សាកលវិទ្យាល័យត្រាវិញ៖ ពិធីបូកសរុបយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាល

នារសៀលថ្ងៃទី ១៦ ខែសីហា សាកលវិទ្យាល័យត្រាវិញបានរៀបចំពិធីបូកសរុបយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២២។

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ មានលោកសាស្ត្រាចារ្យរង​បណ្ឌិត Diep Thanh Tung សាកលវិទ្យាធិការរង ដែល​ជា​ប្រ​ធាន​បញ្ជាការនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលនៃសាកលវិទ្យាល័យត្រាវិញឆ្នាំ២០២២ ថ្នាក់ដឹកនាំសម្ព័ន្ធយុវជនស្រុកកូវកែ ស្រុកកូវង៉ាង និងយុវជនចំនួន​១៥០នាក់ តំណាងឲ្យយុវជនជាង ៣.០០០នាក់ បានចូលរួមក្នុងយុទ្ធនាការនេះ។

10-1

លោកសាស្ត្រាចារ្យរង​ បណ្ឌិតDiep Thanh Tung សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញបានប្រគល់ប័ណ្ណសរសើរដល់និស្សិតដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២២

យុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២២ សាកលវិទ្យាល័យត្រាវិញអនុវត្តកម្មវិធី "ជំនួយ​កម្លាំង​រដូវប្រឡង" ដោយមាននិស្សិតស្ម័គ្រចិត្តជាង ៦00 នាក់បានចូលរួមក្នុងការជួយជំរុញកម្លាំងនិងគាំទ្របេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិនៅ ៣១ មណ្ឌល​ប្រឡងទូទាំង​ខេត្ត។ យុទ្ធនាការ “រដូវវិស្សមកាលបៃតង” មានយុវជនចំនួន ៤០នាក់ជាសមាជិក​ប្រជាំ​ការ​នៅឃុំហ្វាតឹន​ស្រុកកូវ​កែនិងឃុំថាញ់ហ្វាសឹន​ស្រុកកូវង៉ាង។ លើសពីនេះ សាកលវិទ្យាល័យបានបង្កើតក្រុមជំនាញចំនួន ០៧ ដោយមាននិស្សិតចូលរួមចំនួន ១០៥ នាក់។

យុទ្ធនាការ​សាងសង់​ផ្ទះ​មនុស្ស​ធម៌​ថ្មី​ជូន​លោកស្រី Thach Thi Thuong ភូមិ​ចុងផ្នោរទី ​២ ឃុំ​ ហ្វាតឹន ស្រុក​កូវកែ ឧបត្ថម្ភកង់ ១០ គ្រឿង អាហារូបករណ៍ចំនួន ៥០​ចំណែក និងអំណោយចំនួន ៣៥​ចំណែក ដល់សិស្សជួបការលំបាកនៅស្រុកកូវកែ ទីរួមខេត្តយ្វៀនហាយ ស្រុកកូវង៉ាង។ ជួសជុល​សួន​កុមារ​ចំនួន ០២ នៅ​ភូមិចុងផ្នោរទី ៣ និង​ភូមិអានឡុក ឃុំហ្វាតឹន ស្រុកកូវកែ អនុវត្ត “កម្មវិធីបំភ្លឺផ្លូវជនបទដោយភ្លើងពន្លឺព្រះអាទិត្យ” ប្រវែង ០២ គ.ម នៅឃុំថាញ់ហ្វាសឺន ស្រុកកូវង៉ាង ប្រគល់អំណោយចំនួន ៦0​ចំណែក ដល់គ្រួសារគោលនយោបាយនៅស្រុកកូវកែ ស្រុកកូវង៉ាង និងទីរួមខេត្តយ្វៀនហាយ ដែលមានតម្លៃសរុបជាង ២១០លានដុង។

10-2

លោក Nguyen Van Vu An លេខាសម្ព័ន្ធយុវជនបានប្រគល់ប័ណ្ណសរសើរដល់និស្សិតដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ ២០២២

