មហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យារៀបចំពិធីប្រកួតប្រជែង Olympic យន្តសាស្រ្ត ឆ្នាំ ២០២៣

ថ្មីៗនេះ លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Thai Son ជា​ព្រឹទ្ធបុរស​មហា​វិទ្យាល័យ​វិស្វកម្ម​និង​បច្ចេកវិទ្យា​នៃ​សា​កល​វិទ្យាល័យ​ត្រា​វិញ​បាន​ទ​ទួល​ស្វាគមន៍​និង​ធ្វើ​ការ​ជា​មួយ​លោក​សាស្រ្តាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ Nguyen Tien Khiem ជា​ប្រ​ធាន​សមាគម​យន្ត​សាស្រ្ត​វៀតណាម។ ភាគី​ទាំង​ពីរ​​បាន​ពិភាក្សា​អំ​ពី​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ និងរៀបចំពិធីប្រកួតប្រជែង Olympic យន្តសាស្រ្ត​ ដែល​​ជា​ពិ​ធី​បាន​ចាត់​តាំង​ជារៀងរាល់ឆ្នាំ។ 

 ktcn-1  ktcn-2

មហាវិទ្យាល័យវិស្វកម្ម​និងបច្ចេកវិទ្យាទទួលស្វាគមន៍និងធ្វើការជាមួយ

លោកសាស្រ្តាចារ្យបណ្ឌិតវិទ្យាសាស្ត្រ Nguyen Tien Khiem

ក្នុងកិច្ចប្រជុំ លោកសាស្រ្តាចារ្យ​ បណ្ឌិតវិទ្យាសាស្ត្រ Nguyen Tien Khiem បានចែករំលែកអំពីការចាំបាច់នៃការចូលរួមពិធីប្រកួតប្រជែងOlympic យន្តសាស្រ្ត ដែលបានរៀបចំដោយ សមាគម​យន្ត​សាស្រ្ត​វៀត​ណាម​សហការ​ជា​មួយ​សមាគម​និស្សិត​វៀត​ណាម។

តាមប្រសាសន៍របស់លោក ពិធីប្រកួតប្រជែង Olympic យន្តសាស្រ្តថ្នាក់​ជាតិ គឺដើម្បីជម្រុញការរៀនសូត្រនិង​ស្រាវ​ជ្រាវ​អំ​ពីបណ្តាវិញ្ញាសាយន្តសាស្រ្ត រក​ឃើញ​និង​លើក​ទឹកចិត្តដល់ទេពកោសល្យវ័យក្មេងពីនិស្សិត និង​ការ​បង្ហាត់​បង្រៀន​បណ្តា​វិញ្ញាសាយន្តសាស្រ្តនៅមហាវិទ្យាល័យនិយាយ​រួម​ និង​សា​កល​វិទ្យាល័យ​ត្រា​វិញ។

Olympic យន្តសាស្រ្តបានចាត់តាំងឡើងជារៀងរាល់ឆ្នាំ រួម​មាន​វិញ្ញាសា​ប្រ​ឡង​ទាំង​៧ មាន​ដូចជា៖ យន្តសាស្រ្តបច្ចេកទេស កម្លាំងធុននៃសម្ភារៈ យន្ត​សាស្រ្ត​គម្រោង​ ជលគតិវិជ្ជា យន្តសាស្រ្តដី យន្តសាស្រ្តគ្រឿងយន្តនិងឧបករណ៍។ នៅឆ្នាំ ២០២៣ ពិធីប្រកួតប្រជែង Olympic យន្ត​សាស្រ្ត​​ថ្នាក់​ជាតិ​នឹង​បាន​ចាត់​តាំង​ឡើង​នៅ​មហាវិទ្យាល័យគរុកោសល្យ​វិស្វកម្ម​​វិញ​ឡុង។

លោកសាស្រ្តាចារ្យរង បណ្ឌិត Nguyen Thai Son ព្រឹទ្ធបុរស​មហា​វិទ្យាល័យ​វិស្វកម្ម​និង​បច្ចេកវិទ្យាបានឲ្យដឹងថា មហា​វិទ្យាល័យ​នឹង​ចង្អុល​ការ​ហើយ​លើក​ទឹក​ចិត្ត​ឲ្យបណ្តាដេប៉ាតឺម៉ង់មានដូចជា៖ ដេប៉តឺម៉ង់មេកានិច​ ដេ​ប៉ា​តឺ​ម៉ង់​សំ​ណង់​ស៊ី​វិល ត្រៀមលក្ខណៈដើម្បីចូលរួមប្រកួតប្រជែង រួម​ចំ​ណែក​ក្នុង​ការ​ផ្សា​ភ្ជាប់​ការ​ស្រាវជ្រាវវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យត្រាវិញ ទៅ​នឹង​ភារកិច្ច​នៃ​គ្រូ​បង្រៀន​គ្រប់​រូប។

អត្ថបទ​ដោយ៖​ Tan Minh

ប្រែ​សម្រួល​ដោយ៖​ Omnara

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន មហាវិទ្យាល័យវិស្វកម្មនិងបច្ចេកវិទ្យារៀបចំពិធីប្រកួតប្រជែង Olympic យន្តសាស្រ្ត ឆ្នាំ ២០២៣