ចាត់តាំងពិនិត្យនិងព្យាបាលរោគមាត់ធ្មេញដោយឥតគិតថ្លៃដល់សិស្សបឋមសិក្សាជាង១០០០នាក់ នៅលើភូមិសាស្រ្តក្រុងត្រាវិញ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មាន
- ចេញផ្សាយនា 05 កញ្ញា 2022
- ចុចដង៖ 360
(TVU) - នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័ត្រាវិញ បានចាត់តាំងពិនិត្យនិងព្យាបាលរោគមាត់ធ្មេញដោយឥតគិតថ្លៃដល់សិស្សជាង១០០០នាក់ ដែលមកពីសាលាបឋមសិក្សាចំនួន១១នៅលើភូមិសាស្រ្តក្រុងត្រាវិញ។ ពេលវេលាពិនិត្យព្យាបាលរោគធ្មេញប្រព្រឹត្តឡើងក្នុងអំឡុងពីរថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅមណ្ឌលពិនិត្យនិងព្យាបាលទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យត្រាវិញ។
អ្នកឯកទេស ទន្តពេទ្យ វេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្តចំណុះមហាវិទ្យាល័យទន្តវទនសាស្រ្ត មានមុខតាំងពីព្រឹកព្រលឹម ដើម្បីត្រៀមបម្រុងទទួល ពិនិត្យ ពិគ្រោះស្ថានភាពមាត់ធ្មេញ និងព្យាបាលរោគមាត់ធ្មេញដោយឥតគិតថ្លៃដល់ប្អូនៗសិស្សានុសិស្ស ក៏ដូចជាណែនាំប្អូនៗពីរបៀបប្រើប្រាស់ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ និងថែទាំអនាម័យមាត់ធ្មេញ។
លោក Benjamin Lyតំណាងអ្នកឧបត្ថម្ភឱ្យដឹង៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ពីព្រោះបានរួមចំណែកជួយប្អូនៗមានសុខភាពល្អពីការពិនិត្យនិងព្យាបាលរោគមាត់ធ្មេញ និងជួយឱ្យប្អូនៗកាន់តែមានស្មារតីថែទាំអនាម័យមាត់ធ្មេញថែមទៀត។ ក្នុងពេលខាងមុខ ក្រៅពីការចាត់តាំងពិនិត្យនិងព្យាបាលរោគមាត់ធ្មេញនៅក្រុងត្រាវិញ ខ្ញុំសង្ឃឹមថានឹងបានចាត់តាំងនូវកម្មវិធីដ៏មានអត្ថន័យដូច្នេះជាច្រើនទៀតក្នុងទូទាំងខេត្តត្រាវិញ និងខេត្ត ក្រុងនៅជិតខាង”។
តាមប្រសាសន៍ បណ្ឌិត Duong Thi Truyen ព្រឹទ្ធបុរសមហាវិទ្យាល័យទន្តវទនសាស្រ្ត នេះជាសកម្មភាពបានចាត់តាំងឡើងក្នុងគោលបំណងថែទាំសុខភាពមាត់ធ្មេញដល់ប្អូនៗមុនពេលឈានចូលឆ្នាំសិក្សាថ្មី ទន្ទឹមនឹងនោះ ជួយប្អូនៗលើកកម្ពស់ស្មារតីយល់ដឹងក្នុងការការពារ ថែទាំមាត់ធ្មេញតាំងពីតូច។ ពេលខាងមុខ សាលានឹងចាត់តាំងនូវកម្មវិធីដ៏មានអត្ថន័យជាច្រើនទៀត ដើម្បីបម្រើសហគមន៍។
ស្របក្នុងឱកាសនេះ សាលានិងអ្នកឧបត្ថម្ភ បានជូនច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ។ល។ ដល់ប្អូនៗសិស្សានុសិស្ស ដោយសង្ឃឹមថា ជួយឱ្យប្អូនៗលើកកម្ពស់ស្មារតីយល់ដឹងក្នុងការអនាម័យមាត់ធ្មេញ បង្ការទប់ស្កាត់រោគមាត់ធ្មេញតាំងពីតូច។
សរុបថវិកាក្នុងការចលនាអនុវត្តកម្មវិធីប្រមាណ១៥០លានដុង ពីអ្នកឧបត្ថម្ភក្រុមហ៊ុនចំកាតនាំចេញនិងនាំចូលអន្តរប៉ាស៊ីហ្វិក និងក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធសំ ណង់ហ្វាបិញ Benjamin Ly for The Future Smiles៕
កម្រងរូបភាពនៃសកម្មភាពពិនិត្យនិងព្យាបាលរោគមាត់ធ្មេញដល់សិស្សបឋមសិក្សានៅលើភូមិសាស្រ្តក្រុងត្រាវិញ។
អត្ថបទដោយ៖ Thy Trương – Manh Hoai
ប្រែសម្រួលដោយ៖ So Phune