រៀបចំចេញទ័ពនៅ "ថ្ងៃសៅរ៍ស្ម័គ្រចិត្ត" និង "ថ្ងៃអាទិត្យបៃតង" ជាមួយសកម្មភាពដូចជា៖ សម្អាតផ្លូវនៅសង្កាត់លេខ៥ ក្រុងត្រាវិញ សម្អាតបរិវេណសាលា ផ្សព្វផ្សាយអំពីការ​ការ​ពារ​បរិស្ថាន អំពី​ការបង្កា​និង​ប្រយុទ្ធប្រឆាំងអំពើអាក្រក់ក្នុងសង្គម ។ល។​​មាន​យុវជន​ចូល​រួម​ជាង៣១00នាក់ ចាត់​តាំង​​ឃោសនាអំពី​ការ​បង្ការ និង​ទប់ស្កាត់​ការ​លង់ទឹក​នៅ​​ស្រុកចូវថាញ់​បាន​ចំនួន​១១លើក បើក​ថ្នាក់​បំប៉ន់ចំណេះដឹងអំពីសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញឆ្នាំ ២០២២ និង​ឧទ្ទេស​នាម​យុវជនឆ្នើមចំនួន ២១១នាក់ចូលក្នុងអង្គការសម្ព័ន្ធយុវជន។ បានឧទ្ទេសនាមសមាជិកសម្ព័ន្ធចំនួន៥៩នាក់ដើម្បី​ចូល​បក្សក្លាយជា​បក្ខជន (ក្នុងនោះមានសមាជិកចំនួន ២0នាក់បាន​ក្លាយ​ជា​បក្ខជន​ ហើយសមាជិកចំនួន៣៩ នាក់កំពុងពិនិត្យ​សំណុំ​លិខិត)។

10-3

និស្សិតនៃសាកលវិទ្យាល័យត្រាវិញចូលរួមយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលនៅ ឃុំហ្វាតឹន ស្រុកកូវកែ

លើសពីនេះ ក្រុមជំនាញក្នុងការ​អនុវត្តបណ្ដាគម្រោង និងភារកិច្ចដូចជា៖ ផ្សព្វផ្សាយការអនុវត្តបង្រៀនភាសាអង់គ្លេសតាមអ៊ីនធឺណិតនៅលើ Google Meet សម្រាប់សិស្សបឋមសិក្សា និងមធ្យមសិក្សា។ សម្ព័ន្ធយុវជនសាកលវិទ្យាល័យបានសហការជាមួយគណៈកម្មាធិការដឹកនាំយុទ្ធនាការវិស្សមកាលបៃតងនៅឃុំហ្វាតឹននិងឃុំថាញ់ហ្វាសឺន ដឹកនាំយុវជនជាសមាជិក​អចិន្ត្រៃយ៍សម្អាតបរិស្ថាន និងប្រមូលសំរាមលើផ្លូវជនបទប្រវែង ៨៨ គីឡូម៉ែត្រ ព្រមទាំងរៀបចំយុទ្ធនាការឃោសនាចំនួន០៨លើក និងចែកចាយខិត្តប័ណ្ណជាង១.០០០សន្លឹកជូនប្រជាជន រៀបចំកម្មវិធីសិល្បៈ និងរៀន​សារឡើងវិញនាវិស្សមកាលសម្រាប់សិស្ស ២៨0 នាក់ពីថ្នាក់ទី១ដល់ថ្នាក់ទី៣ បានចូលរួមក្នុងកម្មវិធី "អុជធូប​រំលឹកគុណ" ដល់វីរៈជននិង យុទ្ធជនពលីក្នុងទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (ថ្ងៃ​ទី​២៧ខែកក្កដា) ដោយមានការចូលរួមពីសមាជិកសម្ព័ន្ធយុវជនជាង២០០នាក់។

ក្នុងឱកាសនេះ សម្ព័ន្ធយុវជននៃសាកលវិទ្យាល័យត្រាវិញបានប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលឆ្នើមចំនួន ២៨ សមាគមនិស្សិតនៃសាកលវិទ្យាល័យបានប្រគល់ប័ណ្ណសរសើរចំនួន៦១ ដល់យុវជនដែលបានសម្រេចជោគជ័យនូវភារកិច្ចក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០២២ ។

10-4

លោកសាស្ត្រាចារ្យរងបណ្ឌិត Diep Thanh Tung (ក្រៅបង្អស់ខាងស្តាំ) និងលោក Nguyen Van Vu An (ក្រៅបង្អស់ខាងឆ្វេង) ប្រគល់ជូន​ប័ណ្ណសរសើរដល់និស្សិតដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាលឆ្នាំ២០២២

ប្រភព៖ https://www.baotravinh.vn/doan-the/truong-dai-hoc-tra-vinh-tong-ket-chien-dich-thanh-nien-tinh-nguyen-he-22930.html

ព័ត៌មាន, រូបថត៖ Hong Nhung

ប្រែ​សម្រួល​ដោយ៖ Diem Phuc

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាល័យត្រាវិញ៖ ពិធីបូកសរុបយុទ្ធនាការយុវជនស្ម័គ្រចិត្តវិស្សមកាល