វគ្គប្រឡងជម្រុះដំបូង “ស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យធ្វើពិធីករ” ឆ្នាំ២០២២

រាត្រី​ថ្ងៃ​ទី​១៦​ខែ​សី​ហា បាន​ប្រារព្ធនូវ​វគ្គ​ប្រ​ឡង​ជម្រុះដំ​​បូង​​ “ស្វែង​រកអ្នក​មាន​សមត្ថ​ភាព និង​​ទេពកោសល្យ​ធ្វើ​​ពិធីករ” ឆ្នាំ​២០២២ យ៉ាង​អធិកអ​ធម្ម។

វគ្គ​ប្រ​ឡង​នេះ​អនុញាតិ​អោយ​និស្សិតដែល​កំ​ពុង​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ និង​សិស្ស​សាលា​អនុវត្ត​គរុកោលសល្យ​ត្រា​វិញ​​ទាំង​អស់ចូល​រួម​។ ក្នុង​គោល​បំណង​ជម្រុះ​រក​អ្នក​មាន​សមត្ថ​ភាព និង​ទេព​កោល​សល្យ​ពិត​ប្រា​កដ​​ផ្នែក​ពិ​ធី​ករ។ វគ្គ​ប្រ​ឡង​នេះ​រួម​មាន​និស្សិត​ចំ​នួន​៣០​នាក់​ចូល​រួម​ប្រ​កួតប្រ​ជែង​​ក្រោម​ការ​ដឹក​នាំ​របស់​​ក្លឹប​ប្រព័ន្ធផ្សព្វផ្សាយ។

នេះ​ជាកម្ម​វិធី​​មួយតាម​​គម្រោង​កម្ម​វិធី​របស់ “ Uni -Tour” បាន​​សមាគម​និស្សិតវៀត​ណាមថ្នាក់​​​​មជ្ឈិម​ប្រា​រព្ធឡើង​នៅ​សាកល​វិទ្យា​ល័យ​ត្រា​វិញ​ចាប់​ពី​ថ្ងៃ​ទី​១៥​ខែ​សី​ហា​ដល់​ថ្ងៃ​ទី​២៧​ខែ​សី​ហា​ឆ្នាំ​២០២២។ ក្នុង​គោល​បំ​ណង​អប​អរ​សា​ទរខួប​៧៧​ឆ្នាំ​នៃ​​ទិ​វា​ឯក​រាជ្យ​ជាតិ​​នៃ​សា​ធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ (០២/៩/១៩៤៥ - ០២/៩/២០២២)។

5-1

លោក Do Quoc Vinh សមាជិកគណៈ​ប្រតិបត្តិ​ការសមាគម​​និស្សិតសាកលវិទ្យា​ល័យ​ត្រា​វិញ​​ និង​ជា​ប្រ​ធាន​ក្លឹបប្រព័ន្ធផ្សព្វផ្សាយ និង​ជា​អនុ​ប្រ​ធានដឹក​នាំ​កម្ម​វិធី​នេះ​​​បាន​ថ្លែង​ឱ្យ​ដឹង​ថា កម្ម​វិធី​នេះ​នឹង​ស្វែង​រក​ហើយ​ជ្រើសរើស​បាន​អ្នក​មាន​សមត្ថ​ភាព​និយាយ និង​សមត្ថ​ភាព​ដោះ​ស្រាយ​បញ្ហា​ដោយ​​ប្រ​សិទ្ធ​ភាព​ ដើម្បី​បំ​ប៉ន​សមត្ថ​ភាព​​លើ​ជំ​នាញ​ពិធីករ ហើយ​ជម្រុញ​ឱ្យ​ប្អូន​ៗ​មាន​ភាព​លេច​​ធ្លោលើ​​សកម្ម​ភាព​នានា​ មាន​ទាំង​សកម្ម​ភាព​ក្នុង​សាលា និង​ក្រៅ​សាលា។

