្វីក ប្រទេសម៉ាឡេស៊ី សាកលវិទ្យាល័យ Trisakti ប្រទេសឥណ្ឌូណេស៊ី សាកលវិទ្យាល័យឥណ្ឌូណេស៊ី សាកលវិទ្យាល័យ Telkomប្រទេសឥណ្ឌូណេស៊ី សាកលវិទ្យាល័យ Palawan ប្រទេសហ្វីលីហ្វិន សាកលវិទ្យាល័យ ជា ស៊ីមកំចាយមារ ប្រទេសកម្ពុជា សាកលវិទ្យាល័យជាតិឡាវ សាកលវិទ្យាល័យ Mpumalangaអាហ្វីកខាងត្បូង និងសាកលវិទ្យាល័យកឹន​ធើ

          ចំពោះសាកលវិទ្យាល័យត្រាវិញ និស្សិតSon Minh Thienបានធ្វើបទបង្ហាញអំពីគម្រោង ផលិតទឹកជ្រលក់ពីកូនម៉ែយ៉ាងទាក់ទាញ។ ប្អូន Minh Thien បានអោយដឹងថា នេះគឺជាឱកាសល្អសម្រាប់​​ប្អូនសិក្សាស្វែងយល់បន្ថែមអំពីចំណេះដឹងនៃការផ្ដើមអាជីវកម្មពិភពលោក ការផ្ដល់យោបល់និងការវាយតម្លៃដ៏ជាក់ស្ដែងរបស់គណៈកម្មការប្រឹក្សាជួយឲ្យគម្រោងរបស់ប្អូនមានភាពពេញលេញជាងអំពីផលិតផល និងតម្រង់ទិសផលិតផលចេញទៅកាន់ទីផ្សាពិភពលោក។ ចំណេះដឹកដែលប្អូនទទួលបាន ប្អូននឹងចែក​​រំលែក​​ដល់និស្សិតរបស់សាកលវិទ្យាល័យត្រាវិញ ជាពិសេសគឺនិស្សិតដែលកំពុងឋិត​​ក្នុងដំណាក់កាលរៀបចំ​​គំនិត និងឈានទៅអនុវត្តជាក់ស្ដែងនូវគំនិតទាំងនោះ

          លោក Nguyen Van Vu Anនាយកមជ្ឈមណ្ឌលប្ដូរថ្មីច្នៃប្រឌិត និងផ្ដើមអាជីវកម្ម បានមានប្រសាសន៍ថា “​អង្គសន្និសីទគឺជាឱកាស​​ដោះដូរនិងសហការរវាងសាកលវិទ្យាល័យទាំងឡាយក្នុងតំបន់​​ ​ចំពោះសកម្មភាពផ្ដើមអាជីវកម្មនិងប្ដូរថ្មីច្នៃប្រឌិត​​។ ក្នុងរយៈពេលខាងមុខសាកលវិទ្យាល័យត្រាវិញនឹងពង្រឹងកិច្ចសហការទ្វេភាគីពហុភាគីជាមួយនិងសាកលវិទ្យាល័យនានា ​​ដែលបានចុះកិច្ចព្រមព្រៀងសហការ​​លើការបណ្ដុះបណ្ដាលចំណេះដឹង បំណិនទន់ដល់និស្សិតប្រកបដោយលក្ខណៈអន្តរជាតិ ឆ្លងតាមរយៈ siminar ប្រចាំសប្ដាហ៍ដោយរបៀបអនឡាញ់ និងផ្ទាល់។ ឈានទៅកាន់ ការផ្លាស់ប្ដូរនិស្សិតទៅវិញទៅមកអំពីវិស័យផ្ដើមអាជីវកម្ម អនុវត្តការច្នៃប្រឌិតនូវបណ្ដាសំណាកឧបត្ថម្ភការផ្ដើមអាជីវកម្មប្ដូរថ្មីច្នៃប្រឌិត របស់សាលានានាក្នុងតំបន់ ចូលក្នុងសកម្មភាពឧបត្ថម្ភនៅសាកលវិទ្យាល័យត្រាវិញ។

7-3

អត្ថបទ​ដោយ៖ Tieu Mi

ប្រែ​សម្រួល​ដោយ៖Thanh Nghiep

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន និស្សិតនៃសាកលវិទ្យាល័យត្រាវិញចែករំលែកគំនិតគម្រោងផ្ដើមអាជីវកម្មក្នុងអង្គសន្និសីទកំពូលវិស័យពាណិជ្ជកម្ម ប្រចាំឆ្នាំ ២០២២ - ម៉ាឡេស៊ី