សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញ៖ លើកកម្ពស់ការយល់ដឹងអំពីអធិបតេយ្យភាពកោះសមុទ្រនិងព្រំដែនសម្រាប់និស្សិត

នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សម្ព័ន្ធយុវជនសាកលវិទ្យាល័យត្រាវិញបានរៀបចំសន្និសីទផ្សព្វផ្សាយអំពីអធិបតេយ្យភាពកោះសមុទ្រដោយប្រធានបទ៖ “អធិបតេយ្យភាពគតិយុត្ត​ចំពោះ​កោះសមុទ្ររបស់វៀតណាម” ចែកជូនសម្ព័ន្ធយុវជនជាង ២០០នាក់។

9-1

ក្នុងកិច្ចផ្សព្វផ្សាយ​ដល់​សម្ព័ន្ធ​យុវជនបានធ្វើបទបង្ហាញ​ដោយ​អនុបណ្ឌិត Truong Minh Haiអនុប្រធានការិយាល័យបណ្តុះបណ្តាលនៃមជ្ឈមណ្ឌលអប់រំការពារជាតិ និងសន្តិសុខ នៃសាកលវិទ្យាល័យត្រាវិញអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះសមុទ្រ និងកោះ ស្ថានភាពបច្ចុប្បន្ននៃប្រជុំកោះ Hoang Sa និង Truong Sa និងទស្សនៈរបស់បក្ស រដ្ឋ ក្នុងបុព្វហេតុកសាង និងការពារអធិបតេយ្យភាពលើសមុទ្រ និងកោះរបស់មាតុភូមិ។

9-2

នេះជាឱកាសដើម្បីលើកកម្ពស់ការយល់ដឹងរបស់សម្ព័ន្ធយុវជនអំពីគោលជំហរ និងតួនាទីនៃ​សមុទ្រ និងកោះរបស់វៀតណាម ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ព្រមទាំងអំពីមាគ៌ា គោលការណ៍ ទស្សនៈ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋទាក់ទិននឹងការការពារអធិបតេយ្យភាព និងអភិវឌ្ឍស្ថេរភាពសមុទ្រ និងកោះរបស់វៀតណាម។ ទន្ទឹមនឹងនោះ លើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់សមាជិកសម្ព័ន្ធយុវជនអំពី​ការគោរពច្បាប់ និងកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាអន្តរជាតិ ទាក់ទងនឹងសមុទ្រ និងកោះរបស់វៀតណាម។

អត្ថបទ​ដោយ៖ Van Phuong

ប្រែ​សម្រួល​ដោយ៖ Van Thon

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញ៖ លើកកម្ពស់ការយល់ដឹងអំពីអធិបតេយ្យភាពកោះសមុទ្រនិងព្រំដែនសម្រាប់និស្សិត