ក្នុង​រា​ត្រី​ប្រ​ឡង​ជម្រុះ​ដំ​​បូង​ បេក្ខ​ជន​មាន​រយៈ​ពេល​ ៥​នា​ទី​​សម្រាប់​ណែនាំ​អំ​ពី​ខ្លួន​ឯង និង​ធ្វើ​ពិ​ធី​ករ​ដឹកនាំ​កម្ម​វី​ធី​មួយ​ដែល​ខ្លួន​ឯង​បាន​គ្រោង​ទុក​ជា​ស្រេច (ប្រ​ធាន​បទ​សេ​រី មិន​ឃ្លាត​ចាកអំ​ពី​វប្បធម៌ និង​មិន​ខុសច្បាប់​)។

5-2

ក្រោយ​ពី​ប្រ​កួតប្រ​ជែង គ្រូ​បង្វឹកនឹង​សួរ​សំ​ណួរទៅ​បេក្ខ​ជន​ដើម្បី​ឆ្លើយ​សំ​ណួរ​ក្នុង​រយៈ​ពេល​៣​ដល់​៥​នាទី។ គណៈកម្ម​ការ​នឹង​វាយ​តម្លៃយ៉ាង​សុក្រឹត្យ​​​ទៅ​លើ​ការ​បញ្ចេញ​សម្លេង​សម្លៀក​បំ​ពាក់ រូប​សម្ពស្ស ​ក៏​ដូច​ជា​របៀបនិង​សមត្ថ​​ភាព​ទំ​នាក់​ទំ​នង។

នៅ​ក្នុង​វគ្គ​នេះ គ្រូ​បង្វឹក​នឹង​ជ្រើស​​រើស​បេក្ខ​ជន​ចំ​នួន​៥​រូប​ចូល​ក្រុម​​ដើម្បី​ចូល​រួម​ប្រ​ឡង​នៅ​វគ្គ​បន្ត។ ជា​ពិសេស​គ្រូ​បង្វឹក​ក៏​មាន​សិទ្ធចំ​នួន​មួយ​ដង​ក្នុង​ការ​​រារាំង​គ្រូ​បង្វឹក​ផ្សេង​ទៀត​​ជ្រើស​​រើស​បេក្ខជន​ចូល​ក្រុមដែរ។

5-3

5-4

 5-5

បញ្ចប់​វគ្គ​ប្រ​ឡង​ជម្រុះ​ដំ​បូង​ មាន​បេក្ខ​ជន​ចំ​នួន​១៨​រូប​ត្រូវ​បាន​ជ្រើស​​រើស ​ និង​បែង​ចែក​ជា​៣​ក្រុម​ដោយ​មួយ​ក្រុម​មាន​៦​នាក់ ដើម្បី​ប្រ​កួត​បន្ត​នៅ​វគ្គពាក់​កណ្ដាល​​ផ្ដាច់​ព្រ័ត្រដើម្បី​​ប្រ​កួតប្រ​ជែង​​​ជា​ក្រុម។ ក្នុង​នោះ​គ្រូ​បង្វឹក​នឹង​មាន​ឱកាស​ចំ​នួន​១​លើកដើម្បី​ស្រង់​យក​បេក្ខ​ជន​របស់​ខ្លួន​មក​វិញ​ពេលត្រូវ​ជម្រុះ​​ក្រោយ​ពេល​ការ​ប្រ​កួត​ប្រ​ជែង​បាន​បញ្ចប់​។

វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ “ស្វែង​រកអ្នក​មាន​សមត្ថ​ភាព និង​​ទេពកោសល្យ​ធ្វើ​​ពិធីករ” នឹង​ត្រូវ​បាន​ប្រា​រព្ធឡើង​នៅ​ថ្ងៃ​ទី​២១/៧/២០២២ នៅ​សាល​ប្រ​ជុំ E21.105 នៃ​សាកល​វិទ្យា​ល័យ​ត្រា​វិញ។

អត្ថបទ​ដោយ៖ Hoang Nam – Manh Hoai

ប្រែ​សម្រួល​ដោយ៖ Thanh Nghiep

ទីតាំង​របស់​អ្នក៖ ទំព័រដើម ព័ត៌មាន វគ្គប្រឡងជម្រុះដំបូង “ស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យធ្វើពិធីករ” ឆ្នាំ២០២២