សាកលវិទ្យាធិការរង Thach Thi Dan ទទួលមេដាយអនុស្សាវរីយ៍ “ការពារសន្តិសុខមាតុភូមិ”

TVU –នៅរសៀលថ្ងៃទី៩ ខែកញ្ញា នគរបាលខេត្តត្រាវិញបានចាត់តាំងពិធីប្រគល់ជូនមេដាយអនុស្សាវរីយ៍ “ការពារសន្តិសុខមាតុភូមិ” ដល់លោកស្រី Thach Thi Dan សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យត្រាវិញ ដែលមានស្នាដៃក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់នៅសាកលវិទ្យាល័យត្រាវិញ ក៏ដូចជាសកម្មភាពអប់រំបណ្តុះបណ្តាលនៅលើភូមិសាស្រ្តខេត្ត។

4-1

អញ្ជើញចូលរួមនៅក្នុងពិធីនេះ មានវរសេនីយ៍ឯកបម្រុង Ho Huu Nghiep ប្រធានការិយាល័យសន្តិសុខនយោបាយផ្ទៃក្នុងចំណុះនគរបាលខេត្តត្រាវិញ បណ្ឌិត Nguyen Minh Hoa សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ព្រមជាមួយនឹងតំណាងថ្នាក់ដឹកនាំអង្គភាពនានាចំណុះសាលា។

ជាមួយនឹងភារកិច្ចដែលបានប្រគល់ ក្នុងអំឡុង០៥ឆ្នាំកន្លង សាកលវិទ្យាធិការរង Thach Thi Dan ព្រមជាមួយនឹងគណៈកម្មការ​សាលា បានបញ្ជ្រាបអនុវត្តនូវលិខិតចង្អុលការរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ក្រសួង គណៈ ផ្នែក មជ្ឈិម និងគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនខេត្ត គណៈ ផ្នែករបស់ខេត្តត្រាវិញ; បានចាត់តាំងកិច្ចប្រជុំថ្នាក់សាលា ដើម្បីផ្សព្វផ្សាយ ប្រគល់ភារកិច្ចដល់អង្គភាព បុគ្គល ដែលបំផុសចលនាប្រឡងប្រណាំងទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិទូទាំងសាលា កសាងផែនការនិងចង្អុលការអនុវត្តធានាសុវត្ថិភាពអំពីសន្តិសុខសណ្តាប់ធ្នាប់នៅសាលារៀនក្នុងអំឡុង០៥ឆ្នាំកន្លង (២០១៧-២០២១)។

ឆ្លងតាមរយៈនោះ អ្នករដ្ឋការ បុគ្គលិក កងជួរគ្រូ​បង្រៀន​និងនិស្សិត សុទ្ធតែបានយល់ដឹងត្រឹមត្រូវ ក្តោបក្តាប់ច្បាស់លាស់នូវខ្លឹមសារមូលដ្ឋាន សកម្មចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។

ជាក់ស្តែង សាកលវិទ្យាធិការរង Thach Thi Dan តែងតែសម្រេចឆ្នើម​នូវភារកិច្ចដែលបានប្រគល់ជូនអំពីកិច្ចចង្អុលការ សហការក្នុងការបង្ការ ទប់ស្កាត់ឧក្រិដ្ឋកម្មនិងបាបគ្រោះសង្គម កសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ និងសហការជាមួយនឹងនគរបាលគ្រប់លំដាប់ថ្នាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសាលារៀនជាដើម។

4-2

វរសេនីយ៍ឯកបម្រុង Ho Huu Nghiep ប្រធានការិយាល័យសន្តិសុខនយោបាយផ្ទៃក្នុងចំណុះនគរបាលខេត្តឱ្យដឹងថា រយៈពេលកន្លង កិច្ចសហការរវាងនគរបាលខេត្តនិងសាកលវិទ្យាល័យត្រាវិញសន្សឹមៗឈានដល់ការស៊ីជម្រៅ បានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់នៅសាកលវិទ្យាល័យត្រាវិញ ក៏ដូចជាសកម្មភាពអប់រំបណ្តុះបណ្តាលនៅលើភូមិសាស្រ្តខេត្ត។ ជាមួយនឹងស្នាដៃនោះ សាកលវិទ្យាធិការរង Thach Thi Dan បាននគរបាលខេត្តត្រាវិញលើកសំណើដល់ក្រសួងនគរបាលជូនមេដាយអនុស្សាវរីយ៍ “ការពារសន្តិសុខមាតុភូមិ”៕

4-3

អត្ថបទ​ដោយ៖ Thanh Sơn – Quoc Vinh

ប្រែ​សម្រួល​ដោយ៖ So Phune

 

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន សាកលវិទ្យាធិការរង Thach Thi Dan ទទួលមេដាយអនុស្សាវរីយ៍ “ការពារសន្តិសុខមាតុភូមិ”